សៀមរាប៖ បច្ចុប្បន្ននេះជារៀងរាល់ថ្ងៃភ្ញៀវបរទេសជាច្រើននាក់បានចាប់អារម្មណ៍ជាមួយនឹងការទស្សនាវត្តអារាមនានា នៅក្នុងខេត្តសៀមរាប បន្ទាប់ពីការទស្សនាប្រាង្គប្រាសាទបុរាណរបស់ខ្មែររួចមក។ នៅក្នុងនោះដែរ វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀតដែលស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិលក្រុងសៀមរាប ខេត្តសៀមរាប គឺកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីភ្ញៀវទេសចរណ៍បរទេស ដែលក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើននាក់មកទស្សនាក្នុងវត្តនេះគឺដើម្បីមកទស្សនាឈ្វេងយល់ពីព្រះពុទ្ធសាសនា ប្រពៃណី និង វប្បធម៌ និង ជំនឿទំនៀមទំលាប់ ព្រមទាំងបានប្រគេននូវបច្ច័យឬទេយ្យទានមួយចំនួនផងដែរដល់វត្តផងដែរ ។ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះរាជាគណកិត្តិយស និងជាទីប្រឹក្សាសម្ដេចសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តបារាយមហានទីរតនារាម (ស្វាយរមៀត) បានមានសង្ឃដីកាឱ្យដឹងថា៖ ទេសចរណ៍វត្តអារាមជានៅតែជាផលិតផលទេសចរណ៍មួយ ដែលភ្ញៀវទេសចរណ៍បរទេស មានការចាប់អារម្មណ៍ ជាខ្លាំងក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប។ ព្រះសច្ចានុបាល នឿម វុទ្ធី បានមានសង្ឃដីកាបន្តថា កត្តាដែលភ្ញៀវចូលចិត្តមកទស្សនាក្នុងវត្តនេះ គឺដោយសារបរិយាកាស សោភ័ណភាព និងបរិស្ថានស្អាត វត្តមានផ្ទាំងគំនូរ និងផ្ទាំងចម្លាក់ ដែលពាក់ព័ន្ឋទៅនឹងពុទ្ឋប្បវត្តិ ប្រកបទៅដោយក្បូរក្បាច់រចនារស់រវើក ព្រមទាំងបរិវេណវត្តមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ដែលកើតឡើងដោយសារបានការយកចិត្តទុកដាក់ចូលរួមសហការពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជួយគាំពារនូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ចៀសវាងជនខិលខូចចូលមករំខានដល់អ្នកទេសចរណ៍ ។ ក្រោយពីទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងៗទៀត ភ្ញៀវទេសចរណ៍ទាំងនោះ ក៏តែងតែចង់ឈ្វេងយល់ពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅតាមភូមិតាមវត្តនានារបស់ប្រជាពលរដ្ឋយើងផងដែរ។ ខណៈបច្ចុប្បន្ននេះគឺមានវត្តចំនួន៩នៅក្រុងសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។ ព្រះសច្ចានុបាល នឿម វុទ្ធី បានមានសង្ឃដីកាបញ្ជាក់បន្ថែមទៀតថានៅវត្តស្វាយរមៀតជាទូទៅគឺមានភ្ញៀវទេសចរណ៍បរទេសមកទស្សនាជាហូរហែរគឺមិនដែលដាច់ទេភ្ញៀវទេសចរណ៍បរទេសមកទស្សនាវត្តស្វាយរមៀតនោះទេ។ ហើយចំពោះភ្ញៀវទេសចរណ៍បរទេសទាំងនោះ ពួកគាត់តែងតែចូលថ្វាយបង្គំនិមន្តព្រះសង្ឃឱ្យប្រោះព្រំ ចងអំបោះដៃ ទៅតាមជំនឿសាសនា និងទំនៀមទម្លាប់ របស់ប្រជាជនខ្មែរដែលកត្តាទាំងនេះកំពុងតែបង្ហាញថា វិស័យទេសចរណ៍វត្តអារាមកំពុងតែមានភាពទាក់ទាញភ្ញៀវទេសចរណ៍បរទេសឱ្យស្គាល់ និងឈ្វេងយល់បានកាន់តែច្បាស់ ពីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។ សូមបញ្ជាក់ថា វត្តបារាយមហនទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ត្រូវបានកំណត់ជាវត្តអារាមទេសចរណ៍ ដែលមានអនាម័យល្អ នឹងបរិស្ថានបៃតងស្រស់បំព្រង អមដោយបាយណ៍ទឹកថ្លា គួរជាទីគយគន់ ហើយ អ្នកទេសចរបានកោតសរសើរចំពោះការរៀបចំបរិស្ថាននៅទីនោះ ដែលធ្វើឱ្យមានបរិស្ថានបៃតង និងមានអនាម័យខ្ពស់ផងដែរ៕
Related Posts
ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជាការនៃមន្ទីរសាធារណការណ៍និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អាណត្តិទី៧ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ នៅក្នុងពិធីជួបសំណេះសំណាលក៍មានការអញ្ជើញចូលរួមពីសំណាក់ លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ឆាយលា ភាប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត…
ឯកឧត្តម កែវ រតនៈអញ្ជើញប្រកាស ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ក្នុងអាណត្តិទី៤ចំនួន២១នាក់
ខេត្តពោធិសាត់៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ប្រកាសក្រុមប្រឹក្សាខេត្តពោធិ៍សាត់ចំនួន២១រូម ក្នុងនោះស្រី៤រូប ដែលមានឯកឧត្តម ម៉ក់ រ៉ា ជាប្រធានសម្រាប់អាណត្តិទី៤ ធ្វើឡើងនៅថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២៤នៅសាលប្រជុំសាលាខេត្តដែលពិធីនេះបាន ការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងក្រុមការងារថ្នាក់ជាតិ…
ក្រុមចោរកាត់សោទ្វារបន្ទប់ក្រោមផ្ទះ លួចយកម៉ូតូ១គ្រឿងបាត់ នៅភូមិក្បាលថ្នល់ ឃុំតាជេស ដោយសុវត្ថិភាព
កំពង់ឆ្នាំង៖ ជនពុំស្គាល់មុខបានសកាត់កម្មភាពកាត់សោទ្វារបន្ទប់ ក្រោមផ្ទះលួច យកម៉ូតូមួយគ្រឿងទៅដោយសុវត្ថិភាព ខណៈដែលម្ចាស់កំពុងតែលង់លក់។ហេតុការណ៍នេះបានកើតឡើងនៅវេលា ទៀបភ្លឺថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិក្បាលថ្នល់ ឃុំសែបស្រុកកំពុងត្រឡាច។ ប្រភពពីសមត្ថកិច្ចនគបាលប៉ុស្តិ៍ រដ្ឋបាល ឃុំសែបលោក កែវ សារិទ្ធ បានឲ្យដឹងថ្ងៃដដែលនេះថាម្ចាស់ម៉ូតូរងគ្រោះដែលត្រូវ ចោរលួចម៉ូតូមាន ឈ្មោះ សួសចាន់ វិអុល …