សៀមរាប៖ បច្ចុប្បន្ននេះជារៀងរាល់ថ្ងៃភ្ញៀវបរទេសជាច្រើននាក់បានចាប់អារម្មណ៍ជាមួយនឹងការទស្សនាវត្តអារាមនានា នៅក្នុងខេត្តសៀមរាប បន្ទាប់ពីការទស្សនាប្រាង្គប្រាសាទបុរាណរបស់ខ្មែររួចមក។ នៅក្នុងនោះដែរ វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀតដែលស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិលក្រុងសៀមរាប ខេត្តសៀមរាប គឺកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីភ្ញៀវទេសចរណ៍បរទេស ដែលក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើននាក់មកទស្សនាក្នុងវត្តនេះគឺដើម្បីមកទស្សនាឈ្វេងយល់ពីព្រះពុទ្ធសាសនា ប្រពៃណី និង វប្បធម៌ និង ជំនឿទំនៀមទំលាប់ ព្រមទាំងបានប្រគេននូវបច្ច័យឬទេយ្យទានមួយចំនួនផងដែរដល់វត្តផងដែរ ។ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះរាជាគណកិត្តិយស និងជាទីប្រឹក្សាសម្ដេចសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តបារាយមហានទីរតនារាម (ស្វាយរមៀត) បានមានសង្ឃដីកាឱ្យដឹងថា៖ ទេសចរណ៍វត្តអារាមជានៅតែជាផលិតផលទេសចរណ៍មួយ ដែលភ្ញៀវទេសចរណ៍បរទេស មានការចាប់អារម្មណ៍ ជាខ្លាំងក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្តសៀមរាប។ ព្រះសច្ចានុបាល នឿម វុទ្ធី បានមានសង្ឃដីកាបន្តថា កត្តាដែលភ្ញៀវចូលចិត្តមកទស្សនាក្នុងវត្តនេះ គឺដោយសារបរិយាកាស សោភ័ណភាព និងបរិស្ថានស្អាត វត្តមានផ្ទាំងគំនូរ និងផ្ទាំងចម្លាក់ ដែលពាក់ព័ន្ឋទៅនឹងពុទ្ឋប្បវត្តិ ប្រកបទៅដោយក្បូរក្បាច់រចនារស់រវើក ព្រមទាំងបរិវេណវត្តមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ដែលកើតឡើងដោយសារបានការយកចិត្តទុកដាក់ចូលរួមសហការពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជួយគាំពារនូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ចៀសវាងជនខិលខូចចូលមករំខានដល់អ្នកទេសចរណ៍ ។ ក្រោយពីទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងៗទៀត ភ្ញៀវទេសចរណ៍ទាំងនោះ ក៏តែងតែចង់ឈ្វេងយល់ពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅតាមភូមិតាមវត្តនានារបស់ប្រជាពលរដ្ឋយើងផងដែរ។ ខណៈបច្ចុប្បន្ននេះគឺមានវត្តចំនួន៩នៅក្រុងសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។ ព្រះសច្ចានុបាល នឿម វុទ្ធី បានមានសង្ឃដីកាបញ្ជាក់បន្ថែមទៀតថានៅវត្តស្វាយរមៀតជាទូទៅគឺមានភ្ញៀវទេសចរណ៍បរទេសមកទស្សនាជាហូរហែរគឺមិនដែលដាច់ទេភ្ញៀវទេសចរណ៍បរទេសមកទស្សនាវត្តស្វាយរមៀតនោះទេ។ ហើយចំពោះភ្ញៀវទេសចរណ៍បរទេសទាំងនោះ ពួកគាត់តែងតែចូលថ្វាយបង្គំនិមន្តព្រះសង្ឃឱ្យប្រោះព្រំ ចងអំបោះដៃ ទៅតាមជំនឿសាសនា និងទំនៀមទម្លាប់ របស់ប្រជាជនខ្មែរដែលកត្តាទាំងនេះកំពុងតែបង្ហាញថា វិស័យទេសចរណ៍វត្តអារាមកំពុងតែមានភាពទាក់ទាញភ្ញៀវទេសចរណ៍បរទេសឱ្យស្គាល់ និងឈ្វេងយល់បានកាន់តែច្បាស់ ពីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។ សូមបញ្ជាក់ថា វត្តបារាយមហនទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ត្រូវបានកំណត់ជាវត្តអារាមទេសចរណ៍ ដែលមានអនាម័យល្អ នឹងបរិស្ថានបៃតងស្រស់បំព្រង អមដោយបាយណ៍ទឹកថ្លា គួរជាទីគយគន់ ហើយ អ្នកទេសចរបានកោតសរសើរចំពោះការរៀបចំបរិស្ថាននៅទីនោះ ដែលធ្វើឱ្យមានបរិស្ថានបៃតង និងមានអនាម័យខ្ពស់ផងដែរ៕
Related Posts
ផ្លូវក្រាលគ្រួសក្រហមមួយខ្សែរ៤គីឡូដែលរងការខូចខាតត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទធ្វើការឈូសឆាយកែសម្រួលដើម្បីឲ្យបានងាយស្រួលក្នុងការធ្វើដំណើរឡើងវិញ
ខេត្តកំពង់ឆ្នាំង÷ ផ្លូវក្រាលគ្រួសក្រហមមួយខ្សែរ៤គីឡូ លើដីកោះមួយនេះដែលរងការខូចខាតយូមកហើយ ត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងបានដាក់គ្រឿងចក្រចុះមកធ្វើការឈូសឆាយកែសម្រួល ដើម្បីឲ្យបានងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ទៅមកបានបនរសើឡើងវិញផងដែរ ។ លោក ស្រៀងពាង.ក្រុមប្រឹក្សាឃុំអំពិលទឹកស្រុកកំពង់ត្រឡាចបានអោយដឹងនៅ ថ្ងៃទី១៣កក្កដា២០២៣ តាមរយះទូរសព្ទថាផ្លូវមួយខ្សែ ក្នុងឃុំរបស់លោកមានការលំបាកខ្លាំងខណ: នៅរដ្វវវស្សាភ្លៀងធ្លាក់និងទឹកទន្លេលិចហើយនៅរដូវប្រាំងរថយន្ត ធំៗ ចូលដឹកស្រូវប្រាំរបស់អ្នកភូមិដីកោះមួយនេះ បណ្តាលអោយរងការខូចខាតពិបាក់ធ្វើដំណើរទៅមក ដោយចាប់ពីកំពង់ចម្លងភូមិក្បាលកោះរហូតដល់ភូមិក្អែកពង់ស្ថិតក្នុងឃុំអំពិលទឹក ។ ក្រុមប្រឹក្សាឃុំអំពិលទឹកបានបញ្ជាក់ឲ្យដឹងទៀតថាដោយការស្នើសុំរបស់របស់អាជ្ញាធរ មូលដ្ឋានក៍ដូចប្រជាពលរដ្ឋថាផ្លូវលំក្រាលគ្រោះក្រហម…
អ្នកគ្រូពេទ្យម្នាក់បានរត់គេចខ្លួន ក្រោយពេលព្យាបាលកុមារីម្នាក់បណ្តាលអោយស្លាប់ពេលបញ្ជួនមកពេទ្យបង្អែកខេត្ត សមត្ថកិច្ចន ស្រុករលាបៀរសហការជាមួយនគរបាលខេត្ត បានចុះទៅធ្វើការស្រាវជ្រាវ សាកសួជុំវិញហេតុការណ៍នេះ
ខេត្តកំពង់ឆ្នាំង÷ សមត្ថកិច្ចនគរបាលស្រុករលាបៀរសហការជាមួយនគរបាលព្រហ្មទណ្ឌខេត្ត បានចុះទៅធ្វើការស្រាវជ្រាវសាកសួជុំវិញហេតុការណ៍គ្រូពេទ្យព្យាបាល គ្មានបច្ចេកទេសជំនាញបណ្តាលអោយកុមារីម្នាក់បានស្លាប់ ។សមត្ថកិច្ចជំនាញនៃស្នងការនគបាលខេត្តនិងស្រុកបានអោយដឹងថាករណីខាងលើនេះកុមារីរងគ្រោះមានឈ្មោះ គឹមចាន់តីអាយុ៥ឆ្នាំមានឪពុកឈ្មោះ មីសុគា អាយុ៤១ឆ្នាំម្តាយឈ្មោះ ម៉ុន ចាន់ទី អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិចំបក់ប្រាសាទឃុំក្រាំងស្គា ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៣។បើយោងតាមការឆ្លើយបំភ្លឺរបស់ក្រុមគ្រួសារប្រាប់សមត្ថកិច្ចថា អ្នកគ្រូពេទ្យដែលមិនមានជំនាញ ចាក់ថ្នាំបណ្តាលអោយកុមារីស្លាប់ខាងលើនេះមានឈ្មោះ.ហូថុង.ខេតស្រី រស់នៅក្នុងភូមិផ្លូវគោឃុំបន្ទាយព្រាលស្រុករលាបៀរខេត្តកំពង់ឆ្នាំង។សេចក្តីរាយការបានអោយដឹងថានៅមុនពេលកើតហេតុនៅរសៀលថ្ងៃទី២២កក្កដា២០២៣ ក្រុមគ្រួសារកុមារីរងគ្រោះបានយកកូនស្រីរបស់ខ្លួន ដែលកំពុងមានជំងឺមកព្យាបាល នៅគេហដ្ឋានរបស់គ្រូពេទ្យខាងលើ។…
លោក ថាក់ស៊ីន និងប្អូនស្រី បង្ហាញវត្តមានក្នុងពិធីខួបកំណើតសម្តេចតេជោ ហ៊ុន សែន
(ភ្នំពេញ)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រី គឺលោកស្រី យីងឡាក់ បានបង្ហាញវត្តមាននៅក្នុងពិធីខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នៅថ្ងៃទី៥ ខែសីហា គឺខួបកំណើតសម្តេចតេជោ គម្រប់ ៧១ឆ្នាំ។ ដូចរាល់ឆ្នាំដែរ ក្នុងពិធីខួបកំណើតរបស់សម្តេចតេជោមានការរៀបចំពិធីអបអរសាទរនៅភូមិគ្រឹះរបស់សម្តេច នាក្រុងតាខ្មៅ។…