ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង០៩:៣០នាទីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិចិន ចំនួន ០១នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តិក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលកម្លាំងបានចាប់យកវត្ថុតាងរួមមានកាំភ្លើងខ្លី ចំនួន ០១ដើម ម៉ាកCF98 លេខ: 00542007236, កាំភ្លើងវែង ចំនួន ០១ ដើម ម៉ាក BLOW លេខ: B14I2-21060103, បង់កាំភ្លើង ចំនួន ០៥ (ខូចបង់ ចំនួន០១), កាណុងកាំភ្លើង ចំនួន ០១, គ្រាប់កាំភ្លើង ចំនួន ៦៥គ្រាប់, ទូរស័ព្ទដៃ ចំនួន ០៦គ្រឿង, លិខិតឆ្លងដែន ចំនួន ០២ក្បាល, សៀវភៅការងារជនបរទេស ចំនួន ០២ក្បាល, អត្តសញ្ញាណប័ណ្ណសញ្ជាតិចិន ចំនួន ០៣ ក្បាល, លោហៈធាតុពណ៌ស ត្បូងពណ៌សចំនួន ០១ វង់, កុំព្យូទ័រ ម៉ាក Lenovo ចំនួន ០១ គ្រឿង, ថ្នាំក្នុងកំប៉ុងពណ៌ស ចំនួន ០៥ កំប៉ុង (៥០០គ្រាប់), រថយន្ត ០១ គ្រឿង ម៉ាក HONG QI ស្លាកលេខ ភ្នំពេញ 2BW-6836 និង សម្ភារប្រើប្រាស់មួយចំនួនផងដែរ។
Related Posts
កិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តីទី៣នៃក្រុមប្រឹក្សាខេត្តសៀមរាប
ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងអាជ្ញាធរអប្សារា ,គ្រឹះស្ថានអង្គរ និង…
អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្ដុះបណ្ដាលអ្នកគ្រប់គ្រងប្រាសាទ
សៀមរាប÷ វគ្គបណ្ដុះបណ្ដាលអ្នកគ្រប់គ្រងប្រាសាទទៅដល់ក្រុមការងារ តាមប្រាសាទនានាសម្រាប់ភ្នាក់ងារទេសចរណ៍និងភ្នាក់ងារសណ្ដាប់ធ្នាប់សរុបប្រមាណ៧០នាក់នៅព្រឹកថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៣ រៀបចំដោយអាជ្ញាធរជាតិអប្សរា។ ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដែលធ្វើឡើងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ឯកឧត្តមឡុងកុសលអគ្គនាយករងអាជ្ញាធរជាតិអប្សរាបានណែនាំដល់ក្រុមការងារគោលដៅទាំងអស់ត្រូវបង្កើនប្រសិទ្ធភាពការងារនិងគោរពតាមក្រមវិន័យការងាររបស់ថ្នាក់ដឹកនាំដែលបានដាក់ជូន។ឯកឧត្តមបន្ថែមថាភ្នាក់ងារទេសចរណ៍និងភ្នាក់ងារសណ្ដាប់ធ្នាប់នៅតាមគោលដៅប្រាសាទសុទ្ធសឹងមានចំណែកដើម្បីជួយអភិរក្សនិងការពារប្រាសាទដែលជាមរតកដ៏មានតម្លៃរបស់ជាតិ។ដូច្នេះក្នុងកាតព្វកិច្ចដែលខ្លួនកំពុងបំពេញចាំបាច់ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននិងរក្សាបាននូវសេចក្ដីថ្លៃថ្នូរជាដរាប។ឯកឧត្តមឡុងកុសលបន្តថាមន្រ្តីនិងបុគ្គលិកដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនៅពេលនេះនឹងរៀនសូត្រពីកិច្ចការអភិរក្សការគ្រប់គ្រងទឹកនិងព្រៃឈើស្វែងយល់ពីផែនទីហានិភ័យនៅតាមប្រាសាទនីមួយៗជាដើមដែលចំណុចទាំងអស់នេះគឺក្រុមការងារខាងលើមានតួនាទីសម្របសម្រួលជាមួយផ្នែកជំនាញដទៃទៀតដើម្បីដោះស្រាយបញ្ហាក៏ដូចជាបង្កើនប្រសិទ្ធភាពក្នុងការរៀបចំ លើកកម្ពស់គុណភាពសេវាទេសចរណ៍ឱ្យកាន់តែល្អប្រសើរ។សូមបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងរយៈពេលពីរថ្ងៃគឺថ្ងៃទី៦–៧មិថុនានៅនាយកដ្ឋានសណ្ដាប់ធ្នាប់៕អត្ថបទ៖នាងសំណាងរូបភាព៖ហាប់គឹមអាន
ពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០២៤របស់រដ្ឋបាល ខេត្តសៀមរាប
នៅសាលសន្និសីទ្ធ នៃសណ្ឋាគារសុខសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០២៣នេះ មានបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប…