ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង០៩:៣០នាទីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិចិន ចំនួន ០១នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តិក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលកម្លាំងបានចាប់យកវត្ថុតាងរួមមានកាំភ្លើងខ្លី ចំនួន ០១ដើម ម៉ាកCF98 លេខ: 00542007236, កាំភ្លើងវែង ចំនួន ០១ ដើម ម៉ាក BLOW លេខ: B14I2-21060103, បង់កាំភ្លើង ចំនួន ០៥ (ខូចបង់ ចំនួន០១), កាណុងកាំភ្លើង ចំនួន ០១, គ្រាប់កាំភ្លើង ចំនួន ៦៥គ្រាប់, ទូរស័ព្ទដៃ ចំនួន ០៦គ្រឿង, លិខិតឆ្លងដែន ចំនួន ០២ក្បាល, សៀវភៅការងារជនបរទេស ចំនួន ០២ក្បាល, អត្តសញ្ញាណប័ណ្ណសញ្ជាតិចិន ចំនួន ០៣ ក្បាល, លោហៈធាតុពណ៌ស ត្បូងពណ៌សចំនួន ០១ វង់, កុំព្យូទ័រ ម៉ាក Lenovo ចំនួន ០១ គ្រឿង, ថ្នាំក្នុងកំប៉ុងពណ៌ស ចំនួន ០៥ កំប៉ុង (៥០០គ្រាប់), រថយន្ត ០១ គ្រឿង ម៉ាក HONG QI ស្លាកលេខ ភ្នំពេញ 2BW-6836 និង សម្ភារប្រើប្រាស់មួយចំនួនផងដែរ។
Related Posts
អាជ្ញាធរស្រុកស្វាយលើ ប្ដេជ្ញាបន្តពង្រឹងការងារផ្ដល់សេវាចុះបញ្ជីអត្រានុកូលដ្ឋានជូនពលរដ្ឋឲ្យកាន់តែល្អប្រសើរ ស្របទៅតាមនីតិវិធីនៃការអនុវត្ត
អាជ្ញាធរស្រុកស្វាយលើ ខេត្តសៀមរាប បានបង្ហាញការប្ដេជ្ញាជំរុញបន្ថែមដល់មន្ត្រីអត្រានុកូលដ្ឋាន ក្នុងការពង្រឹងសមត្ថភាព និងពិនិត្យឲ្យបានច្បាស់លាស់អំពីនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ជៀសវាងការមានកំហុសឆ្គងក្នុងពេលផ្ដល់សេវា ជាពិសេសបន្តការផ្សព្វផ្សាយបន្ថែម តាមរយៈការអនុវត្តកញ្ចប់សេវាសង្គមរបស់ឃុំ និងទប់ស្កាត់ការផ្តល់ទិន្នន័យដែលផ្ទុយពីនីតិវិធី។ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី ស៊ុម សុភាព អភិបាលរងស្រុកស្វាយលើ ខេត្តសៀមរាប បានបង្ហាញថា អនុវត្តតាមយុទ្ធនាការណ៍របស់រាជរដ្ឋាភិបាល លើកិច្ចការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ…
ព្រះគ្រូវិមលសត្ថាចារ្យ កង សុផល ព្រះសូត្រស្តាំវត្តអារញ្ញិការាម ចែកសម្ភារ:សិក្សា ដល់គ្រូនិងសិស្សានុសិស្សជាង៣០០នាក់នៅសាលាបឋមសិក្សាអារញ្ញិ
ខេត្តកំពង់ឆ្នាំង៖ ដោយមានទឹកព្រះទ័យជ្រះថ្លា ចូលរួមក្នុងវិស័យអប់រំ ព្រះគ្រូវិមលសត្ថាចារ្យ កង សុផល ព្រះសូត្រស្តាំ គង់នៅវត្តអារញ្ញិការាម ស្ថិតនៅក្នងសង្កាត់កំពង់ឆ្នាំង ក្រុង ខេត្តកំពង់ឆ្នាំង បាននាំយកសម្ភារ: សិក្សាមានប៊ិច សៀវភៅ សំលៀកបំពាក់សម្រាប់គ្រូ និងសិស្ស មកចែកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង៣០០នាក់ នៅសាលាបឋមសិក្សាអារញ្ញិ…
ក្រសួងបរិស្ថាន ប្រគល់ទីលានទុកដាក់សំរាមសំណល់រឹង តម្លៃជាង១លានដុល្លារ ដល់រដ្ឋបាលខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់-ទទួលទីលានទុកដាក់សំរាមសំណល់រឹង នៅក្រុងស្វាយរៀង ដែលចំណាយថវិកាសាងសង់ប្រមាណជាង ១លានដុល្លារ នៅលើផ្ទៃដីជាង៤ហិកតា និងបានប្រគល់រថយន្ត ម៉ូតូរ៉ឺម៉កសម្រាប់ដឹកសំរាម ដល់រដ្ឋបាលខេត្តស្វាយរៀង ដែលមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដម…