តាកែវ៖ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្ដម ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាងទង សហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកត្រាំក់ ដឹកនាំដោយ លោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅវេលាម៉ោង១៥:០០ នាទី បានចុះល្បាតតាមគោលដៅសំខាន់ៗ លុះមកដល់ចំនុចក្នុងព្រៃមួយកន្លែង ស្ថិតក្នុងភូមិទួលរកា ឃុំជាងទង ស្រុកត្រាំក់ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់សាកសួរជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ជឿន សូនី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នឹងបានធ្វើការឆែកឆេរក៏ប្រទះឃើញមានម្សៅក្រាមពណ៌សថ្លាសង្ស័យថាជា សារធាតុញៀនចំនួន ១៩កញ្ចប់តូច នឹងទូរស័ព្ទម៉ាកចុចពឹល ០១គ្រឿង ភ្លាមនោះសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួចក៏បញ្ជូនជនសង្ស័យរួម នឹងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
Related Posts
គណៈចលនាសាសនិកឥស្លាម គណបក្សប្រជាជនកម្ពុជាបន្តចុះជួបសំណេះសំណាល និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតដល់សាសនិកឥស្លាមខេត្តសៀមរាប
សៀមរាប÷ កាលពីរសៀលថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២៣ ឯកឧត្តម រ៉ូហ្វី អូស្មាន អនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះ សំណាល និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតដល់សមាជិកបក្សជាសាសនិកឥស្លាមនៅខេត្តសៀមរាប ហើយការសំណេះសំណាលនេះដែរធ្វើនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាបដោយមានការចូលរួមពីឯកឧត្តម សមាជិកអចិន្ត្រៃយ៍គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប និងលោក លោកស្រី សមាជិកថ្នាក់កណ្ដាលនៃគណៈចលនា សាសនិកឥស្លាមកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា…
អភិបាលស្រុកជលគីរីប្រជុំវាយតម្លៃបញ្ចប់គម្រោងជួសជុលផ្លូវលំក្រាលគ្រួសថ្មភ្នំដែលមានប្រវែង២៦៦៦ម៉ែត្រមូលនិធិឃុំឆ្នាំ២០២៣នៅក្នុងភូមិកំពង់បាស្រូវស្រុកជលគីរីខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ អភិបាលស្រុកជលគីរីរួមនិងក្រុមការងារបានចុះធ្វើការប្រជុំវាយតម្លៃបញ្ចប់គម្រោងជួសជុលផ្លូវលំក្រាលគ្រួសថ្មភ្នំដែលមានប្រវែង២៦៦៦ម៉ែត្រទទឹងផ្លូវ៤.៥០ម៉ែត្រកម្រាស់០.១៥ម៉ែត្រមូលនិធិឆ្នាំ២០២៣នៅក្នុងភូមិកំពង់បាស្រូវ.ឃុំជលសា.ស្រុកជលគីរីនៅក្នុងរដូវវស្សានេះដោយប្រើប្រាស់មូលនិធិឃុំឆ្នាំ២០២៣ដោយចំណាយថវិការ១៩៩.៩៥០.០០០រៀលរួមនិងទុនចូលរួមពីប្រជាពលរដ្ឋ៥០០០០០រៀល។ លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរីបានអោយដឹងនៅវេលាម៉ោង៥និង៣៣ នាទីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នេះថា ផ្លូវមួយខ្សែដែលកំពង់ពិនិត្យនិងវាយតម្លៃលើការសាងសង់នេះមានប្រវែង២៦៦៦ម៉ែត្រ ចាប់ពីចំណុចវត្តប្រពៃស្របដល់ព្រែកគោឡាប់ដែលមានទទឹង ៤.៥០ម៉ែត្រកម្រាស់០.១៥ម៉ែត្រ សាងសង់ដោយក្រុមហ៊ុនឯកជនក្នុងស្រុកមួយនៃស្រុកជលគីរី។ លោកអភិបាលស្រុក បានអោយដឹងទៀតថា ផ្លូវមួយខ្សែដែលកាត់ខាងក្រោយភូមិនេះវាជាផ្លូវសេដ្ឋកិច្ចមួយដ៍សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅមកដឹកកសិផលដែលប្រជាពលរដ្ឋទៅកាន់ទីផ្សារបានឆាប់រហ័ស គ្រាដែលពីមុនស្ថានភាពផ្លូវនេះពិបាកធ្វើដំណើរដោយទឹកទន្លេលិច៦ខែនិងគោក៦ខែវិញដែលធ្វើអោយជួបប្រទះការលំបាកធ្វើដំណើរហើយផ្លូវពីមុនរងការខូចខាតច្រើន។ លោក ដូវ…
លោក សួង សែ អំពាវនាវដល់ម្ចាស់ក្បាលដី និងអ្នកពាក់ព័ន្ធចូលរួមគ្រប់៥ ដំណាក់កាល ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ខេត្តពោធិសាត់៖ លោក សួង សែ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តពោធិ៍សាត់ បានអំពាវនាវដល់លោកមេភូមិ អនុភូមិ ព្រឹទ្ធាចារ្យនិងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីព្រមទាំងអ្នកពាក់ព័ន្ធស្ថិតក្នុងតំបន់វិនិច្ឆ័យក្នុងភូមិព្រៃស្មាច់ ភូមិព្រៃខ្លុង ភូមិ មល់និងភូមិ វាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ សូមចូលរួមជាមួយមន្ត្រីក្រុមកាងារឱ្យបានគ្រប់៥ដំណាក់កាលក្នុងការចុះ បញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ដើម្បីដំណើរការទៅមានភាពរលូន តម្លាភាពនិងទទួលបានគុណប្រយោជន៍ទាំងអស់គ្នា។…