តាកែវ៖ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្ដម ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាងទង សហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកត្រាំក់ ដឹកនាំដោយ លោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅវេលាម៉ោង១៥:០០ នាទី បានចុះល្បាតតាមគោលដៅសំខាន់ៗ លុះមកដល់ចំនុចក្នុងព្រៃមួយកន្លែង ស្ថិតក្នុងភូមិទួលរកា ឃុំជាងទង ស្រុកត្រាំក់ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់សាកសួរជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ជឿន សូនី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នឹងបានធ្វើការឆែកឆេរក៏ប្រទះឃើញមានម្សៅក្រាមពណ៌សថ្លាសង្ស័យថាជា សារធាតុញៀនចំនួន ១៩កញ្ចប់តូច នឹងទូរស័ព្ទម៉ាកចុចពឹល ០១គ្រឿង ភ្លាមនោះសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួចក៏បញ្ជូនជនសង្ស័យរួម នឹងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
Related Posts
គណៈអភិបាលខេត្ត ជួបជាមួយបងប្អូន ប្រកបអាជីវកម្មរ៉ឺម៉ក់កង់បី , ផាស្អាប់ និង រថយន្តតាក់ស៊ីដឹកភ្ញៀវនៅខេត្តសៀមរាប
សៀមរាប៖ ក្រោយពីគណៈអភិបាលខេត្ត ដឹកនាំដោយលោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពសង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានធ្វើការជួបពិភាក្សាជាមួយ ក្រុមហ៊ុនអាកាសយានដ្ឋាន អន្តរជាតិសៀមរាប.អង្គរ (AIAI) នៅព្រឹកថ្ងៃទី ០៣ ខែ មករា ឆ្នាំ២០២៤ រួចមក…
នាយឧត្តមសេនីយ៍ ស.ថេត អគ្គស្នងការនគបាលជាតិអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស់ផ្ទេភារកិច្ចនិងតែងតាំងមុខតំណែង ស្នងការថ្មីនៃស្នងការរដ្ឋាន នគបាលខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ អគ្គស្នងការនគបាលជាតិលោកឧត្តមសេនីយ៍ ស ថេត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧុត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមស៊ីវរុប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ត ម ស៊ុន សុវណ្ណារិទ្ឌ អភិបាលនៃគណ្:អភិបាលខេត្តកំពង់ឆ្នាំងបានអញ្ជើញជាអធិបតីប្រកាស់ផ្ទេភារកិច្ចនិងតែងតាំងមុខតំណែងស្នងការនគបាលខេត្តកំពង់ឆ្នាំងថ្មីខណៈលោកឧត្តមសេនីយ៍ទោ ខូវលី ត្រូវ ផ្ទេភារកិច្ចទៅកាន់ស្នងការនគបាលខេត្តឧត្តរមានជ័យ ។…
បុគ្គលអាត្មានិយម បំពាន ឈូសឆាយដីព្រៃរដ្ឋ ក្នុងភូមិ កំបោអរ ឃុំខ្វាវ ត្រូវបានប្រជាពលរដ្ឋបញ្ចេញឈ្មោះជាសាធារណៈហើយ
អ៊ុក ផ្លុង សៀមរាប÷ ដីព្រៃនៅចំណុច ត្រពាំង ស្មាច់ ស្ថិតក្នុង ភូមិ កំបោអរ ឃុំ ខ្វាវ ស្រុក ជីក្រែង ខេត្ត សៀមរាប មានទំហំ៣៥ ហិចតា ដែលជាដីរដ្ឋ ។ ដីព្រៃនេះប្រជាពលរដ្ឋ…