សៀមរាប៖ នាយកដ្ឋានយុវជន នៃក្រសួងអប់រំយុវជននិងកីឡា បានបើក កិច្ចប្រជុំបូកសរុបវាយតម្លៃ ការអនុវត្តន៍ចលនាប្រឡងប្រណាំង៣ល្អ “ គឺកូនល្អ សិស្សល្អ មិត្តល្អ “ថ្នាក់ជាតិ ក្រោមប្រធានបទ”ការចាប់ផ្ដើមរបស់កុមារនិងយុវជនដើម្បីក្លាយខ្លួនជាមូលធនមនុស្ស ស្ថិតក្រោមអធិបតី ភាពឯកឧត្ដមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា ដោយមានសមាសភាពចូល រួមយុវជននិងកុមារ ដែលទទួលបានកិត្តិនាមជាកូនល្អ សិស្សល្អ មិត្តល្អ សរុបចំនួន២៩០នាក់ មកពីគ្រប់ រាជធានីខេត្ត ដែលកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៣ នៅក្នុងខេត្តសៀមរាប ។ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡាកីឡា បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលអាណត្តិទី៧ នៅក្នុងកម្មវិធីនយោបាយវិស័យអប់រំគឺជាវិស័យអាទិភាពមួយដ៏សំខាន់ នៃយុទ្ធសាស្ត្រចតុកោណ ហើយវិស័យអប់រំនេះ បាននឹងកំពុងមានការអភិវឌ្ឍន៍ គ្រប់ផ្នែក ដើម្បីលើកកម្ពស់សមត្ថភាពសិស្ស-និស្សិត និងប្រជាពលរដ្ឋទូទៅ ឲ្យមានជំនាញបច្ចេកទេស និង វិទ្យាសាស្ត្រខ្ពង់ខ្ពស់ ធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារពិសេសនោះ គឺផ្ដោតការយក ចិត្តទុកដាក់អភិវឌ្ឍកម្លាំងយុវវ័យដែលជាកម្លាំងដ៏ខ្លាំងក្លា សម្រាប់បន្តវេនអភិវឌ្ឍប្រទេសជាតិនាពេល បច្ចុប្បន្ននិងទៅអនាគត ។ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត មានប្រសាសន៍បន្ថែមថាចលនា៣ល្អរបស់យុវជន និងកុមារ គឺជា ចំណែកមួយ ដ៏សំខាន់ក្នុងការលើកកម្ពស់ការចូលរួមការងារស្ម័គ្រចិត្ត និងកែប្រែសីលធម៌ និងឥរិយាបទរបស់យុវជនកុមារក្នុងគោលដៅនៃការអភិវឌ្ឍធនធានមនុស្សនិងមូលធនមនុស្សរបស់សង្គម ។ផ្តើមចេញពីសកម្មភាពជំរុញចលនា ៣ល្អ កន្លងមកបានធ្វើឱ្យក្មួយៗយុវជន និងកុមារជាច្រើនចាប់ អារម្មណ៍ និង បានផ្លាស់ប្តូរផ្នត់គំនិតនិងទំលាប់ធ្វើការងារស្ម័គ្រចិត្ត និងចូលរួមយ៉ាងសកម្មក្នុងការងារ សង្គមប្រកបដោយមោទនភាពជាតិ និងការខិតខំកសាងអំពើល្អរបស់ខ្លួន ចេះយកចិត្តទុកដាក់ជួយមិត្ត ភក្តិ គ្រួសារ និង សង្គមជាតិ ព្រមទាំងសង្វាតរៀនសូត្រផងដែរ ។ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត ក៏បានជំរុញ ឱ្យមន្រ្តី ថ្នាក់ដឹកនាំយុវជន និងកុមារគ្រប់ថ្នាក់ពិសេស យុវជន និងកុមារដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ត្រូវខិតខំរិះរកវិធានការថ្មីៗព្រមទាំងបញ្ហាសំខាន់ៗដែលជាតម្រូវការពិតប្រាកដទាមទារឱ្យដោះស្រាយដើម្បី ជំរុញចលនាប្រឡង ប្រណាំង៣ល្អ ឱ្យក្លាយជាចលនាមួយដ៏មានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍសមត្ថភាពយុវវ័យដែលជាផ្នែក មួយដ៏សំខាន់មិនអាចខ្វះបានក្នុងការលើកកម្ពស់ គុណភាពអប់រំ ដោយផ្អែកតាម សសរស្តម្ភទាំង៤នៃការអប់រំគឺរៀនដើម្បីទទួលបានចំណេះដឹង.រៀនដើម្បីចំណេះធ្វើ. រៀនពីបទពិសោធន៍ .រៀនដើម្បីក្លាយជាពលរដ្ឋល្អ និងរៀនរស់នៅជាមួយគ្នាដោយសុខសន្តិភាព ធ្វើការងារជាក្រុមស្រប ទៅតាមការវិវត្តរបស់សង្គមបែបប្រជាធិបតេយ្យមួយដែលមានវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ បុព្វបុរសយើង ដូចប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា លើកឡើងថា “ ការធ្វើទំនើបកម្មសង្គមត្រូវផ្សារភ្ជាប់ទៅនឹងសីលធម៌ និងឥរិយាបទរបស់មនុស្ស (នៅពេលយើងមានមនុស្សរឹងមាំយើងនិងមានអ្វីទាំងអស់)៕
Related Posts
ឯកឧត្ដមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារគណបក្សគ្រប់ថ្នាក់ នៅខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង÷ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង តំណាងសម្តេចចៅហ្វាវាំង គង់ សំអុល សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារគណបក្សគ្រប់ថ្នាក់ នៅខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី គុយ សុផល អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង…
ផ្លូវបេតុងមួយខ្សែប្រវែង៤៤២ម៉ែត្រត្រូវបានសាងសង់ដោយថវិការមូលនិធិឃុំក្នុងឆ្នាំ២០២៣
តកំពង់ឆ្នាំង៖ ស្រុកសាមគ្គីមានជ័យកំពង់ចាប់ផ្តើដំណើរការសាងសង់ផ្លូវបេតុងមួយខ្សែរនៅក្នុងភូមិក្រាំសាម៉ ក្នុងឃុំ ស្វាយជុក ស្រុកសាមគ្គីមានជ័ដែលមានប្រវែង៤៤២ម៉ែត្រដែលជាថវិការមូន៨ធិឃុំឆ្នាំ២០២៣ ។ លោក ឈួ ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យបានអោយដឹងនៅវេលាម៉ោង៤និង៣២នាទីល្ងាចថ្ងៃទី១កញ្ញា២០២៣នេះថាស្រុកសាមគ្គីមានជ័យក៍ជាស្រុកមួយដែលឆ្ងាយពីទីរួមខេត្តដោយការធ្វើដំណើរតាមផ្លូវគោកហើយភូមិមួយនេះមានការលំបាកដោយសារឆ្ងាយពីផ្លូវគមនាគមន៍ក្នុងការដឹកកសិផលចេញចូលទៅកាន់ទីផ្សារបានទាន់ពេលវេលានោះឡើយ ។ លោកអភិបាលស្រុកសាមគ្គីមានជ័យលោក ឈួ ចាន់ណា បានអោយដឹងទៀតថាដោយស្ថានភាពស្រុករបស់លោកជួបប្រទះការខូចខាតផ្លូវក្នុងភូមិខាងលើដែលពីមុនវាជាផ្លូវដីក្រហមហើយហើយពិបាកក្នុងការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋថ្ងៃនេះលោកនិងក្រុមការងារចុះមកប្រជុំរួមគ្នាដោះស្រាយបញ្ហាប៉ះពាលបានដោយជោគជ័យរួមគ្នាចាប់ផ្តើមក៍សាងផ្លូវជាបេតុងមួយខ្សែនេះនៅក្នុងភូមិក្រាំស្រម៉ឃុំស្វាយជុកស្រុកសាមគ្គីមានជ័យចាប់ពីថ្ងៃនេះផងដែរ។ លោកបានបញ្ជាក់អោយដឹងទៀតថាការក៍សាងផ្លូវនេះចាប់ផ្តើមធ្វើការសាងសង់នៅថ្ងៃទី១ ខែកញ្ញា២០២៣ ដោយគ្រោងនិងបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣…
លោក ស៊្រន សំឫទ្ធី ថ្លែងថា អង្គការសង្គមសុីវិល ជាដៃគូយ៉ាងសំខាន់ដើម្បីអភិវឌ្ឍន៍ និងកាត់បន្ថយ ភាពក្រីក្រក្នុងមូលដ្ធាន
កំពង់ឆ្នាំង÷ លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា អង្គការសង្គមសុីវិលគឺជាដៃគូយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រនៅតាមមូលដ្ធាន ការថ្កែងបែបនេះនៅក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពបើក វេទិកាស្តីពីភាពជាដៃគូរវាងរដ្ធបាលខេត្តកំពង់ឆ្នាំង និងអង្គការសង្គមសុីវិល នៅសាលប្រជុំសាលាខេត្ត កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ។ មានការអញ្ជើញចូលរួមពីលោក លោកស្រីមន្ទីរស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក…