សៀមរាប៖ នាយកដ្ឋានយុវជន នៃក្រសួងអប់រំយុវជននិងកីឡា បានបើក កិច្ចប្រជុំបូកសរុបវាយតម្លៃ ការអនុវត្តន៍ចលនាប្រឡងប្រណាំង៣ល្អ “ គឺកូនល្អ សិស្សល្អ មិត្តល្អ “ថ្នាក់ជាតិ ក្រោមប្រធានបទ”ការចាប់ផ្ដើមរបស់កុមារនិងយុវជនដើម្បីក្លាយខ្លួនជាមូលធនមនុស្ស ស្ថិតក្រោមអធិបតី ភាពឯកឧត្ដមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា ដោយមានសមាសភាពចូល រួមយុវជននិងកុមារ ដែលទទួលបានកិត្តិនាមជាកូនល្អ សិស្សល្អ មិត្តល្អ សរុបចំនួន២៩០នាក់ មកពីគ្រប់ រាជធានីខេត្ត ដែលកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៣ នៅក្នុងខេត្តសៀមរាប ។ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡាកីឡា បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលអាណត្តិទី៧ នៅក្នុងកម្មវិធីនយោបាយវិស័យអប់រំគឺជាវិស័យអាទិភាពមួយដ៏សំខាន់ នៃយុទ្ធសាស្ត្រចតុកោណ ហើយវិស័យអប់រំនេះ បាននឹងកំពុងមានការអភិវឌ្ឍន៍ គ្រប់ផ្នែក ដើម្បីលើកកម្ពស់សមត្ថភាពសិស្ស-និស្សិត និងប្រជាពលរដ្ឋទូទៅ ឲ្យមានជំនាញបច្ចេកទេស និង វិទ្យាសាស្ត្រខ្ពង់ខ្ពស់ ធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារពិសេសនោះ គឺផ្ដោតការយក ចិត្តទុកដាក់អភិវឌ្ឍកម្លាំងយុវវ័យដែលជាកម្លាំងដ៏ខ្លាំងក្លា សម្រាប់បន្តវេនអភិវឌ្ឍប្រទេសជាតិនាពេល បច្ចុប្បន្ននិងទៅអនាគត ។ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត មានប្រសាសន៍បន្ថែមថាចលនា៣ល្អរបស់យុវជន និងកុមារ គឺជា ចំណែកមួយ ដ៏សំខាន់ក្នុងការលើកកម្ពស់ការចូលរួមការងារស្ម័គ្រចិត្ត និងកែប្រែសីលធម៌ និងឥរិយាបទរបស់យុវជនកុមារក្នុងគោលដៅនៃការអភិវឌ្ឍធនធានមនុស្សនិងមូលធនមនុស្សរបស់សង្គម ។ផ្តើមចេញពីសកម្មភាពជំរុញចលនា ៣ល្អ កន្លងមកបានធ្វើឱ្យក្មួយៗយុវជន និងកុមារជាច្រើនចាប់ អារម្មណ៍ និង បានផ្លាស់ប្តូរផ្នត់គំនិតនិងទំលាប់ធ្វើការងារស្ម័គ្រចិត្ត និងចូលរួមយ៉ាងសកម្មក្នុងការងារ សង្គមប្រកបដោយមោទនភាពជាតិ និងការខិតខំកសាងអំពើល្អរបស់ខ្លួន ចេះយកចិត្តទុកដាក់ជួយមិត្ត ភក្តិ គ្រួសារ និង សង្គមជាតិ ព្រមទាំងសង្វាតរៀនសូត្រផងដែរ ។ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត ក៏បានជំរុញ ឱ្យមន្រ្តី ថ្នាក់ដឹកនាំយុវជន និងកុមារគ្រប់ថ្នាក់ពិសេស យុវជន និងកុមារដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ត្រូវខិតខំរិះរកវិធានការថ្មីៗព្រមទាំងបញ្ហាសំខាន់ៗដែលជាតម្រូវការពិតប្រាកដទាមទារឱ្យដោះស្រាយដើម្បី ជំរុញចលនាប្រឡង ប្រណាំង៣ល្អ ឱ្យក្លាយជាចលនាមួយដ៏មានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍសមត្ថភាពយុវវ័យដែលជាផ្នែក មួយដ៏សំខាន់មិនអាចខ្វះបានក្នុងការលើកកម្ពស់ គុណភាពអប់រំ ដោយផ្អែកតាម សសរស្តម្ភទាំង៤នៃការអប់រំគឺរៀនដើម្បីទទួលបានចំណេះដឹង.រៀនដើម្បីចំណេះធ្វើ. រៀនពីបទពិសោធន៍ .រៀនដើម្បីក្លាយជាពលរដ្ឋល្អ និងរៀនរស់នៅជាមួយគ្នាដោយសុខសន្តិភាព ធ្វើការងារជាក្រុមស្រប ទៅតាមការវិវត្តរបស់សង្គមបែបប្រជាធិបតេយ្យមួយដែលមានវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ បុព្វបុរសយើង ដូចប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា លើកឡើងថា “ ការធ្វើទំនើបកម្មសង្គមត្រូវផ្សារភ្ជាប់ទៅនឹងសីលធម៌ និងឥរិយាបទរបស់មនុស្ស (នៅពេលយើងមានមនុស្សរឹងមាំយើងនិងមានអ្វីទាំងអស់)៕
Related Posts
សម្ដេចហ៊ុន សែនប្ដេជ្ញាការគាំពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិសេរីភាពខាងសារព័ត៌មាន
សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលនៅតែបន្តការប្ដេជ្ញាចិត្តក្នុងការគាំពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិសេរីភាពខាងសារព័ត៌មានស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសារលិខិតរបស់សម្ដេចនាយករដ្ឋមន្ត្រីក្នុងឱកាស«ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី៣០ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។ក្នុងសារលិខិតសម្ដេចហ៊ុនសែនមានប្រសាសន៍ថាតាមរយៈការប្ដេជ្ញាចិត្តនេះបានធ្វើឱ្យវិស័យសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ ដោយមធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយកាន់តែទំនើប និងសម្បូរបែបដែលអាចឱ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បានទទួលព័ត៌មានយ៉ាងទូលំទូលាយទាន់ពេលវេលានិងគ្រប់ទីកន្លែង។ សម្ដេចបន្តថាទន្ទឹមនឹងការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយដ៏សម្បូរបែប និងបរិមាណអង្គភាពសារព័ត៌មានព្រមទាំងអ្នកសារព័ត៌មានដ៏ច្រើន លើសលប់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នក៏យើងត្រូវគិតគូរអំពីគុណភាពនិងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានផងដែរ។ ព្រោះប្រព័ន្ធផ្សព្វផ្សាយជាអាវុធមុខ២ដែលធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើនតាមរយៈការចូលរួមរបស់អ្នកសារព័ត៌មានក្នុងការអភិវឌ្ឍប្រទេសជាតិការថែរក្សាសុខសន្តិភាពស្ថិរភាពនយោបាយដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន។ទន្ទឹមនេះប្រព័ន្ធផ្សព្វផ្សាយក៏អាចធ្វើឱ្យប្រទេសជាតិជួបប្រទះភាពចលាចលវឹកវរនៅក្នុងសង្គមតាមរយៈការផ្សាយព័ត៌មានមិនពិតព័ត៌មានក្លែងក្លាយនិងព័ត៌មានញុះញង់បំពុលសង្គមដែលអាចធ្វើឱ្យប្រទេសជាតិអន្តរាយដែលទាមទារឱ្យយើងទាំងអស់គា្ន។ជាពិសេសសា្ថប័នព័ត៌មាន និងអ្នកសារព័ត៌មានត្រូវតែចូលរួមប្រយុទ្ធ ប្រឆាំងព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយព័ត៌មានញុះញង់ដែលបង្កឡើងដោយក្រុមឱកាសនិយម មួយក្ដាប់តូចនិងជនខិលខូចជ្រូកក្រោមស្លាកសារព័ត៌មានដើម្បីបំរើផលប្រយោជន៍ផ្ទាល់ខ្លួនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិជាតិ និងកិត្តិយសសេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាននិងសា្ថប័នសារព័ត៌មានទាំងមូល។ សម្ដេចលើកឡើងថាទិវាសេរីភាពសារព័ត៌មានសកលលោកឆ្នាំ២០២៣នេះ…
យោធភូមិភាគទី៩ នៃកងទ័ពប្រជាជន វៀត ណាម និងរដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធីចុះកិច្ចព្រមព្រៀង បន្តសហការ រុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀត ណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ក្នុងជំហានទី២៣
កំពង់ឆ្នាំង៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីចុះហត្ថលេខាបន្តសហការ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការ វៀតណាម ដែលបានពលីជីវិតគ្រប់សម័យសង្គ្រាមក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជំហាន ទី២៣ រដូវប្រាំង ឆ្នាំ២០២៣-២០២៤ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ មុំ សុភាព មេបញ្ជាការរង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជំនាញ…
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : ប្រទេសកម្ពុជាយើង គ្មានជម្លោះសាសនានោះទេ
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសកម្ពុជាយើង គ្មានជម្លោះសាសនានោះទេ ហើយសាសនាខុសគ្នា និងជាតិសាសន៍ខុសគ្នា ក៏មិនមែនជាឧបសគ្គរារាំងដល់ការកសាងប្រទេសនោះឡើយ ។ ពិតមែនតែនៅក្នុងប្រទេសរបស់យើង មានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែយើងមិនបានមើលរំលងចំពោះសាសនាដទៃទៀតឡើយ ។ ក្នុងនោះ សាសនាឥស្លាម គឺជាសាសនាធំទី២ បន្ទាប់ពីព្រះពុទ្ធសាសនា ហើយសាសនាគ្រិស្ដ…