ខេតតកំពង់ឆ្នាំង÷ មេបញ្ជាការ មេបញ្ជាការរង ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវ សារនយោបាយពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដោយបាន បញ្ជាក់យ៉ាងច្បាស់ពីការចូលកាន់ដំណែងរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ចាប់ពីល្ងាចថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣ដ៏ខ្លីខាងមុននេះ។
Related Posts
ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទសហការជាមួយកម្លាំងអធិការដ្ឋាន នគ បាលស្រុកជលគីនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងចំណុចភូមិថ្មីឃុំជលសា
កំពង់ឆ្នាំង៖ កម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទសហការជាមួយកម្លាំងអធិការដ្ឋាននគបាលស្រុកជលគីរីនិងសហគមន៍នេសាទនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិថ្មីនៃស្រុកជលគីរី ។ លោក ខៀវសុផាន់ណារិទ្ធ នាយផ្នែករដ្ឋបាលជលផល កំពង់ប្រាសាទ បានឲ្យដឹងថា កម្លាំងជំនាញបានបន្តចុះល្បាត នៅក្នុងភូមិថ្មីឃុំជលសានៃស្រុកជលគីរី បានប្រទះឃើញមានបទល្មើសរបាំងស្បៃមុង និងរបាំងរាំងភ្ជឹតព្រែក ដោយសម្រេចធ្វើការរុះរើ និងបំផ្លាញចោល នៅនឹងកន្លែង តែម្តង នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០២៣។…
ប្រជាសហគមន៍ម្កាក់ ព្រួយបារម្ភពីជីវិតមច្ឆាជាតិ ក្នុងប្រព័ន្ធធារាសាស្ត្រផុតពូជ ខណៈម៉ាស៊ីនបូមទឹកដោយប្រើត្រាក់ទ័រ បូមស្ទើរតែអស់រលីង ពីអាងស្តុកទឹក
ដោយ អ៊ុក ផ្លុង សៀមរាប÷ ប្រព័ន្ធធារាសាស្ត្រ ម្កាក់ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិម្កាក់ ឃុំ គោកធ្លកលើ ស្រុក ជីក្រែង ខេត្តសៀមរាប។ គឺជាអាងស្តុកទឹកដ៏ធំបំផុតក្នុងស្រុកជីក្រែង សម្រាប់ស្រោចស្រប់ដំណាំគ្រម់ប្រភេទនិងគ្រប់រដូវ ហើយក៏ជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវ ជាតិ និងអន្តរជាតិមកលេងកំសាន្តផងដែរ។ បើយោងតាមសម្តីរបស់លោក ជួន…
អភិបាលខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវប្រជាពលរដ្ឋរស់នៅ តាមដងទន្លេសាបត្រូវបង្កើនការប្រុងប្រយត្ន័ខ្ពស់គ្រាដែលភ្លៀងនៅតែបន្តធ្លាក់ទឹកទន្លេក៍កំពង់ឡើងខ្លាំង
កំពង់ឆ្នាំង៖ អភិបាលខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវប្រជាពលរដ្ឋរស់នៅតាមដងទន្លេសាប និងបងប្អូនប្រជាពលរដ្ឋដែលមានមុខរបរនេសាទត្រូវបង្កើនការប្រុងប្រយត្ន័ខ្ពស់ពិសេសកូនតូចៗកុំទុកពួគគាត់ចោលអោយនៅតែឯងហើយក៍ត្រូវវិលចូលផ្ទះវិញនៅពេលថ្ងៃគ្រាដែលភ្លៀងនៅតែបន្តធ្លាក់ធ្វើអោយទឹកទន្លេសាបមានការហក់ឡើងខ្លាំង។ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នេះថា ដោយសារបាតុភូតធម្មជាតិបណ្តាលអោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅពេលរសៀលពីមធ្យមមកខ្សោយធ្វើអោយភ្លៀងធ្លាក់រាយពាសពេញខេត្ត បើទោះជាមានភ្លៀងធ្លាក់ទឹកទន្លេ ហក់ឡើងយ៉ាងនេះ លំនៅឋានបងប្អូនប្រជាពលរដ្ឋនៅតំបន់ទំនាបនៃភូមិកណ្តាលបណ្តាលអោយលិចដីភូមិហើយដោយឡែកផ្លូវឆ្លងកាត់ទៅមកក្នុងភូមិលែងធ្វើដំណើរបានទៀតហើយដោយធ្វើដំណើរដោយទូក។ បើយោងតាមរបាយការណ៍របស់លោក ដោក ប៊ុនថុន ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងថាចំពោះសីតុណ្ហភាពថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៣នេះសីតុណ្ហភាពមាន៣៥អង្សាសេ ខណៈដែលកម្ពស់ទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមទឹកមានកម្ពស់៧.៣៣ម៉ែត្រ បើធៀបនិងឆ្នាំ២០២២ទឹកមានកម្ពស់ទឹកមាន៨.២៤ម៉ែត្រ ក្នុងនោះទឹកទន្លេដែលត្រូវបានប្រកាសអាសន្ន៍មានកម្ពស់១១ ម៉ែត្រដោយឡែកទឹកភ្លៀងបាន៥ស្រុកនិងមានកម្រិត៣០មីលីលិត្រនៅក្នុងស្រុករលាប្អៀរ៕