ខេតតកំពង់ឆ្នាំង÷ មេបញ្ជាការ មេបញ្ជាការរង ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវ សារនយោបាយពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដោយបាន បញ្ជាក់យ៉ាងច្បាស់ពីការចូលកាន់ដំណែងរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ចាប់ពីល្ងាចថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣ដ៏ខ្លីខាងមុននេះ។
Related Posts
កងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ នឹងត្រូវដាក់អោយឈរជើងការពារ នៅតាមគោលដៅសំខាន់ៗ ដែលងាយនឹងរងគ្រោះ ក្នុងភូមិសាស្រ្តខេត្តតាកែវ ដើម្បីរក្សាសន្តិសុខសុវត្តិភាព ជូនប្រជាពលរដ្ឋ នឹងបង្ការបង្ក្រាបបទល្មើស អោយទាន់ពេលវេលា
តាកែវ៖ ថ្លែងនៅក្នុងអង្គប្រជុំពង្រឹងកិច្ចការងារសន្តិសុខជាមួយកងកំលាំងនគរបាលផែនព្រហ្មទណ្ឌ នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដតាកែវ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានលើកឡើងអំពី ការរៀបចំកងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ នឹងត្រូវដាក់អោយឈរជើងការពារនៅតាមគោលដៅសំខាន់ៗដែលងាយនឹងរងគ្រោះក្នុងភូមិសាស្រ្តខេត្តតាកែវដើម្បីរក្សាសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋ នឹងបង្ការបង្ក្រាបបទល្មើសអោយបានទាន់ពេលវេលា ។ក្នុងនាមជាមន្រ្តីនគរបាលយុត្តិធម៌កងកម្លាំងនគរបាលទាំងអស់ត្រូវខិតខំអោយអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចត្រូវធ្វើយ៉ាងណាដើម្បីលុបបំបាត់កាត់បន្ថយបញ្ហាក្មេងទំនើងចោរឆក់ប្លន់ ត្រូវតែបង្កើនការចេញល្បាតតាមគោលដៅងាយរងគ្រោះអោយបានច្រើន ។ ក្នុងនោះដែរលោកស្នងការក៏បាន ជំរុញអោយកងកម្លាំងនគរបាលយុត្តិធម៌ត្រូវតែបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាចាស់…
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល ខេត្តកំពង់ឆ្នាំងចុះពិនិត្យមើលដីគម្រោងវារីវប្បកម្មនៅក្នុងឃុំឆ្នុកទ្រូ
ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធអភិបាលខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងារជំនាញថ្នាក់ខេត្ត ថ្នាក់ស្រុកនិងមានការចូលរួមពីលោកលី ផល្លីន អភិបាលរងស្រុកបរិបូណ៌លោកសាំង គឹមស៊នមេឃុំទ្រូនិងក្រុមប្រឹក្សាឃុំឆ្នុកទ្រូ បានចុះពិនិត្យមើលដីគម្រោងវារីវប្បកម្ម របស់រដ្ឋបាលខេត្ត ដែលមានទីតាំងស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២៣នេះ។ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបានចុះធ្វើការពិនិត្យ និងធ្វើការជំរុញឲ្យក្រុមការងារយកគ្រឿងចក្រដាក់ចុះដើម្បីធ្វើការឈូសឆាយក្រវ៉ាត់ព្រំនិងពង្រាបដីដែលត្រូវរៀបចំធ្វើវារីវប្បកម្មឱ្យបានល្អនិង…
សារមន្ទីរវាយនភណ្ឌ ប្រពៃណីអាស៊ី តាំងបង្ហាញហូល ផាមួង ដែលជាស្នាដៃ អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ ជូនសាធារណជន បានសិក្សាស្វែងយល់
សៀមរាប៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងរៀបចំពិធីតាំងពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល៦ខែ ដើម្បីឲ្យសាធារណជន និងភ្ញៀវទេសចរ បានចូលទស្សនា ក៏ដូចជាសិក្សាស្វែងយល់ពីហូល ផាមួងខ្មែរ ចាស់ៗដែលជាស្នាដៃរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ ។លោក សែន គឹមស៊ុន នាយករងស្ដីទីនៃសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ពិព័រណ៍ខាងលើនេះ នឹងមានសមុច្ច័យជាហូល ផាមួង អាវប៉ាក់…