សៀមរាប៖ មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំបង្ហាញចំណុចគន្លឺះសំខាន់ៗ ដល់កុមារនិងយុវជន អនុវត្តចលនាប្រឡងប្រណាំង៣ល្អកសាងសមត្ថភាពបន្តវេនអភិវឌ្ឍជាតិ ថ្លែងនៅក្នុង ពិធីបិទ “ការប្រជុំបូកសរុប ចលនាប្រឡងប្រណាំង៣ ល្អ(កូនល្អ សិស្សល្អ មិត្តល្អ, ក្រោមប្រធានបទ «ការចាប់ផ្តើមរបស់កុមារ និងយុវជនដើម្បីក្លាយខ្លួនជាមូលធនមនុស្ស»ថ្នាក់ជាតិនារសៀលថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៣នេះនៅសណ្ឋាគាររីជេនស៊ីខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ដើម្បីឲ្យការអនុវត្តចលនា៣ល្អ កាន់តែទទួលបាននូវគុណភាពខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣និងឆ្នាំបន្តបន្ទាប់យុវជននិងកុមារទាំងអស់ ត្រូវចូលរួមចំណែកអនុវត្តឲ្យបាន នូវភារកិច្ចដ៏សំខាន់ៗមួយចំនួនគឺ៖.សិក្សាអំពីខ្លួនឯងដើម្បីកំណត់ចំណង់ចំណូលចិត្ត ទេពកោសល្យ និងភាពប៉ិនប្រសប់របស់ខ្លួង ដែលជាយាន្តក្នុងការជ្រើសរើសមុខវិជ្ជានិងជំនាញដែលសមស្របនឹងខ្លួនបានត្រឹមត្រូវ ហើយត្រូវ ស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច ការអភិវឌ្ឍ តម្រូវការផ្នែកធនធានមនុស្សរបស់សង្គម នោះក្មួយ នឹងមិនវង្វេងផ្លូវ រឹតមានគោលដៅច្បាស់លាស់ក្នុងពេលសម្រេចចិត្តចាប់រើសយកអាជីពសម្រាប់ជីវិតនាពេលអនាគត.កសាងខ្លួនជាកុមារនិងយុវជនដែលមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ចំហ៊ានសិក្សា បំណិនអរកម្ម និងបំណិនជីវិត ស្របតាមតម្រូវការជំនាញសតវត្សទី២១ .បង្កើនទម្លាប់ល្អដោយប្រើប្រាស់ពេលវេលាឱ្យបានច្រើនដើម្បីអានសៀវភៅ និងចូលបណ្ណាល័យ ស្រាវជ្រាវឯកសារផ្សេងៗដើម្បីបង្កើនជំនាញត្រិះរិះពិចារណាឱ្យបានស៊ីជម្រៅ .មានទំនួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង និងតួនាទីភារកិច្ច ព្រមទាំងការងារទាំងឡាយដែលក្មួយៗ អនុវត្តប្រកបដោយជំនឿចិត្តលើខ្លួនឯង។ ហើយសូមកុំភ័យខ្លាចចំពោះកំហុស យើងត្រូវព្រម ទទួលយកកំហុសហើយកែប្រែ ពីព្រោះកំហុសគឺជាមេរៀនពិសោធន៍ដែលធ្វើឱ្យយើងដឹងពីចំណុច ដែលត្រឹមត្រូវ។ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត បានបន្តថាក្រសួងអប់រំបានរៀបចំការប្រជុំបូកសរុបនេះគឺមានគោលបំណងបង្កលក្ខណៈងាយស្រួលជូន មន្ត្រីគ្រប់គ្រងការងារកុមារនិងយុវជនគ្រប់លំដាប់ថ្នាក់ និងផ្តល់ឱកាសដល់កុមារនិងយុវជនដែលមានស្នាដៃទាំងអស់បានជួបជុំគ្នាផ្លាស់ប្ដូរយោបល់ ចែក រំលែកបទពិសោធជាក់ស្ដែងពីគ្នាទៅវិញទៅមកអំពីការងាររៀបចំនិងពង្រឹងការងារអភិវឌ្ឍក្រុមប្រឹក្សា កុមារនិងយុវជនកម្ពុជានៅតាមសាលារៀនបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ពិសេសអំពី របៀបជ្រើសរើសអ្នកមានស្នាដៃក្នុងចលនាពេល រៀបចំទិសដៅ និងវិធានការមួយដ៏ សមស្របសម្រាប់ បន្តជំរុញការអនុវត្តចលនា៣ល្អរបស់កុមារនិងយុវជនឱ្យកាន់តែល្អប្រសើរឡើងប្រកបដោយ ប្រសិទ្ធភាព ទៅតាមខ្លឹមសារសេចក្ដីណែនាំលេខ៤០៦ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០៩ ស្ដីពីការលើក កម្ពស់ប្រសិទ្ធភាពចលនាប្រឡងប្រណាំង៣ល្អ (កូនល្អ សីសល្អ មិត្តល្អ)។ឯកឧត្តមបណ្ឌិត ក៍បានថ្លែងបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ “ ដែលមានក្រសួងអប់រំយុវជននិងកីឡាជាសេនាធិការរបស់រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញផែនការសកម្មភាពការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡាឆ្នាំ២០២៣- ២០២៨ ដែលផ្ដោតលើអាទិភាពស្នូល៤ចំណុចគឺ៖ អាទិភាពស្នូលទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន. អាទិភាពស្នូលទី២៖ ការពិនិត្យ កែសម្រួល និងរៀបចំ កម្មវិធីសិក្សា និងសកម្មភាពនៅម៉ោងសិក្សាឱ្យ ស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស. អាទិភាពស្នូលទី៣៖ ការលើកកម្ពស់សុខភាពសិក្សា ដោយយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថមដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង អាទិភាពស្នូលទី៤៖ ការជំរុញ និងលើកទឹកចិត្តការចូលរួម របស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោកភាពថាដៃគូរ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ ។ ហើយកន្លងមកក្រសួងអប់រំ យុវជន ចិងកីឡា បានធ្វើកំណែទម្រង់ជាច្រើន ហើយសម្រេចបានសមិទ្ធផលមួយចំនួនគួរឱ្យកត់សម្គាល់ផងដែរ ។ កិច្ចប្រជុំបូកសរុបវាយតម្លៃការអនុវត្តចលនាប្រឡងប្រណាំង៣ ល្អ ( កូនល្អ សិស្សល្អ មិត្តល្អ ) ថ្នាក់ជាតិ ឆ្នាំសិក្សា២០២២-២០២៣ បានដំណើរការពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីនៅក្នុងអគ្គនាយកដ្ឋានយុវជន នាយកដ្ឋានយុវជន ប្រតិភូក្រុមប្រឹក្សាកុមារកម្ពុជានិងក្រុមប្រឹក្សាយុវជនកម្ពុជា និងក្មួយៗកុមារនិងយុវជនដែលទទួលបានកិត្តិនាមជាកូនល្អ សិស្សល្អ មិត្តល្អ មកពីគ្រប់រាជធានីខេត្តទាំង២៥ សរុបចំនួនជាង២៩០នាក់ ។ តាមរយៈនៃកិច្ចប្រជុំវាយតម្លៃចលនាប្រឡងប្រណាំង៣ល្អ នាពេលនេះគឺទទួលបានការចែករំលែកនូវ សកម្មភាពជាច្រើន ដូចជាការអប់រំ និងពង្រឹងស្មារតី កូនលួ សិស្សល្អ មិត្តល្អ ការរៀបចំឱ្យមានក្លឹបយុវជន រួមមាន ក្លិបអំណាន ក្លឹបមិត្តអប់រំមិត្ត ក្លឹបសិក្សា (ក្រុមធនធានវ័យក្មេង) ការចូលរួមសប្បុរសធម៌ ការងារសង្គម និងការងារស្ម័គ្រចិត្ត ។ល ។ ជាមួយនោះដែរក៏មានការប្រគល់ប័ណ្ណសរសើរសម្រាប់អង្គភាពអប់រំនៃបណ្តាខេត្ត-រាជធានី និងបុគ្គលផងដែរ ៕
Related Posts
មន្ទីធន់ធានទឹកនិងឧតុនិយមខេត្ត ធ្វើការជួសជុលកែលម្អ ទំនប់បង្ហៀទឹកមួយកន្លែង តភ្ជាប់និងផ្លូវលំដែលរងការខូចខាត នៅរដូវវស្សាកន្លងទៅ ក្នុងសង្កាត់ផ្សាឆ្នាំង
ខេត្តកំពង់ឆ្នាំង: នៅថ្ងៃទី២៨ធ្នូ២០២៣នេះត្រូវបានមន្ទីធន់ធានទឹកនិងឧតុនិយមខេត្តនាំយកគ្រឿងចក្រធ្វើការជួសជុលកែលម្អទំនប់បង្ហៀទឹកមួយកន្លែងតភ្ជាប់និងផ្លូវលំពិបាកធ្វើដំណើទៅមករបស់ប្រជាពលរដ្ឋក្នុងភូមិកណ្តាលសង្កាត់ផ្សារឆ្នាំងដែលរងការខូចខាតដោយសារទឹកទន្លេនៅក្នុងរដូវវស្សាកន្លងទៅ ។ នៅថ្ងៃទី២៨ធ្នូ២០២៣នេះលោក អ៉ិនឌិន មេភូមិកណ្តាលបានប្រាប់អោយដឹងថាទំនប់បង្ហៀទឹកដែលភ្ជាប់និងផ្ផ្លូវលំមួយខ្សែរនេះគឺមានការធ្វើដំណើរមានរថយន្តតូច.ធំ.គ្រប់ប្រភេទនិងម៉ូតូធ្វើដំណើរមមាញឹកណាស់ដោយបានតភ្ជាប់ពីក្រុងកំពង់ឆ្នាំងទៅស្រុករលាប្អៀរ.ស្រុកជលគីរីនិងមួយផ្នែកទៀតទៅដល់ស្រុកបាធាយខេត្តកំពង់ចាមនិងមានសាឡាងសម្រាប់អ្នកដំណើរឆ្លងកាត់ទៅមកបានគ្រប់ទីកន្លែងផងដែរ ។លោកមេភូមិកណ្តាលបានអោយដឹងទៀតថាផ្លូវលំគ្រោះក្រហមមួយខ្សែរនេះនៅរដូវប្រាំងនេះគឺមមាញឹកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកពីតំបន់ឆ្ងាយៗពីសេសដឹកអ្នកជំងឺមកកាន់មន្ទីពេទ្យខេត្តបានរហ័សទាន់ពេលវេលាក្នុងនោះផ្លូវមួយខ្សែនេះក៍ជាផ្លូវសំខាន់ផងដែរក្នុងការដឹកជញ្ជូនភោកផលកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើបានមកកាន់ទីផ្សារផងដែរ ។ លោក ដោកប៊ុនថុន ប្រធានមន្ទីធនធានទឹកនិងឧត្តនិយមខេត្តកំពង់ឆ្នាំងបានប្រាប់អោយដឹងថានៅពេលទឹកគោកដាច់ខាងលោកបាននាំគ្រឿងចក្រនិងរថយន្តដឹកដីមកធ្វើការចាក់បំពេញនិងធ្វើការឈួសឆាយអោយពង្រាបអោយបានស្រួលដល់ការធ្វើដំណើរឆ្លងកាត់ដឹកជញ្ជូនពីទីផ្សារទៅកាន់តំបន់ឆ្ងាយពីទីរួមខេត្តផងដែរអ្វីដែលសំខាន់លឿននិងរហ័សក្នុងនោះបងប្អូនមានជំងឺបានទាន់ពេលវេលាផងដែរ ។ ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងទៀតថានៅរដូវប្រាំងខាងមុខនេះលោកនិងបញ្ជូនមន្ត្រីជំនាញចុះសឹក្សានិងធ្វើការសង់ខឿនផ្លូវដើម្បីកុំអោយអោយទឹកហូរច្រោះដាច់ដីនៅរដូវវស្សាគ្រាដែរទឹកទន្លេឡើងលិចផ្លូវបណ្តាលអោយរងការខូចខាតនៅរដូវទឹកទន្លេស្រកចុះទៅវិញដែលពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកជារៀងរាល់ ។ លោកមេភូមិរួមនិងបងប្អូនប្រជាពលរដ្ឋសូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧុត្តម.ស៊ុនសុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំងក៍ដូចជាលោក ដោកប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧត្តនិយមខេត្តដែលលោកទាំងពីតែងយកចិត្តទុកដាក់គិតគួពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរបានស្រួលសូមអោយលោកជួបតែសេចក្តីសុខគ្រប់ៗពេល ៕
អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងនិងលោកអភិបាលខេត្តកំពង់ឆ្នាំងនិងក្រុមការងារថ្នាក់កណ្តាល.ខេត្ត.ស្រុកបានចុះថ្លែងអំណគុណ.យ៉ាងជ្រាលជ្រៅបំផុតជូនអ៊ុំពូមីងពុកម៉ែសមាជិកសមាជិការគណះបក្សប្រជាជនដែលបានបោះឆ្នោយជូន
ខេត្តកំពង់ឆ្នាំង៖ លោកស្រី កែវ ចន្ទ័មុន្នី អ្នកតំណាងរាស្តមណ្ឌលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងនិងក្រុមការងារថ្នាក់កណ្តាលនិងក្រុមការងារថ្នាក់ខេត្ត.ស្រុក.ឃុំបានចុះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះពូ មីង លោកយាយ លោកតាបប្អូនៗក្មួយៗ សមាជិក សមាជិការគណបក្សប្រជាជនទាំងអស់ ដែលជាអ្នកគាំទ្រគណបក្សប្រជាជន និងបានគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ឆ្នាំ២០២៣កាលពីថ្ងៃទី២៣កក្កដា២០២៣កន្លងផុតទៅ ដែលជាការបង្ហាញឲ្យឃើញពីការគាំទ្រយ៉ាងច្រើនលើសលុប ដែលធ្វើឲ្យគណបក្សប្រជាជនកមកម្ពុជក្នុងខេត្តកំពង់ឆ្នាំង និងបានក្លាយជាអ្នកគ្រប់គ្រង…
សារមន្ទីរវាយនភណ្ឌ ប្រពៃណីអាស៊ី តាំងបង្ហាញហូល ផាមួង ដែលជាស្នាដៃ អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ ជូនសាធារណជន បានសិក្សាស្វែងយល់
សៀមរាប៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងរៀបចំពិធីតាំងពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល៦ខែ ដើម្បីឲ្យសាធារណជន និងភ្ញៀវទេសចរ បានចូលទស្សនា ក៏ដូចជាសិក្សាស្វែងយល់ពីហូល ផាមួងខ្មែរ ចាស់ៗដែលជាស្នាដៃរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ ។លោក សែន គឹមស៊ុន នាយករងស្ដីទីនៃសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ពិព័រណ៍ខាងលើនេះ នឹងមានសមុច្ច័យជាហូល ផាមួង អាវប៉ាក់…