តាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាពយកកាំបិត កាប់ទៅលើប្រពន្ធ និងយកដែកឆាបចាក់ទៅលើបងថ្លៃស្រី ដោយសារខឹងប្រពន្ធមិននៅដេកផ្ទះជាមួយ បែបជាទៅដេកជាមួយនិងបងស្រីរបស់ខ្លួនទៅវិញ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង៣០នាទី ស្ថិតនៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា នៅរសៀលថ្ងៃទី ៣ ខែមថុនា ឆ្នា២០២៤នេះ សមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនជនសង្ស័យបញ្ជូនទៅតុលាការហើយដើម្បីកាត់ទោសទៅតាមច្បាប់ ដោយជនសង្ស័យមានឈ្មោះ ភន ភាន់ ហៅពៅ ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតប៉័ងតោ កាប់ទៅលើប្រពន្ធឈ្មោះ នាង ផល្លា អាយុ៣៦ឆ្នាំ ចំនួន ២កាំបិតរងរបួសធ្ងន់ ហើយបានយកដែកឆាបចាក់ទៅលើបងថ្លៃស្រី ឈ្មោះ នាង សុគឿន ភេទស្រី ត្រូវដៃរងរបួសស្រាល ។ មកដល់ព្រឹកថ្ងៃទី ៤នេះ ជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកពន្ធធរនាគារខេត្តតាកែវហើយ ។
Related Posts
លោកខូយរីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ក្រើនរំលឹកក្រុមប្រឹក្សាស្រុកនិងឃុំមគពីគណបក្ស ណាក៏ដោយ ត្រូវតែបម្រើប្រជាពលរដ្ឋ
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានក្រើនរំលឹកដល់ប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំ ក្នុងស្រុកបាកានទាំង១៩២នាក់ទោះបីមកពីគណបក្សនយោបាយណាក៏ដោយ ត្រូវមានគោលជំហររួបរួមសាមគ្គីឯកភាពគ្នា ដោយចាត់ទុកថាប្រជាពលរដ្ឋគឺជាចៅហ្វាយ ក្រុមប្រឹក្សាស្រុក ឃុំជាអ្នកបម្រើ មានតួនាទី ភារកិច្ចនិងយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈនានាដែលជាតម្រូវការចាំបាច់ឲ្យបានឆាប់រហ័ស មានតម្លាភាព ចៀសវាងដាច់ខាតការបង្កើតបញ្ហាដែលនាំឲ្យមានភាពថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋមកលើថ្នាក់ដឹកនាំទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ លោក ខូយ រីដា បានក្រើនរំលឹកបែបនេះ…
កិច្ចប្រជុំសាមញ្ញលើកទី ៥៦ អាណត្តីទី៣នៃក្រុមប្រឹក្សាខេត្តសៀមរាប
សៀមរាប៖ នៅរសៀលថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម…
កម្លាំងអធិការដ្ឋាននគរបាល ស្រុកកំពង់ត្រឡាច ឃាត់អ្នកបើកបរ១០៥នាក់ និងម៉ូតូ៦៦គ្រឿង អប់រំ ណែនាំអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោក
កំពង់ឆ្នាំង៖ ដោយមានបទបញ្ជាយ៉ាងតឹងរឹង ពីលោកឩត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងគណៈបញ្ជាការស្រុកកំពង់ត្រឡាច ដឹកនាំដោយលោក អាំ សុគន្ធ អភិបាលស្រុកស្តីទី លោក វរៈសេនីឯក នន ស៊ីណាត អធិការស្រុកកំពង់ត្រឡាច សហការជាមួយកម្លាំងប្រជាការពារ បានចុះអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នាពេលយប់។…