អាជ្ញាធរសង្កាត់ស្រង៉ែ ក្រុងសៀមរាប ដឹកនាំប្រជាពលរដ្ឋ និងសិស្សានុសិស្ស បន្តដាំកូនឈើ ចម្រុះប្រមាណជិត ១.០០០ដើម ដើម្បីលើកម្ពស់សោភ័ណភាព និងបរិស្ថាន ឱ្យមានភាពបៃតង នៅក្នុងមូលដ្ឋាន
សៀមរាប៖ ដើម្បីលើកម្ពស់សោភ័ណភាពនិងបរិស្ថានឱ្យមានភាពបៃតងពិសេសកាត់បន្ថយកម្ដៅថែមទាំងធ្វើឱ្យមានម្លប់ត្រជាក់ទៀតនៅក្នុងមូលដ្ឋានផងដែរនោះអាជ្ញាធរសង្កាត់ស្រង៉ែក្រុងសៀមរាបបានដឹកនាំបងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សជាច្រើននាក់ដើម្បីដាំកូនឈើចម្រុះប្រមាណជិត១.០០០ដើមដោយដាំអមសងខាងផ្លូវចាប់ពីភូមិតាចករហូតដល់តំបន់ទំនប់៧៨ក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបខេត្តសៀមរាបនាព្រឹកថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២៤នេះ ។ លោកស្រី ធិវ រួន ចៅសង្កាត់ស្រង៉ែបានមានប្រសាសន៍ថាដឹកនាំបងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សចុះដាំកូនឈើចម្រុះតាមដងផ្លូវនាពេលនេះគឺ មានអត្ថន័យដ៏ជ្រាលជ្រៅមណាស់សម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋយើង ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមក្នុងការដាំដុះ និងការពារព្រៃឈើ ក៏ដូចជាការជួយផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម…