ពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ ១២គ្រួសារបានទទួលអំណោយ មនុស្សធម៌កាកបាទក្រហម
ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋចំនួន១២គ្រួសារក្នុងនោះ៨គ្រួសារនៅភូមិថ្មី ឃុំរំលេច ស្រុកបាកាននិង៤គ្រួសារនៅភូមិទួលទទឹងនិងភូមិគោករំលរឃុំតាលោ ស្រុកតាលោសែនជ័យដែលទទួលរងការប៉ះពាល់ដោយខ្យល់កន្ត្រាក់ដែលបង្កបាក់បែកនិងខូតខាតផ្ទះសម្បែងត្រូវបានលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិ បានដឹកនាំសាខានិងអនុសាខាកាកបាទក្រហមកម្ពុជាខេត្ត និងស្រុកបាកានយកអំណោយមនុស្សធម៌ទៅចែកជូនដោយក្នុងមួយគ្រួសារទទួកបានអង្ករ២៥គីឡូក្រាម មី ១កេសតូច ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ក្នុងនោះមុង១ ភួយ១ សារុង១ ក្រមា១និងថវិកា៥ម៉ឺននាព្រឹកថ្ងៃទី២ខែមេសា ឆ្នាំ២០២៤ដល់ទីកន្លែង។ លោក វ៉ាន់…