ស្នងការនគរបាលខេត្តតាកែវ ណែនាំដល់កម្លាំងនគរបាលត្រូវតែ ពង្រឹងលើការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
តាកែវ៖ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងអន្តរាគមន៍នឹងកងកម្លាំងបង្កាពន្លត់អគ្គីភ័យនឹងសង្គ្រោះនៅព្រឹកថ្ងៃទី៨ ខែ មេសា ឆ្នាំ ២០២៤លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានណែនាំដល់កម្លាំងនគរបាលត្រូវតែពង្រឹងលើការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី(១៣~១៤~១៥~១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ) ត្រូវតែត្រៀមកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនូវកន្លែងតាមគោលដៅរមណីដ្ឋាន វត្តអារាម អាស្រម…