ពិធីសុំទឹកភ្លៀង របស់អ្នកស្រុកអង្គរធំ ចាក់គូទរាហ៊ូ នៅប្រាសាទនាគព័ន្ធ
ដោយស្ថានភាពអាកាសធាតុក្តៅខ្លាំង ប្រជាពលរដ្ឋ ឃុំលាងដៃ ស្រុកអង្គរធំ បានប្រារព្ធពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ ក្នុងគោលបំណងបន់ឲ្យមានភ្លៀងធ្លាក់ឆាប់ៗ ស្របពេលរដូវកាលធ្វើស្រែចម្ការចូលដល់ តែនៅពុំទាន់មានភ្លៀងធ្លាក់នៅឡើយ ។ កិច្ចពិធីនេះធ្វើរយៈពេលមួយយប់ពីរថ្ងៃ ដោយរសៀលថ្ងៃទី១ មានពិធីប្រុងពាលី ពិធីបួង សួង ពិធីបញ្ជាន់រូប និង សូត្រមន្ត ។ លុះដល់ព្រឹកឡើងនៅថ្ងៃទី២ មានពិធីប្រគេនចង្ហាន់ព្រះសង្ឃ…