អតីតនគរបាល ទេសចរណ៍ ខេត្តកំពង់ឆ្នាំង ដែលបានចូលនិវត្តន ម្នាក់បានស្លាប់ បន្ទាប់ពីហូបត្រីក្រពត ក្នុងចំណោម៣នាក់ក្នុងគ្រួសារ
ខេត្តកំពង់ឆ្នាំង៖ ករណីហូបត្រីក្រពតបានកើតឡើងទៀតហើយនិងធ្វើអោយអតីតនគរបាលទេសចរណ៍ខេត្តកំពង់ឆ្នាំងដែលបានចូលនិវត្តន៍ម្នាក់បានស្លាប់បន្ទាប់ពីក្រុមគ្រួសារនាំយកមក សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ដែលគេសង្ស័យថាករណីពុលត្រីក្រពត ហេតុការខាងលើនេះនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិទី៣ សង្កាត់ខ្សាម ក្រុងនិងខេត្តកំពង់ឆ្នាំង។ជនរងគ្រោះមានឈ្មោះចាន់ រដ្ឋា ភេទប្រុស អាយុ៦០ឆ្នាំ អតីតជានគរបាលទេសចរណ៍ខេត្តកំពង់ឆ្នាំង បានស្លាប់ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប្រព្ធឈ្មោះឡេង ចរិយា និងកូនប្រុសឈ្មោះចាន់ ភក្រ្តា អាយុ២៩ឆ្នាំ…