សុខសន្តិភាព បាននាំឱ្យមានភាពរីកចម្រើន នាំឱ្យមានភាពរុងរឿង និងសប្បាយរីករាយ

ពិធីបើកព្រឹត្តិការសង្ក្រាន្តឆ្នាំថ្មី នៅវត្តព្រះខ័នសែន ក្រោមវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជានាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ ជានាយករង នាយទាហាន…

កម្ពុជាបានបំបែក ឯតទគ្គកម្មពិភពលោក សារជាថ្មីលើការរាំម៉ាឌីហ្សូន ដែលមានចំនួនអ្នកចូលរួមរាំច្រើនជាងគេ

កម្មវិធីបំបែកឯតទគ្គកម្មពិភពលោករាំម៉ាឌីហ្សុន បានសម្រេចជោគជ័យ ដោយកម្ពុជាត្រូវបានកត់ត្រាជាផ្លូវការសារថ្មីចូលក្នុងកំណត់ត្រាពិភពលោក Guinness World Records ការរាំម៉ាឌីហ្សូន ដែលមានចំនួនច្រើនជាងគេ នាព្រឹកថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ ដែលមានចំនួនអ្នកចូលរួមរាំសរុប ៤,៩៩៩នាក់ នៅបរិវេណព្រះលានជល់ដំរី មុខឆាកតន្ត្រីអង្គរសង្ក្រាន្ត។ កំណត់ត្រានាពេលនេះ បានបំបែកលើចំនួនដែលកម្ពុជាខ្លួនឯង បានរៀបចំក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ…

សម្ដេចតេជោ ហ៊ុន សែន៖ «អង្គរសង្ក្រាន្តមិនមែនជាការចៃដន្យ ប៉ុន្តែអង្គរសង្ក្រាន្តអាចកើតឡើងបានម្ដងទៀតដោយសារកត្តា ៦យ៉ាង»

នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត បានអញ្ជើញបើកជាផ្លូវការព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។ មានប្រសាសន៍នាឱកាសនេះ សម្ដេចបានមានប្រសាសន៍ថា ការរៀបចំឡើងវិញនៃអង្គរសង្ក្រាន្តក្នុងឆ្នាំ២០២៣នេះ បានបង្កើតនូវព្រឹត្តិការណ៍នៃការជួបជុំរវាងមនុស្ស ជាមួយនឹងបេតិកភណ្ឌរូបី អរូបីជាមួយគ្នា។ ទម្រង់ជាច្រើនបានជួបជុំគ្នា បានប្រមូលផ្ដុំគ្នានៅក្នុងអង្គរសង្ក្រាន្តរយៈពេល ០៣ថ្ងៃនេះ ដែលនេះជាការបង្កើតនូវស្ថានភាពដ៏ល្អប្រសើរធ្វើឱ្យរស់ឡើងវិញនូវទីកន្លែងដែលធ្លាប់តែស្ងប់ស្ងាត់ និងក្លាយទៅជាកន្លែងដែលទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី…

ត្រពាំងបុរាណឈ្មោះ(ត្រពាំងគ្រួស)កំពុងរងការ បំផ្លាញ តាមរយ:ជីកយកអាចម៍ដីលក់ ពីសំណាក់ក្រុមឈ្មួញមានអំណាច

សៀមរាប.ត្រពាំបុរាណមួយដែលមានឈ្មោះថា (ត្រពាំងគ្រួស) បានកំពុងរងការបំផ្លាញក្រោមថ្វីដៃឈ្មួញដ៍មានឥទ្ធិពល តាមរយ:ជីកយកអាចម៍ដីលក់ក្រោមហេតុផល ស្តុបទឹកដើម្បីប្រជាពលរដ្ឋ និងសួនកំសាន្តផ្សេងៗ។ត្រពាំងបុរាណឈ្មោះត្រពាំងគ្រួស ដែលកំពុងរងការបំផ្លាញនេះ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្នឈ្មួញបានកំពុងដាក់គ្រឿងចក្រចូលជីកយកអាចម៍ដីដឹកលក់យ៉ាងគគ្រឹកគគ្រែង ដែលមើលទៅហាក់បីដូចជាក្រុម ពួកគេជាម្ចាស់ត្រពាំងបុរាណអីយ៉ាងចឹង។ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រខាងលើបានអោយ ដឹងថាត្រពាំ(គ្រួស)មួយនេះជាកេរតំណែលតាំងពីដូន តាមកម្លេះ ប៉ុន្តែពេលនេះបែរជាឃើញគ្រឿងចក្រចូលជីកកាយដឹកអាចម៍ដីចេញ យកទៅលក់ព្រោងព្រាត មិនដឹងថា អ្នកណាអោយជីក…

យើងរួមគ្នាការពារសមិទ្ធផលដែលពួកយើងបានលះបង់ ខ្លះបាត់បង់ជីវិត ពិការភ្នែក ដាច់ដៃដាច់ជើង ប្ដូរបានមកវិញនៅសន្តិភាព

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា យើងរួមគ្នាការពារសមិទ្ធផលដែលពួកយើងបានលះបង់ ខ្លះបាត់បង់ជីវិត ខ្លះពិការភ្នែក ខ្លះដាច់ដៃដាច់ជើង ប្ដូរបានមកវិញនៅសន្តិភាពដូចបច្ចុប្បន្ននេះ ទោះក្នុងតំលៃណាក៏ដោយត្រូវការពារអោយបានដាច់ខាត។ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន…