សាខាកាកបាទក្រហម កម្ពុជាខេត្តសៀមរាបប្រគល់កន្លែង លាង សម្អាតដៃ ដើម្បីប្រើប្រាស់និងថែរក្សាសុខភាព របស់កុមារ ដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេច តេជោ ហ៊ុនសែនគ្រួសក្រុងសៀមរាប

នៅព្រឹកថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២៤នេះ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានអញ្ជើញប្រគល់កន្លែងលាងសម្អាតដៃចំនួន១០ដែលជាការឧបត្ថម្ភរបស់កាកបាទក្រហមសាធារណកូរ៉េខាងត្បូងតាមរយៈសាខាកាកបាទក្រហមខេត្តដើម្បីប្រើប្រាស់និងថែរក្សាសុខភាពរបស់កុមារជូនដល់សាលាបឋមសិក្សានិងអនុវិទ្យាល័យសម្តេចតេជោហ៊ុនសែនគ្រួស ដែលស្ថិតនៅក្នុងក្រុងសៀមរាប ។ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា កន្លែងលាងដៃ សម្រាប់កុមារ ទាំងសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចតរជោ…

រដ្ធបាលខេត្តកំពង់ឆ្នាំង ប្រកាសកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លី មានលក្ខណ:ជាប្រព័ន្ធសម្រាប់ភូមិចំនួន៧ ក្នុងឃុំត្រងិល ស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ: ប្រព័ន្ធសម្រាប់ភូមិចំនួន៧ ក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុយោដីខេត្ត លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង ព្រមទាំងមានការការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត…

ឯកឧត្តម ខូយ រីដា អំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជននិង ប្រជាពលរដ្ឋ រួមគ្នាដាំដើម ឈើគ្រប់ប្រភេទ ដើម្បីបង្កើនជីជាតិ ដីកសិកម្មនិងផលប្រយោជន៍ ដល់មនុស្ស សត្វ

ខេត្តពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៤ បានអំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន ប្រជាពលរដ្ឋនិងក្មួយៗគ្រប់អង្គ/គ្រប់រូបមេត្តាយកចិត្ត ទុកដាក់ដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើនដែលអាចធ្វើទៅបាននៅតាមសាលារៀន វត្តអារាម ទីសាធារណៈ រមណីដ្ឋាន តាមដងផ្លូវនិងភូមិឋាន ដើម្បីជារបាំងការពារផ្តល់អត្ថប្រយោជន៍មនុស្ស សត្វនិងបង្កើននូវជីជាតិដីកសិកម្មជាដើម…

ដំណើបំពេញ បេសកកម្ម នៃមន្ទីរពេទ្យ Mackay ចុះពិនិត្យព្យាបាលជម្ងឺ និងផ្តល់អំណោយ ជូនប្រជាពលរដ្ឋក្រីក្រ ចំនួនស្រុក៣ ក្នុងខេត្តសៀមរាប

សៀមរាប៖ ក្នុងដំណើរចុះបំពេញបេសកកម្ម នៃមន្ទីរពេទ្យMackay និង ធនាគារ UCB តាមរយៈអង្គការក្លឹប Rotary Angkor បានចុះពិនិត្យ ព្យាបាលប្រជាពលរដ្ឋនៅឃុំដានរុនស្រុកសូទ្រនិគម ,ឃុំសសរស្តម្ភ ស្រុកពួក និង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាបដោយឥតគិតថ្លៃ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៧…

ប្រជាពលរដ្ឋ៨ភូមិ ក្នុងឃុំគោកបន្ទាយ ប្រមូលផ្តុំគ្នាស្នើរាជរដ្ឋាភិបាល កាត់ឆ្វៀលដីតំបន់២ មកជាតំបន់១ ជូនពួកគាត់

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាច្រើនអ្នកមកពី ៨ភូមិក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រមូលផ្តុំគ្នានៅមុខសាលាឃុំដើម្បីស្នើសុំអាជ្ញាធរ ជួយដោះស្រាយក្នុងការកាត់ឆ្វៀលដីតំបន់២ កាត់ចូលជាតំបន់១ ដើម្បីអោយពួកគាត់ទទួលបានកម្មសិទ្ធិប្លង់រឹងដោយស្របច្បាប់។ ប្រជាពលរដ្ឋបានលើកគ្នាមកធ្វើការប្រមូលផ្តុំនេះបានកើតឡើងព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណសាលាឃុំគោកបន្ទាយប្រជាពលរដ្ឋបានលើកឡើងស្រដៀងៗគ្នាថាដីតំបន់នេះប្រជាពលរដ្ឋក្នុងឃុំគោកបន្ទាយទាំងមូល ក្នុងនោះមានដូចជាភូមិគោកបន្ទាយ ,ភូមិពពាលពក, ភូមិអូរតាសេក,ភូមិភេ,ភូមិទ្រនាមពេជ,ភូមិចុងឈើត្រាច,ភូមិកងមាស,និងភូមិមានជ័យ បានអាស្រ័យផលតាំងតែពីដូនតាមកហើយ ក្នុងទំហំដីជាច្រើនហិកតាផងដែរ ប៉ុន្តែមកទល់ពេលនេះពុំទាន់បានទទួលសិទ្ធិកាន់កាប់ស្របច្បាប់នៅឡើយ ដោយហេតុថាប្រជាពលរដ្ឋនៅឃុំអណ្តូងស្នាយ…

អាជ្ញាធរសង្កាត់ស្រង៉ែ ក្រុងសៀមរាប ដឹកនាំប្រជាពលរដ្ឋ និងសិស្សានុសិស្ស បន្តដាំកូនឈើ ចម្រុះប្រមាណជិត ១.០០០ដើម ដើម្បីលើកម្ពស់សោភ័ណភាព និងបរិស្ថាន ឱ្យមានភាពបៃតង នៅក្នុងមូលដ្ឋាន

សៀមរាប៖ ដើម្បីលើកម្ពស់សោភ័ណភាពនិងបរិស្ថានឱ្យមានភាពបៃតងពិសេសកាត់បន្ថយកម្ដៅថែមទាំងធ្វើឱ្យមានម្លប់ត្រជាក់ទៀតនៅក្នុងមូលដ្ឋានផងដែរនោះអាជ្ញាធរសង្កាត់ស្រង៉ែក្រុងសៀមរាបបានដឹកនាំបងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សជាច្រើននាក់ដើម្បីដាំកូនឈើចម្រុះប្រមាណជិត១.០០០ដើមដោយដាំអមសងខាងផ្លូវចាប់ពីភូមិតាចករហូតដល់តំបន់ទំនប់៧៨ក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបខេត្តសៀមរាបនាព្រឹកថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២៤នេះ ។ លោកស្រី ធិវ រួន ចៅសង្កាត់ស្រង៉ែបានមានប្រសាសន៍ថាដឹកនាំបងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សចុះដាំកូនឈើចម្រុះតាមដងផ្លូវនាពេលនេះគឺ មានអត្ថន័យដ៏ជ្រាលជ្រៅមណាស់សម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋយើង ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមក្នុងការដាំដុះ និងការពារព្រៃឈើ ក៏ដូចជាការជួយផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម…

ខេត្តសៀមរាប នឹងបញ្ចប់ការបន្ទោរបង់ ពាសវាលពាសកាល ជាផ្លូវការ ក្នុងខែវិច្ឆិកាខាងមុខនេះ

សៀមរាប៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើកិច្ចប្រជុំបូកសរុបលទ្ធផលការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងការរៀបចំផែនការសកម្មភាព ដើមី្បបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលខេត្តសៀមរាប ក្រោមកិច្ចដឹក នាំប្រជុំរបស់លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីមន្ទីរ អភិវឌ្ឍន៍ជនបទខេត្ត អង្គការដៃគូរ អាជ្ញាធរក្រុង ស្រុកផងដែរ…

ក្រុមហ៊ុនដីឡូតិ៍ សម្បត្តិរតនៈវិសាល ខេត្តកំពង់ឆ្នាំង រងការចោទប្រកាន់ ពីពលរដ្ឋថា មិនគោរពកិច្ចសន្យា!!!

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋប្រមាណ៤៧គ្រួសារ មកពីបណ្តាខេត្តផ្សេងៗបានប្រមូលផ្តុំគ្នា នៅមុខស្នាក់ការក្រុមហ៊ុនដីឡូតិ៍មួយកន្លែងដែលមានទីតាំងនៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីស្នេីឲ្យលោក ជុង ហៃយ៉េន ហៅ ហេង ម្ចាស់ក្រុមហ៊ុនដីឡូតិ៍ សម្បត្តិរតនៈ វិសាល ខេត្តកំពង់ឆ្នាំង ទទួលខុសត្រូវ លើកិច្ចសន្យារបស់ខ្លួន នេះជាការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដែលបានទិញដីឡូត៍ខាងលើនេះ។ ប្រជាពលរដ្ឋដែលជាអតិថិជនរបស់ក្រុមហ៊ុន…

ទៀនព្រះវស្សា និងទ័យវត្ថុរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងស្រុកប្រាសាទ ខេត្តសុរិន្ទប្រទេសថៃត្រូវបានវេរប្រគេនដល់វត្ត ចំនួន ១១នៅក្នុងក្រុងសៀមរាបខេត្តសៀមរាប

សៀមរាប៖ ទៀនព្រះវស្សានិងទ័យវត្ថុរបស់ព្រះគ្រូកានព្រីឆា(ហៅលោកតាប៉ិក)និមន្តមកពីវត្តតានីក្នុងស្រុកប្រាសាទ ខេត្តសុរិន្ទ នៃប្រទេសថៃ និងញាតិញោមពុទ្ធបរិស័ទត្រូបានយកមកវេរប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន១១នៅក្នុងក្រុងសៀមរាបខេត្តសៀមរាប នារសៀលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ២០២៤ ក្នុងឱកាសថ្ងៃបុណ្យចូលព្រះវស្សា ។ ពិធីវេរប្រគេននេះដែរគឺបានធ្វើឡើងនៅវត្តស្វាយរមៀត។ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះរាជាគណកិត្តិយសនិងជា ព្រះគ្រូចៅអធិការវត្តស្វាយរមៀត បានមានសង្ឃដីកាឲ្យដឹងថាទំនៀមក្នុងសង្គមខ្មែរព្រះសង្ឃតែងនិមន្ត”ចូលព្រះវស្សា” ឬ “គង់ចាំព្រះវស្សា”…

ល្បែងប្រជលមាន់អន ឡាញ នៅតែកើតមាននៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ទោះបីមានការរឹតបន្តឹងពីប្រមុខរាជរដ្ឋាភិបាល

ខេត្តកំពង់ឆ្នាំង៖ ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា ល្បែងប្រជល់មាន់តាមអនឡាញនិងឡូតូ នៅតែបន្តកើតមានឡើងយ៉ាងគឃ្លើន បើទោះបីមានការរឹតបណ្តឹងពីប្រមុខរាជរដ្ឋាភិបាលយ៉ាងណាក្តី។ ជាក់ស្តែងផ្ទះមួយកន្លែងនៅចំណុចភូមិទី៧ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង កំពុងតែមានសកម្មភាពក្រុមញៀនល្បែងចេញចូល លេងយ៉ាងអាណាធិប្បតេយ្យ ប៉ុន្តែហាក់ដូចជាទទួលបាននូវការរក្សាភាពស្ងៀមស្អាត់ពីកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តកំពង់ឆ្នាំង។ ប្រភពដដែលបន្តថា មូលហេតុនៃការមិនហ៊ានបង្ក្រាបនេះដោយសារកន្លែងបើកល្បែងនេះ ឈ្មោះលោកតោ ជាមេធំ និងជាពិសេសមានខ្នងបង្អែកគ្រាក់ៗប្រគល់ខ្នងឲ្យផ្អែកពីក្រោយ និងអាចថាមានការត្រូវរូវគ្នាផងដែរ ទើបគ្មានអ្នកណាហ៊ានបង្ក្រាបនោះឡើយ ក្នុងដែនសមត្ថកិច្ចខេត្តកំពង់ឆ្នាំង។ ករណីទាំងនេះជាការលើកឡើងរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ…