ភ្លៀងបន្តធ្លាក់ជាប់ៗគ្នា ជាច្រើនថ្ងៃធ្វើអោយកំណាត់ ផ្លូវជាតិលេខ ១០ ពីឃុំប្រមោយស្រុកវាលវែង ទៅឃុំអូសោម នៃខេត្តពោធិ៍សាត់ ត្រូវបានប្រេះបាក់ស្រុត បង្កអោយមានការ កកស្ទះចរាចរណ៍ រថយន្តគ្រប់ប្រភេទ ឆ្លងកាត់ទៅមក
ខេត្តពោធិ៍សាត់៖ ភ្លៀងបន្តធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃធ្វើអោយកំណាត់ផ្លូវជាតិលេខ១០ពីឃុំប្រមោយស្រុកវាលវែងទៅឃុំអូសោមនៃខេត្តពោធិ៍សាត់ត្រូវបានប្រេះ បាក់ស្រុតដោយសារគ្រោះធម្មជាតិបង្កអោយមានការកក់ស្ទះចរាចរណ៍រថយន្តគ្រប់ប្រភេទនៅវេលាម៉ោង៥និង៣០នាទីល្ងាចល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ។ បើយោងតាមរបាយការណ៍របស់លោក ធាងឡេង អភិបាលស្រុកវាលវែងបានអោយដឹងនៅវេលាម៉ោង១០និង៤៩នាទីថ្ងៃទី២៦កក្កដា ២០២៤ នេះថាពិតជាមានការប្រេះ.បាក់.ស្រុត.កំណាត់ផ្លូវជាតិលេខ១០ពីឃុំប្រមោយទៅឃុំអូសោមដោយសារគ្រោះធម្មជាតិភ្លៀងធ្លាក់បន្តបន្ទាប់ធ្វើអោយទឹកហូរលើផ្លូវដែលធ្វើថ្មីបណ្តាលអោយរងការខូចខាត ធ្វើអោយកកស្ទះចរាចរណ៍ដែលមិនអាចអោយរថយន្តតូច.ធំ.ឆ្លងកាត់ទៅមកបាននោះឡើយ ។ លោកអភិបាលស្រុកវាលវែងបានអោយដឹងបន្ថែមទៀតថាកំណាត់ផ្លូវជាតិលេខ១០ខាងលើនេះត្រូវបានធ្វើការបិទទាំងស្រុងសិនហើយមិនអាចបើកវៀងបានទេព្រោះសុទ្ធតែភ្នំលោកថាយើងរងចាំមើលខាងជំនាញបច្ចេកទ្ទេសខាងសាងសង់ផ្លូវគេសឹក្សារកមើលផ្លូវដើម្បីវៀងសិន ។ ក្នុងល្ងាចថ្ងៃដដែលគ្រោះធម្មជាតិមានភ្លៀងខ្យល់កន្ត្រាក់បណ្តាលអោយផ្ទះប្រជាពលរដ្ឋ១ខ្នងទទឹង៤គុណ៥ម៉ែត្រ និងក្លោងទ្វាវត្តគីរីខណ្ឌសីម៉ាវង្សាសែនជ័យនិងដើមឈើមួយដើមបានបាក់សង្កត់បង្គោលខ្សែភ្លើងមួយដើមតែករណីខាងលើនេះមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរទៅមកនោះឡើយ៕ សុក្ខារិន