សង្វៀជល់មាន់ចល័ត ក្នុងស្រុកជីក្រែង ផ្អើលរត់ចែកជើងគ្នា ដោយ សារឃើញ កម្លាំងរាជអាវុធហត្ថ

អ៊ុក ផ្លុង សៀមរាប÷ កាលពីថ្ងៃសុក្រទី០២ ខែ សីហា ឆ្នាំ២០២៤ លោក វរសេនីយ៍ត្រី ហង្ស វិចិត្រ មេបញ្ជាការរាជអាវុធហត្ថស្រុកជីក្រែង ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានការជល់មាន់ភ្នាល់គ្នាដាក់លុយយ៉ាងធំសម្បើម នៅចំណុចពោធិ៍ទាន ទល់មុខសាលា បឋមសិក្សា ពោធិ៍រស្មីសង្គម ស្ថិតក្នុងភូមិ កំពង់…

ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកជីក្រែង ម្រុញដល់ក្រុមការងារទាំងអស់ ត្រូវបន្តប្រពៃណី ដ៏ល្អប្រពៃនេះ និងរួមគ្នាខិតខំបម្រើ ប្រជាពលរដ្ឋ ឲ្យអស់លទ្ធភាព

សៀមរាប៖ នៅចុងសប្តាហ៍ ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០២៤ នៅទីស្នាក់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុក ជីក្រែង ខេត្តសៀមរាប មានបើកកិច្ចប្រជុំត្រួតពិនិត្យលើលទ្ធផល ដែលក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុក បាន អនុវត្តប្រចាំខែកក្កដា ឆ្នាំ២០៤ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម សឿន រឿត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជីក្រែង…

ក្រុមការងារចុះជួយមូលដ្ឋាន ស្រុកនាំយកទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃ ចំនួន ១២វត្ត ក្នុងស្រុកជីក្រែង

សៀមរាប៖ នៅចុងសប្តាហ៍ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម សឿន រឿត ប្រធាន ក្រុមការងាររាជរដ្ឋាភិ បាល ចុះជួយមូលដ្ឋានស្រុកជីក្រែង ខេត្តសៀមរាប និង សហការីក្រុមការងារ អភិបាលស្រុក ថ្នាក់ដឹកនាំ និង មន្ត្រីរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋានឃុំ…

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ រួមជាមួយលោកស្នងការរង និងការិយាល័យជំនាញ បានចុះសួរសុខទុកលោកវរសេនីយ៍ត្រី ស សុវណ្ណារ៉ា ដែលជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសបាក់ឆ្អឹងដងកាំបិត

តាកែវ៖ នៅព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ រួមជាមួយលោកស្នងការរង និងការិយាល័យជំនាញ បានចុះសួរសុខទុកលោកវរសេនីយ៍ត្រី ស សុវណ្ណារ៉ា ជានាយផ្នែករដ្ឋបាលនៃការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជារ ដែលជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសបាក់ឆ្អឹងដងកាំបិត កាលពីយប់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៤…

កង្វះការយល់ដឹង ក្នុងការប្រើប្រាស់ផ្លូវ បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍

សៀមរាប៖ ដោយមើលឃើញនូវកង្វះការយល់ដឹងពីការប្រើប្រាស់ផ្លូវនៅក្នុងក្រុងសៀមរាប ដែលបង្កឲ្យកើតមានឡើង ជារៀងរាល់ថ្ងៃ នូវគ្រោះថ្នាក់ចរាចរណ៍នោះ អាជ្ញាធរខេត្តសៀមរាបអំពាវនាឲ្យដល់បងប្អូនអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទ ត្រូវគោរពច្បាប់ចរាចរណ៍ និង ត្រូវបញ្ឈប់ការបើកបរតាមទម្លាប់តទៅទៀត ។ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានចុះធ្វើការណែនាំ អប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចែកខិតប័ណ្ណ ,ចែកមួកសុវត្ថិភាព និង ចងបដាពាក្យស្លោកអប់រំអំពីសុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវ…

ផ្នែករដ្ឋបាលជលផលដំដែក ដឹកនាំកម្លាំងចុះបង្ក្រាប បទល្មើសនេសាទ ក្នុងភូមិសាស្ត្រ ឃុំ អន្លង់ សំណរ

អ៊ុក ផ្លុង សៀមរាប÷ លោក ស ម៉ាប់ នាយផ្នែក រដ្ឋបាលជលផល ដំដែក កាលពីថ្ងៃច័ន្ទ ទី២៩ ខែ កក្កដា ឆ្នាំ ២០២៤ បានដឹកនាំកម្លាំងចុះទៅបង្ក្រាបបទល្មើស នេសាទក្នុង ភូមិ សាស្ត្រ ឃុំ…

រថយន្តមួយគ្រឿង បើកបរប្ដូរគន្លងផ្លូវ មិនប្រុងប្រយ័ត្ន បណ្តាលឲ្យបុក ម៉ូតូមួយគ្រឿង បង្កអោយមនុស្ស បាក់ជើង២នាក់

ខេត្តកំពង់ឆ្នាំង៖ រថយន្តមួយគ្រឿងបត់ឆ្វេងប្ដូរគន្លងផ្លូវមិនប្រុងប្រយ័ត្ន បានបុកម៉ូតូមួយគ្រឿងដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា បណ្តាលឲ្យភាគីម៉ូតូ២នាក់រងរបួយធ្ងន់បាក់ជើងទាំង២ នាក់ តែម្តង។ ហេតុការនេះនៅម៉ោងប្រមាណ៨និង៤១នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចវិទ្យាស្ថានប៉ូលីណូលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីទ្បូម៉ែត្រលេខ ៥៨-៥៩ ស្ថិតនៅភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សាក្សីដែលមើលឃើញហេតុការណ៍ខាងលើនេះឲ្យដឹងថានៅម៉ោងកើតហេតុខាងលើ មានរថយន្ត១គ្រឿងម៉ាក HIGHLANDER  ពណ៌ប៉ៃតង…

អភិបាលខេត្តពោធិសាត់ លោក ខូយរីដាបានដឹកនាំកម្លាំង ចុះត្រួតពិនិត្យកំណាត់ផ្លូវជាតិលេខ១០ ត្រូវបានធ្វើការជួសជុល ផ្លូវអោយចរាចរណ៍ឡើងរវិញហើយ ក្រោយច្រោះស្រុតបាក់ដោយសារគ្រោះធម្មជាតិ

ខេត្តពោធិសាត់៖ អភិបាលខេត្តពោធិ៍សាត់លោកខូយរីដាបានដឹកនាំកម្លាំងមន្ត្រីជំនាញចុះពិនិត្យមើលកំណាត់ផ្លូវជាតិលេខ១០ត្រូវបានធ្វើការជួសជុលសម្រួលផ្លូវអោយធ្វើកាចរាចរណ៍ឡើងរវិញហើយនៅព្រឹកថ្ងៃនេះក្រោយច្រោះស្រុតបាក់ដោយសារគ្រោះធម្មជាតុិ សេចក្តីរាយការណ៍បានអោយដឹងថាកំណាត់ផ្លូវជាតិលេខ១០ដែលចន្លោះពីឃុំប្រម៉ោយ ទៅ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលត្រូវបានទឹកភ្លៀងហូរច្រោះបាក់ស្រុត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដានោះ ត្រូវបានជួសជុល កែសម្រួល និងបើកឱ្យដំណើរការឡើងវិញជាបណ្តោះអាសន្នហើយ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ។ លោកធាងឡេងអភិបាលស្រុកវាលវែងបានបញ្ជាក់ឲ្យដឹងនៅវេលាម៉ោង២និង៤៤នាទីរសៀលថ្ងៃទី២៧កក្កដា២០២៤នេះថាលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យមើលកំណាត់ផ្លូវជាតិលេខ១០…

កិច្ចប្រជុំបូកសរុប របាយការណ៍ ប្រចាំឆមាសទី១ ការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប

នៅចុងសប្តាហ៍ព្រឹកថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋរលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការងារទី៩ និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតី នៅក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆមាសទី១ ការអនុវត្តគោលនយោបាយភូមិ…

ភ្លៀងបន្តធ្លាក់ជាប់ៗគ្នា ជាច្រើនថ្ងៃធ្វើអោយកំណាត់ ផ្លូវជាតិលេខ ១០ ពីឃុំប្រមោយស្រុកវាលវែង ទៅឃុំអូសោម នៃខេត្តពោធិ៍សាត់ ត្រូវបានប្រេះបាក់ស្រុត បង្កអោយមានការ កកស្ទះចរាចរណ៍ រថយន្តគ្រប់ប្រភេទ ឆ្លងកាត់ទៅមក

ខេត្តពោធិ៍សាត់៖ ភ្លៀងបន្តធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃធ្វើអោយកំណាត់ផ្លូវជាតិលេខ១០ពីឃុំប្រមោយស្រុកវាលវែងទៅឃុំអូសោមនៃខេត្តពោធិ៍សាត់ត្រូវបានប្រេះ បាក់ស្រុតដោយសារគ្រោះធម្មជាតិបង្កអោយមានការកក់ស្ទះចរាចរណ៍រថយន្តគ្រប់ប្រភេទនៅវេលាម៉ោង៥និង៣០នាទីល្ងាចល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ។ បើយោងតាមរបាយការណ៍របស់លោក ធាងឡេង អភិបាលស្រុកវាលវែងបានអោយដឹងនៅវេលាម៉ោង១០និង៤៩នាទីថ្ងៃទី២៦កក្កដា ២០២៤ នេះថាពិតជាមានការប្រេះ.បាក់.ស្រុត.កំណាត់ផ្លូវជាតិលេខ១០ពីឃុំប្រមោយទៅឃុំអូសោមដោយសារគ្រោះធម្មជាតិភ្លៀងធ្លាក់បន្តបន្ទាប់ធ្វើអោយទឹកហូរលើផ្លូវដែលធ្វើថ្មីបណ្តាលអោយរងការខូចខាត ធ្វើអោយកកស្ទះចរាចរណ៍ដែលមិនអាចអោយរថយន្តតូច.ធំ.ឆ្លងកាត់ទៅមកបាននោះឡើយ ។ លោកអភិបាលស្រុកវាលវែងបានអោយដឹងបន្ថែមទៀតថាកំណាត់ផ្លូវជាតិលេខ១០ខាងលើនេះត្រូវបានធ្វើការបិទទាំងស្រុងសិនហើយមិនអាចបើកវៀងបានទេព្រោះសុទ្ធតែភ្នំលោកថាយើងរងចាំមើលខាងជំនាញបច្ចេកទ្ទេសខាងសាងសង់ផ្លូវគេសឹក្សារកមើលផ្លូវដើម្បីវៀងសិន ។ ក្នុងល្ងាចថ្ងៃដដែលគ្រោះធម្មជាតិមានភ្លៀងខ្យល់កន្ត្រាក់បណ្តាលអោយផ្ទះប្រជាពលរដ្ឋ១ខ្នងទទឹង៤គុណ៥ម៉ែត្រ និងក្លោងទ្វាវត្តគីរីខណ្ឌសីម៉ាវង្សាសែនជ័យនិងដើមឈើមួយដើមបានបាក់សង្កត់បង្គោលខ្សែភ្លើងមួយដើមតែករណីខាងលើនេះមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរទៅមកនោះឡើយ៕ សុក្ខារិន