ឃុំខ្លួនស្ត្រីជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យឈ្មោះ សុវណ្ណភូមិ រឿងស៊ីដាច់ លុយ ខ្ទង់៦០ម៉ឺនដុល្លារ
អ្នកស្រីជីវ ណារ៉ា ស្ថាបនិកក្រុមហ៊ុនសុវណ្ណភូមិ អចលនទ្រព្យ នៅខេត្តសៀមរាប ត្រូវតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធធនាគាព្រៃស ហើយកាលពីថ្ងៃទី៩ខែឧសភាឆ្នាំ២០២៣ម្សិលមិញនេះ។ ឈ្មោះ ជីវ ណារ៉ា ភេទស្រី កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៨៧ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប…