ស្នងការនគរបាលខេត្ដតាកែវ ជំរុញដល់អធិការគ្រប់ស្រុកក្រុង ធ្វើវេធិការសាធារណៈ ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ
តាកែវ៖ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានជំរុញដល់បណ្ដារអធិការគ្រប់ស្រុកក្រុងទាំងនៅក្នុងភូមិសាស្ត្រខេត្ដតាកែវ ធ្វើវេធិកាសាធារណៈ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចង់ដឹងពីកង្វល់នឹងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ផ្សព្វផ្សាយអំពីសន្តិសុខសណ្ដាប់ធ្នាប់ និងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋាន។លោកស្នងការលើកឡើងបែបនេះក្នុងពេល ដែលលោករួមជាមួយលោកស្នងការរង ចុះជួបសំណេះសំណាលជាមួយកងកំលាំងនគរបាលនៃអធិការដ្ឋានស្រុកបូរីជលសារ ខេត្ដតាកែវ កាលពីព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ នៅអធិការនគរបាលស្រុកបូរីជលសារ។លោកឧត្ដមសេនីយ៍ទោ ម៉ែន…