កូនឈើប្រភេទលិចទឹក ចំនួន២០០០ដើម មានដើមរាំង.ដើមច្រកែង និងដើមអូញម៉ូញ ត្រូវបានរួមគ្នាដាក់ដាំឡើងវិញ នៅលើផ្ទៃដីលិចទឹកប្រមាណជា១០ហិតា សូមចូលរួមថែរក្សាអភិរក្ស ដើម្បីជាប្រយោជន៍រួម
ខេត្តកំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លើកឡើងថា ព្រៃលិចទឹកមានសារៈសំខាន់យ៉ាងច្រើន ក្នុងនោះជាជម្រកសត្វគ្រប់ប្រភេទដូចជាបក្សី ល្មូន សត្វល្អិតមានប្រយោជន៍រស់នៅ ជាពិសេសជម្រកត្រីពងកូនលាក់ខ្លួន ព្រៃលិចទឹកជាប្រភពចំណូលយ៉ាងសំខាន់របស់ប្រជានេសាទ កាលណាមានព្រៃលិចទឹក មានត្រីពងកូនត្រីច្រើនអាចរកប្រាក់ចំណូល ចិញ្ចឹមជីវិតបាន តាមរយៈនេសាទត្រីនេះ។ ព្រៃលិចទឹកក៏ជាតបន់ទេសចរណ៍មួយដ៏ទាក់ទាញផងដែរ មួយផ្នែកទៀតព្រៃលិចទឹកជួយទប់ការហូរច្រោះដី ធ្វើឲ្យទឹកថ្លា…