គម្រោងសាងសង់មជ្ឈមណ្ឌលព្រះពុទ្ធសាសនា វប្បធម៌សន្តិភាព និង ទេសចរណ៍ របស់សម្ដេចសង្ឃរាជ ទេព វង្ស ត្រូវស្វែងរកទីតាំងថ្មី ដែលមិនប៉ះពាល់ដល់ការគ្រប់គ្រងនៅក្នុងតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប និងត្រូវចុះបញ្ជីដីទំហំ ២៨៨. ៦០៣ហិកតា ជាដី សាធារណៈរបស់រដ្ឋឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រសួងធនធានទឹក និងឧតុនិយម
សៀមរាប៖ យោងតាមឯកសារ ជរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋលេខាធិការ ចុះហត្ថលេខាដោយ ឯកឧត្តម ឈួន សុធីសូមជម្រាបជូន សូមរម្លឹកផងដែរថា គម្រោងអភិវឌ្ឍន៍លើផ្ទៃដីទំហំ ២៨៨,៦០៣ហិកតា ដែលរាជរដ្ឋាភិបាលបានអនុញ្ញាត តាមរយៈលិខិតលេខ ៩៤៩ សជណ ចុះថ្ងៃទី២០ សីហា ឆ្នាំ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី អនុញ្ញាតថ្វាយចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត…