ឯកឧត្តម ខូយ រីដា អំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជននិង ប្រជាពលរដ្ឋ រួមគ្នាដាំដើម ឈើគ្រប់ប្រភេទ ដើម្បីបង្កើនជីជាតិ ដីកសិកម្មនិងផលប្រយោជន៍ ដល់មនុស្ស សត្វ
ខេត្តពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៤ បានអំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន ប្រជាពលរដ្ឋនិងក្មួយៗគ្រប់អង្គ/គ្រប់រូបមេត្តាយកចិត្ត ទុកដាក់ដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើនដែលអាចធ្វើទៅបាននៅតាមសាលារៀន វត្តអារាម ទីសាធារណៈ រមណីដ្ឋាន តាមដងផ្លូវនិងភូមិឋាន ដើម្បីជារបាំងការពារផ្តល់អត្ថប្រយោជន៍មនុស្ស សត្វនិងបង្កើននូវជីជាតិដីកសិកម្មជាដើម…