អាជ្ញាធរស្រុកស្វាយលើ ប្ដេជ្ញាបន្តពង្រឹងការងារផ្ដល់សេវាចុះបញ្ជីអត្រានុកូលដ្ឋានជូនពលរដ្ឋឲ្យកាន់តែល្អប្រសើរ ស្របទៅតាមនីតិវិធីនៃការអនុវត្ត
អាជ្ញាធរស្រុកស្វាយលើ ខេត្តសៀមរាប បានបង្ហាញការប្ដេជ្ញាជំរុញបន្ថែមដល់មន្ត្រីអត្រានុកូលដ្ឋាន ក្នុងការពង្រឹងសមត្ថភាព និងពិនិត្យឲ្យបានច្បាស់លាស់អំពីនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ជៀសវាងការមានកំហុសឆ្គងក្នុងពេលផ្ដល់សេវា ជាពិសេសបន្តការផ្សព្វផ្សាយបន្ថែម តាមរយៈការអនុវត្តកញ្ចប់សេវាសង្គមរបស់ឃុំ និងទប់ស្កាត់ការផ្តល់ទិន្នន័យដែលផ្ទុយពីនីតិវិធី។ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី ស៊ុម សុភាព អភិបាលរងស្រុកស្វាយលើ ខេត្តសៀមរាប បានបង្ហាញថា អនុវត្តតាមយុទ្ធនាការណ៍របស់រាជរដ្ឋាភិបាល លើកិច្ចការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ…