សង្ស័យបារមី ជុំក្រឡង់ជួយ! ទើបជំទាវ លី អ៊ុំអេង អាចគេចផុតពី ការចាប់ខ្លួន តាមដីកាតុលាការពីបទ ប្រើប្រាស់ឯកសារសាធារណៈក្លែង
សៀមរាប៖ តាមប្រភពព័ត៌មានច្បាស់ការណ៍មួយបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៤ កន្លងទៅនេះ កម្លាំងអាវុធហត្ថផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថខេត្តសៀមរាប បានឡោមពទ្ធ័ផ្ទះរបស់ជំទាវលី អុំអេង ដើម្បីធ្វើការចាប់ខ្លួនជំទាវឧកញ៉ារូបនេះ ទៅតាមអំណាចដីកា របស់តុលាការខេត្តសៀមរាប។ ប៉ុន្តែការចាប់ខ្លួននេះ ត្រូវបានបរាជ័យ ដែលអ្នកឃើញហេតុការនិយាយថា សង្ស័យមានបារមីជុំក្រឡង់ជួយហើយមើលទៅ?យោងតាមប្រភពពីពលរដ្ឋនៅជិតលំនៅដ្ឋានជំទាវឧកញ៉ាលី អ៊ុំអេង បាននិយាយថា កាលពីរសៀលថ្ងៃទី១៩សីហានោះ គេឃើញកម្លាំងអាវុធហត្ថជាច្រើននាក់…