ប្រធានគណៈកម្មការនទ្រទ្រង់សាលាបឋមសិក្សា វត្តរាជបូណ៍ អំពាវនាវដល់មាតាបិតា អាណាព្យាបាលសិស្ស និងមហាជនទូទៅ ជួយគាំទ្រសាលា ដើម្បីឲ្យមាន ការរីកចម្រើនទៅមុខទៀត
នៅក្នុងពិធីចែករង្វាន់ជូនសិស្សានុសិស្សដែលបានរៀនសូត្រពូកែនិងមានស្នាដៃល្អក្នុងឆ្នាំសិក្សា២០២៣.២០២៤ ដែលមានចំនួន៨៦០នាក់នៅសាលាបឋមសិក្សាវត្តរាជបូណ៍ក្នុងក្រុងសៀមរាបនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យនិងជាប្រធានគណៈកម្មការទ្រទ្រង់សាលាបឋមសិក្សាវត្តរាជបូណ៍បានមានប្រសាសន៍ថាកន្លងទៅសាលាបឋមសិក្សាវត្តរាជបូណ៍គឺតែងតែទទួលបានភាពល្បាញល្បី និងការគាំទ្រទូទាំងប្រទេស លើរបៀបវិន័យរបស់សិស្សានុសិស្ស រួមទាំងប្រព័ន្ធអប់រំ ដែលសាលាបានអនុវត្ត ប្រកបដោយគុណភាព ពីសំណាក់គ្រូបង្រៀន ទៅកាន់សិស្សានុសិស្ស ដោយមានទំនាក់ទំនងជាមួយអាណាព្យាបាលសិស្សជានិច្ច ។ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ…