ម្ចាស់គ្លីនិកឯកជន ពីរនាក់ប្ដីប្រពន្ធ នៅស្រុកបាទីត្រូវបាន សមត្ថកិច្ចនគរបាល ឃាត់ខ្លួនបញ្ជូនទៅតុលាការ
ក្រោយរកឃើញថាបានប្រើប្រាស់ថ្នាំខុសបច្ចេកទេសធ្វើអោយមានមនុស្សស្លាប់រួចយកសាកសពមកផ្លុងចោលនៅកំពតព្រៃជាមួយក្មេងស្រីអាយុ៣ឆ្នាំអង្គុយយំអោបសពមួយយប់ទល់ភ្លឺគួរអោយសង្វេកតាកែវ៖ ហេតុការណ៏ដ៏គួរអោយនឹកស្មានមិនដល់មួយ បានកើតឡើងនៅ ស្រុកបាទី ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោយមានបងប្អូនប្រជាពលរដ្ឋប្រទះឃើញក្មេងស្រីអាយុ៣ឆ្នាំ យំអោបសាកសពស្ត្រីម្នាក់នៅកំពតព្រៃ ដោយសារតែគ្រូពេទ្យចិត្តអប្រិយ ដែលជាម្ចាស់គ្លីនិកឯកជន យីហោសុងហាក់ ម៉ារីណា ប្រព្រឹត្តិអំពើផ្ទុយពីវិជ្ជាជីវៈ មានចេតនាចង់បិតបាំងនៅការព្យាបាលរបស់ខ្លួន ដែលធ្វើអោយអ្នកជំងឺបានស្លាប់ រួចយកជនរងគ្រោះនឹងក្មួយស្រីដឹកតាមរថយន្តមកផ្លុងចោលនៅកំពតព្រៃស្ងាត់មួយកន្លែងទាំងយប់ ស្ថិតនៅភូមិម្រះព្រៅ…