តាកែវ៖ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដាតាកែវ ដាក់បញ្ជារអោយកងកម្លាំងប៉ូលីសប៉ុស្តិ៍រដ្ឋបាលទាំង១០០ នៅតាមបណ្ដារស្រុកនិងក្រុងទាំង១០ក្នុងភូមិសាស្ត្រខេត្ដតាកែវ ត្រូវមានឆន្ទះក្នុងការងារបង្ក្រាបបទល្មើស ដែលបង្ករឡើងដោយក្រុមក្មេងទំនើងអោយបានទាន់ពេលវេលា នៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីរក្សាការពារសុវត្តិភាពរបស់បងប្អូនប្រជាពលរដ្ឋ។
លោកស្នងការលើកឡើងបែបនេះ ខណ:ដែលលោក ចូលរួមប្រជុំជាមួយកងកំលាំងនៅក្រោមផែនដឹកនាំសេនាធិការ នឹងនាយប៉ុស្តិ៍រដ្ឋបាលទាំង១០០នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ នាថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០២៥។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានមានប្រសាសន៍ថាចំពោះប៉ុស្តិរដ្ឋបាលទាំងអស់ត្រូវតែក្តាប់មុខសញ្ញាក្មេងទំនើង នឹងត្រូវមានវិធានការ គោលការណ៍ច្បាប់ឲ្យបានច្បាស់លាស់ដើម្បីរួមចំណែកកាត់បន្ថយបទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ នឹងត្រូវបង្កើនការចេញល្បាតចល័តតាមគោលដៅងាយរងគ្រោះអោយបានញឹកញាប់។ ហើយគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ និងប៉ុស្តិ៍ប្រចាំការ២៤/២៤ម៉ោង ត្រូវតែបើកទ្វាចាំទទួលព័ត៌មាន និងផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងទទួលពាក្យបណ្តឹង ឬសេចក្តីរាយការណ៍ផ្សេងៗអំពីទុក្ខកង្វល់ តម្រូវការ សំណូមពរ ដល់អាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍អោយបានទាន់ពេលវេលា នឹងត្រូវបញ្ជៀបការផ្សព្វផ្សាយតាមវេទិការសាធារណ:ស្តីពីផលប៉ះពាល់ នៃគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ ចោរលួច ឆក់ប្លន់ផងដែរ។ តាកែវ