ប្រតិភូសកលវិទ្យាល័យ (Kongju National University ) សាធារណរដ្ឋកូរ៉េ ធ្វើទស្សនៈសិក្សា ស្វែងយល់ តាមសាលារៀន មួយចំនួននៅកម្ពុជា

ក្រុមប្រតិភូ សកលវិទ្យាល័យ(ngju ) នៃសាធារណៈរដ្ឋកូរ៉េ ដឹកនាំដោយលោកគ្រូសាស្រាចារ្យ Kyeongho Lim (ongju)នៃសាធារណៈរដ្ឋកូរ៉េ ដើម្បីធ្វើទស្សនៈកិច្ចសិក្សាពីបទពិសោធ៍និងស្វែងយល់ជាមួយសាកលវិទ្យាល័យកសិកម្មចំការដូង (Royal University of Agriculture) ដែលមាននិស្សិតចូលរួមចំនួន២៣ នាក់រយះពេល៧ថ្ងែ និង កញ្ញា Ye Se Ah រៀបចំនិស្សិតកូរ៉េ ១៥នាក់ ជួយបង្រៀនដល់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាជើងឯក រាជធានី ភ្នំពេញ ។
នៅក្នុងដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់របស់និសិ្សតសកលវិទ្យាល័យ (ngju) នៅកម្ពុជា ក្នុងគោលបំណង ដើម្បីចូលរួមជាមួយអ្នកស្ម័គ្រចិត្ត ក្នុងកម្មវិធីអភិវឌ្ឍន៍សហគមន៍ដែលកំពុងបន្តនៅទូទាំងពិភពលោក។ ក្នុងនោះដែរក្រុម ប្រតិភូនិសិ្សតសកលវិទ្យាល័យ (ngju) ក៏បានបន្តដំណើរធ្វើទស្សនៈកិច្ចសាលាមួយចំនួនក្នុងខេត្តសៀមរាបផងដែរ ។
កម្មវិធីរបស់សកលវិទ្យាល័យត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់កំណើននិងការអភិវឌ្ឍន៍របស់បុគ្គលនិងសហគមន៍ តាមរយៈបទពិសោធន៍ចែករំលែកនៃសេវាកម្មស្ម័គ្រចិត្ត ដោយមានការគាំទ្រពីសេវាសន្តិភាពសហគមន៍ នៅទូទាំងពិភពលោក នឹង ក្លាយជាគំរូនៃការអភិវឌ្ឍន៍តាមសហគមន៍ដោយប្រជាជនគ្រប់មជ្ឈដ្ឋានធ្វើការជាមួយគ្នា ដើម្បីបំពេញនូវចក្ខុ- វិស័យរួមគ្នា ហើយក៏ដើម្បីសិក្សាស្វែងយល់អំពីវប្បធម៌រវាងប្រទេសទាំងពីរគឺ កម្ពុជា-កូរ៉េ ក្នុងការរួមចំណែកជួយដល់ប្រទេសកម្ពុជា ។ ជាក់ស្តែងក្នុងពេលកន្លងមក សកលវិទ្យាល័យបានចុះតាមស្រុកមួយចំនួនក្នុងភូមិសាស្ត្រខេត្ត នឹង ក្រុង រួមមានសាលាបឋមសិក្សា ជើងឯក និង តាមខេត្តមួយចំនួនទៀតផង ។ សកលវិទ្យាល័យ ក៏បានជួយឧបត្ថមនូវសំភារៈសិក្សាមួយចំនួន ដូចជា សម្ភារៈសម្រាប់សិស្សសិក្សា សម្ភារៈកីឡា ក្នុងនោះបានឧបត្ថម្ភសម្លៀកបំពាក់សិស្សចំនួន ៣៩០កំប្លេរ ដល់សិស្សសាលាបឋមសិក្សា ជើងឯក ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយបានផ្ដោតទៅលើការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា ។
ដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់នៅសាលាបឋមសិក្សានេះ ក្រោមការដឹកនាំរបស់ លោកសាស្រ្តាចារ្យ
Ph.D. Han Jae Woong (Director of The KNU Volunteer Center) បានសហការណ៏ជាមួយអង្គការសេវាកម្មដើម្បីសន្តិភាពកម្ពុជា ដែលមានលោក ហួរ ឡុងផេង ជាប្រធានអង្គការ បាននាំយកនិស្សិតកូរ៉េមកចុះកម្មសិក្សាចំនួននាក់១៥ នាក់ គ្រូ ៥ នាក់និងនិស្សិតកម្ពុជាយើងចំនួន២០នាក់ផងដែរ ។ ក្នុងនោះបានកំពុងចុះជួយអប់រំផ្នែកអនាម័យ សិក្សាសង្គម កីឡាសម្ព័ន គំនូរ គណិតវិទ្យា និង ជួយធ្វើសួនច្បារ គូររូប ព្រមទាំងសម្តែងសិល្បះ នៅក្នុងសាលាបឋមសិក្សាជើងឯក និង ផ្តល់នូវសម្ភារសិក្សាមួយចំនួនទៀត ដើម្បីជាការចូលរួមចំណែកជួយអភិវឌ្ឍន៍ និង ស្វែងយល់អំពីវប្បធម៌រវាងប្រទេសកម្ពុជា និង ប្រទេសកូរ៉េ ក្នុងការទំនាក់ទំនងដ៏ជិតស្និតជាមួយប្រទេសកម្ពុជា ក្នុងនាមជាគ្រួសារមនុស្សជាតិតែមួយ បើទោះបីជាមានសញ្ជាតិ និង ជំនឿផ្សេងៗគ្នាក៏ដោយ ប្រយោជន៍ គឺដើម្បីបង្កើតនូវសន្ដិភាពជាសកលនៅលើពិភពលោក និង ការចូលរួមសកម្មភាពជួយដល់សហគមន៍ក្រីក្រ ព្រមទាំងការចូលរួមអភិវឌ្ឍន៍វិស័យអប់រំនិងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *