អាជ្ញាធរស្រុកជីក្រែង ដឺកនាំកម្លាំងចម្រុះ ចុះពិនិត្យ និងបង្ក្រាបបទល្មើស នេសាទខុសច្បាប់

អ៊ុក ផ្លុង សៀមរាប ÷ លោក ម៉ូវ ជា អភិបាល រងតំណាងឱ្យ លោក បូ ម៉េងទ្រី អភិបាល នៃគណៈអភិបាលស្រុក ជីក្រែង ហើយក៏ ជាប្រធាន គណៈបញ្ជាការឯកភាព ស្រុក កាលពី ថ្ងៃពុធទី០៨ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យ និងបង្ក្រាប បទល្មើសនេសាទ ខុសច្បាប់ នៅភូមិសាស្ត្រឃុំ អន្លង់សំណរ ដោយកាណូត ចំនួន២គ្រឿង។ សមាសភាព ចូលរួមមាន, ផ្នែក រដ្ឋបាល ជលផល ដំដែក,នាយ សង្កាត់ រដ្ឋបាលជលផល អន្លង់សំណរ,មន្ត្រី ការិយាល័យ កសិកម្មធនធាន ធម្មជាតិ បរិស្ថានស្រុក,សហគមន៍ នេសាទ អន្លង់សំណរ,សហគមន៍ នេសាទ មាត់ខ្លា,នគរបាល ប៉ុស្តិ៍ សង្កាត់ រដ្ឋបាល អន្លង់ សំណរ និងកម្លាំង រាជអាវុធ ហត្ថ ស្រុកជីក្រែង សរុប ១២ នាក់។ កិច្ចប្រតិបត្តិ ការនេះបាន បង្ក្រាប បទល្មើសនេសាទខុសច្បាប់ នៅទីតាំងមួយ ចំនួន ដូចជា,អូរតាជី,ឆេះក្បាន,ស្ទឹងជ្រៅ,ខ្វែងចក និងបឹងលួង ដោយបាន បំផ្លិចបំផ្លាញឧបករណ៍ នេសាទ ខុសច្បាប់៣ ករណី
១- ឧបករណ៍ស្បៃមុង,កាប់បំផ្លាញ តួលូ ចំនួន ៦មាត់,កាប់បំផ្លាញ របាំងប្រវែង៤០០ ម៉ែត្រ,កាប់ ចម្រឺង ចោលចំនួន១០០ដើម។
២- ឧបករ ណ៍ នេសាទ លបលូ ខុសច្បាប់ ក្រឡា តូចជាង៣ សង់ទីម៉ែត្រ ,កាប់បំផ្លាញ លបលូ ចំនួន ៥ មាត់, កម្ទេច របាំង សាច់ អូន ប្រវែង ៦០០ ម៉ែត្រ, កាប់ចម្រឹង ចំនួន ២០០ ដើម។
៣- ឧបក រណ៍នេសាទ ខុសច្បាប់ ប្រភេទឆ្នុកផ្សំ អំពូលភ្លើង ពណ៌ ,កាប់បង្គោលចោលចំនួន ១២ កន្លែង ស្មើ ៤៨ ដើម។

លែង ត្រីចម្រុះចូលទៅក្នុងបឺងធម្មជាតិវិញ ចំនួន ៣០ គីឡូក្រាម។
ក្រោយ ប៉េសកកម្ម ត្រូវបានបញ្ចប់ លោក ម៉ូវ ជា បានមានប្រសាសន៍ ទៅកាន់ មន្ត្រីជំនាញជលផល ក៏ដូចជាសហ ប្រតិបត្តិករ ទាំងអស់ថា ក្នុងនាមពួកយើងជា កម្លាំង គណៈបញ្ជាការឯកភាពស្រុក ត្រូវតែ ចុះពិនិត្យ និងបង្ក្រាប បទល្មើស នេសាទ ខុសច្បាប់ គ្រប់ប្រភេទ ឲ្យបាន ញឹកញាប់ ដើម្បី ការពារ លំនឹង អេកូឡូស៊ី ជីវ ចម្រុះ ក្នុង បឹងទន្លេសាបជាពិសេស រដូវ ប្រាំង រីងរាំង ដែល ត្រី មេពូជ ត្រូវធ្វើ ចរាចរណ៍ ត្រឡប់ ទៅកាន់ តំបន់ អភិរក្ស ការពារ ត្រី មេពូជ វិញនេះឯង។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *