ឆ្នាំ២០២៤ ស្រុកព្រៃកប្បាស ខេត្តតាកែវ
តាកែវ៖ នៅរសៀលថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០២៤ លោក អ៊ុក សំនៀង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបូរីជលសារ រួមជាមួយ លោក លោកស្រី ថ្នាក់ដឹកនាំមូលដ្ឋានស្រុក បានអញ្ជើញចូលរួម ក្នុងពិធីរំលឹកកំណើត ព្រះយេស៊ូវគ្រីស្ទ និងអបអរសាទរបុណ្យចូលឆ្នាំសកលឆ្នាំ២០២៤ដែលបានរៀបចំធ្វើឡើងនៅក្នុងបរិវេនភូមិព្រៃចំបក់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ដែលកម្មវិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រី ព្រឹទ្ធបូជាចារ្យ តំណាងគ្រីស្ទបរិស័ទខេត្ត លោក គណៈកម្មាធិការ សម្ព័ន្ធភាព តំណាងអ្នកដឹកនាំគ្រឹស្ទបរិស័ទ ខេត្តតាកែវ និងបងប្អូនក្រុមជំនុំមកពីតាមបណ្ដាព្រះវិហារបងប្អូនប្រជាពលរដ្ឋប្រមាណជិត ៤០០ នាក់ដើម្បីអបអរសាទរថ្ងៃឆ្លងឆ្នាំសាកល២០២៥ ៕