នៅព្រឹកថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២៤នេះអាជ្ញាធរខេត្តសៀមរាបបានចុះសំណេះសំណាលនិងផ្តល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្តល់តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តសៀមរាបក្នុងឆ្នាំ២០២៤ជូនប្រជាពលដែលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិចំនួន៤៥0គ្រួសាររស់នៅក្នុងស្រុកវ៉ារិននិងស្រុកអង្គរជុំ។ពិធីសំណេះសំណាលនេះដែរគឺប្រារព្ធនៅបរិវេណវត្តស្វាយស នៅភូមិស្វាយស ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ក្រោមវត្តមានរបស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋានចូលរួមផងដែរដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ ។ លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តសៀមរាប បានមានប្រសាសន៍ថា អាជ្ញាធរខេត្តសៀមរាប និង មន្ទីរសង្គមកិច្ចខេត្តបាននាំយកអំណោយរបស់រាជរដ្ឋាភិបាលតាមរយះក្រសួងសង្គមកិច្ច អតីត យុទ្ធជននិងយុវនីតិសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្តជាសេនាធិការមូលដ្ឋា បានសហការជាមួយរដ្ឋបាល ស្រុកអង្គរជុំ និងស្រុកវ៉ារិន បានរៀបចំផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិចំនួន៣៥៤គ្រួសារ ដោយក្នុងនោះមានស្រុកអង្គរជុំមានចំនួន១៥០គ្រួសារ និងស្រុកវ៉ារិនមាន៣៥០គ្រួសារ ។ លោក គង់ សំអឿន បានបន្តថានេះជាលើកទី៥ហើយសម្រាប់ការផ្តល់កញ្ចប់ស្បៀងអាហារជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ និងចាស់ជរាក្រីក្រតាមសហគមន៍ក្នុងឆ្នាំ២០២៤ (ដោយលើកទី១នៅស្រុកសូទ្រនិគម. លើកទី២ស្រុកជីក្រែង. លើកទី៣ក្រុកសៀមរាប .លើកទី៤ស្រុកអង្គរធំនិងស្រុកបន្ទាយស្រី និងលើកទី៥ស្រុកអង្គរជុំ និងស្រុកវ៉ារិន )។លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក៍ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ តែងតែជួយដល់ជនរងគ្រោះ ងាយរងគ្រោះដោយគ្រោះធម្មជាតិ និងរងគ្រោះដោយគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយមិនបានជួយយកចិត្តទុកដាក់ពីរដ្ឋាភិបាលឡើយ។ការផ្តល់អំណោយជូនដល់លោកយាយ លោកតា និង បងប្អូនដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗគឺជា កាតព្វកិច្ច និងការឈឺឆ្អាលយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ និងជួបការលំបាករបស់រាជរដ្ឋាភិបាលក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់។លោក នាក់ ណេរ៉ុន បន្តថា ក្នុងនាមថ្នាក់ដឹកនាំខេត្តត្រូវធានាធ្វើយ៉ាងណាអនុវត្តឱ្យខានតែបាន នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលជាជំហានៗ ជាក់ស្តែងជាសក្ខីភាពស្រាប់ នាថ្ងៃនេះ យើងបាននិងកំពុងរៀបចំពិធីផ្តល់ នូវអំណោយដល់ប្រជាពលរដ្ឋរងគ្រោះ ដែលទាំងនេះគឺជាចែករំលែក អាចជួយសម្រាលការលំបាក និងការជួយក្នុងគ្រាមានអាសន្នអន់ក្រ ហើយក៏ជាប្រពៃណី ដែលថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែប្រតិបត្តិជាប់ជាប្រចាំ គ្រប់កាលៈ ទេសៈ មិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ គណបក្សនយោបាយណាមួយឡើយ ។ លោកអភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍បន្ថែមថាចំពោះគ្រោះមហន្តរាយដោយធម្មជាតិនេះ គឺយើងមិនបានដឹងមុននោះឡើយដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវខិតខំប្រឹងប្រែងប្រកបមុខរបបន្តទៀត ដើម្បីដោះជីវភាពក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសទៅលើអនាម័យ លើចំណីអាហារ និងប្រុងប្រយ័ត្នចំពោះជំងឺឆ្លងផ្សេងៗផងដែរ ។លោក បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដើម្បីជួយដោះស្រាយរាល់ទុក្ខធុរៈ និងបញ្ហានានាជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ ដែលកន្លងមកពួកគាត់បានជឿជាក់លើរាជរដ្ឋាភិបាល ។ សូមបញ្ជាក់ថាការផ្តល់អំណោយរបស់រាជរដ្ឋាភិបាលនាពេលនោះរួមមានក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន២៥គីឡូក្រាម .មី១កេស .ទឹកស៊ីអ៊ីវ១យួរ .ទឹកត្រី១យួរ. ត្រីខកំប៉ុង១យួរ ផងដែរ ៕
Related Posts
តាមបណ្ដាការិយាល័យបោះឆ្នោតទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំងត្រូវបានបិទព្រមគ្នានៅវេលាម៉ោង 3:00 ថ្ងៃទី 23 កក្កដា 2023 នេះហើយដើម្បីបន្តការរាប់សន្លឹកឆ្នោត
ខេត្តកំពង់ឆ្នាំង: នៅវេលាម៉ោង៣និង៤៨នាទីថ្ងៃទី២៣កក្កដា២០២៣នេះតាមបណ្ដាការិយាល័យបោះឆ្នោតទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំងត្រូវបានបិទព្រមគ្នានៅវេលាម៉ោង៣.និង៤៨នាទីថ្ងៃទី ២៣កក្កដា ២០២៣ នេះហើយដើម្បីបន្តការរាប់សន្លឹកឆ្នោត ។ បើយោងតាមរបាយការណ៍របស់មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង.លោកស្រី.នួនចាន់នី.បានអោយដឹងថាការប្រកាសបិទដំណើរការបោះឆ្នោតនូវតាមបណ្តាការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ ២០២៣នៅខេត្តកំពង់ឆ្នាំងដោយយោងទៅតាមប្រតីទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ ដែលចុះនៅថ្ងៃទី ១៩ កញ្ញា ២០២២ ។ មន្ត្រីនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំងលោកស្រី.នួនចន្នី.បានឱ្យដឹងទៀតថាគ្រប់បណ្ដាការិយាល័យបោះឆ្នោតទាំង ៨១៨ ក្នុងខេត្តកំពង់ឆ្នាំងត្រូវបានប្រកាសបិទដំណើរការបោះឆ្នោតព្រមៗគ្នាទាំងអស់ដោយពុំមានអ្នកបន្តមកបោះឆ្នោតឬបញ្ហារាំងស្ទះណាមួយរំខានដល់ដំណើរការបិទការិយាល័យបោះឆ្នោតឡើយ ក្នុងនោះគេនឹងបន្តរៀបចំចាត់ចែងការរាប់សន្លឹកឆ្នោតនោះឡើយ…
ពលរដ្ឋជួបការខ្វះខាតស្បៀងនិងទទួល រងផលប៉ះពាល់ជំនន់ទឹកភ្លៀងនៅស្រុកវាលវែងចំនួន២២៥គ្រួសារ បានទទួល អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា
ពោធិ៍សាត់៖ ប្រជាពលរដ្ឋចំនួន២២៥ គ្រួសារនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ដែលជួបកង្វះខាតស្បៀងនិងទទួលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀង បានទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាដែលបានប្រារព្ធធ្វើ នៅវិទ្យាល័យប្រម៉ោយនិងមួយកន្លែងទៀតនៅសាលាបឋមសិក្សាអន្លង់រាប ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន អនុប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយតំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន…
រឿងអាស្រូវពីក្រុមគយចល័តតំបន់៥ កូនចៅលោកឈួន សោភា ម្ចាស់ឡានបង់លុយឱ្យរាល់ខែ មិនដែលខ្វះសូម្បីតែ១០០ ខ្មែរ ចុងក្រោយចាប់រថយន្តយកទៅគៀបស៊ី មិនបានសម្រេច ក៏បញ្ជូនទៅថ្នាក់លើ
ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋអ្នករត់ឡានដឹកទំនិញបញ្ញើម្នាក់រងអំពើអយុត្តិធម៌ពីសំណាក់ក្រុមគយចល័តតំបន់ប្រាំដែលជាកូនចៅរបស់លោក ឈួន សោភា ប្រធានការិយាល័យគយស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ ពលរដ្ឋម្នាក់មានឈ្មោះថា” បង នាគ ” ម្ចាស់រថយន្តស៊ីឈ្នួលដឹកទំនិញពីក្រុងប៉ោយប៉ែត យកមកទំលាក់តាមដងផ្លូវដូចជា (ស្វាយស៊ីសូផុន ព្រនេតព្រះ ស្រុកក្រឡាញ់ និង ខេត្តសៀមរាប) ជាដើម បានរៀបរាប់ទាំងទឹកភ្នែករហាមប្រាប់បណ្ដាញសារព័ត៌មាន ទាំងការឈឺចុកចាប់ថា…