នៅរសៀលថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០២៤នេះ ក្រុមប្រតិភូ សកលវិទ្យាល័យ(Korea National University of Transportation) នៃសាធារណៈរដ្ឋកូរ៉េខាងត្បូង ដឹកនាំដោយលោកគ្រូសាស្រាចារ្យ Ph.D. Yoon Seung-joe (President of Korea National University of Transportation) នៃសាធារណៈរដ្ឋកូរ៉េខាងត្បូង តាមរយៈអង្គការ Service for Peace Korean ដើម្បីធ្វើទស្សនៈកិច្ចសិក្សាពីបទពិសោធ៍និងស្វែងយល់ និង ជួយបង្រៀនដល់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាគោកត្នោត ដែលមានទីតាំងនៅភូមិគោកត្នោត សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។
តាមការបញ្ជាក់របស់លោក ពេជ្រ សារ៉ាត់ នាយកសាលារៀនបឋមសិក្សាគោកត្នោត បានឲ្យដឹងថា សិស្សចូល មកសិក្សា ចំនួន ៥០៥នាក់ ចាប់ថ្នាក់មត្តេយ្យសិក្សា ចំនួន៣ថ្នាក់ ,ចំណេះទូទៅពីថ្នាក់ទី១ដល់ទី៦ ចំនួន១២ថ្នាក់ មានគ្រូបង្រៀន ១៧នាក់ ស្រី ១០នាក់ ។
ក្នុងដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់របស់និសិ្សតសកលវិទ្យាល័យ (Korea National University of Transportation) នៅកម្ពុជា ក្នុងគោលបំណង ដើម្បីចូលរួមជាមួយអ្នកស្ម័គ្រចិត្តនៅក្នុងកម្មវិធីអភិវឌ្ឍន៍សហគមន៍ដែលកំពុងបន្តនៅទូទាំងពិភពលោក។ កម្មវិធីរបស់សកលវិទ្យាល័យត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់កំណើននិងការអភិវឌ្ឍន៍របស់បុគ្គលនិងសហគមន៍ តាមរយៈបទពិសោធន៍ចែករំលែកនៃសេវាកម្មស្ម័គ្រចិត្ត ដោយមានការគាំទ្រពីសេវាសន្តិភាពសហគមន៍ នៅទូទាំងពិភពលោក នឹង ក្លាយជាគំរូនៃការអភិវឌ្ឍន៍តាមសហគមន៍ដោយប្រជាជនគ្រប់មជ្ឈដ្ឋានធ្វើការជាមួយគ្នា ដើម្បីបំពេញនូវចក្ខុវិស័យរួមគ្នា ហើយក៏ដើម្បីសិក្សាស្វែងយល់អំពីវប្បធម៌រវាងប្រទេសទាំងពីរគឺ កម្ពុជា-កូរ៉េ ក្នុងការរួមចំណែកជួយដល់ប្រទេសកម្ពុជា ។ ជាក់ស្តែងក្នុងពេលកន្លងមក សកលវិទ្យាល័យបានចុះតាមស្រុកមួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប រួមមានសង្កាត់គោកចក ក្រុងសៀមរាប, ស្រុកពួក,ឃុំ ព្រះដាក់ ស្រុកបន្ទាយស្រី ,ឃុំបាគង ស្រុកប្រាសាទបាគង និងខេត្តនានា និង ការចុះជួយនៅតាមសាសាបឋមសិក្សា សហគមន៍ក្រីក្រ មជ្ឈមណ្ឌលកុមាកំព្រា មជ្ឈមណ្ឌលជនពិការ មជ្ឈមណ្ឌលពេទ្យកុមាររស់នៅដោយមានផ្ទុកមេរោគអេដស៍ ។ សកលវិទ្យាល័យ ក៏បានជួយឧបត្ថមនូវសំភារៈសិក្សាមួយចំនួន ដូចជា សម្ភារៈសម្រាប់សិស្សសិក្សា សម្ភារៈកីឡា ក្នុងនោះបានឧបត្ថម្ភសម្លៀកបំពាក់សិស្សចំនួន ៥០០កំប្លេរនិង ម៉ាស៊ីនព្រឹនធ័រ ១គ្រឿង ដល់សិស្សសាលាបឋមសិក្សា គោកត្នោត ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយបានផ្ដោតទៅលើការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា ។
ដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់នៅសាលាបឋមសិក្សាគោកត្នោតនេះ ក្រោមការដឹកនាំរបស់លោកសាស្រ្តាចារ្យ Ph.D. Kim Gyung Bum (Dean of Student Affairs) បានសហការណ៏ជាមួយអង្គការសេវាកម្មដើម្បីសន្តិភាពកម្ពុជា ដែលមានលោក ហួរ ឡុងផេង ជាប្រធានអង្គការ បាននាំយកនិស្សិតកូរ៉េមកចុះកម្មសិក្សាចំនួននាក់២៣ ស្រីចំនួន១៥នាក់ គ្រូ ៦ នាក់និងនិស្សិតកម្ពុជាយើងចំនួន៤នាក់ផងដែរ ។ ក្នុងនោះបានកំពុងចុះជួយអប់រំផ្នែកអនាម័យ សិក្សាសង្គម កីឡាសម្ព័ន គំនូរ គណិតវិទ្យា និង ជួយជួសជុលបន្ទប់ទឹក ២ បន្ទប់ ធ្វើសួនច្បារ គូររូប ព្រមទាំង សម្តែងសិល្បះ នៅក្នុងសាលាបឋមសិក្សាគោកត្នោត និង ផ្តល់នូវសម្ភារសិក្សាមួយចំនួនទៀត ដើម្បីជាការចូលរួមចំណែកជួយអភិវឌ្ឍន៍ និង ស្វែងយល់អំពីវប្បធម៌រវាងប្រទេសកម្ពុជា និង ប្រទេសកូរ៉េខាងត្បូង ក្នុងការទំនាក់ទំនងដ៏ជិតស្និតជាមួយប្រទេសកម្ពុជា ក្នុងនាមជាគ្រួសារមនុស្សជាតិតែមួយ បើទោះបីជាមានសញ្ជាតិ និង ជំនឿផ្សេងៗគ្នាក៏ដោយ ប្រយោជន៍គឺដើម្បីបង្កើតនូវសន្ដិភាពជាសកលនៅលើពិភពលោក និង ការចូលរួមសកម្មភាពជួយដល់សហគមន៍ក្រីក្រ ព្រមទាំងការចូលរួមអភិវឌ្ឍន៍វិស័យអប់រំនិងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ។
ក្នុងឱកាសនោះដែរក៏មានធ្វើការផ្សព្វផ្សាយនូវល្ខោនស្បែកតូច ស្បែកធំ ជូនដល់សិស្សានុសិស្ស បានយល់ដឹង អំពីសម្បត្តិវប្បធម៌ ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តសៀមរាប ។
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប