ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារ ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ទទួលបានអំណោយ មនុស្សធម៌ពីឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត មណ្ឌលសៀមរាប

ក្នុងឱកាសចម្រើនជន្មាយុឆ្នាំថ្មី របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តមអ្នកឧកញ៉ានិងលោកជំទាវបាននិមន្តព្រះសង្ឃ០៨អង្គសូត្រចម្រើនពរជ័យលើករាសីសិរីសួស្តីបវរមហាប្រសើរនិងបានប្រគេនទេយ្យវត្ថុព្រមទាំងអញ្ជើញសាកសួរសុខទុក្ខនិងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកក្រ០១និងក្រ០២ ចំនួន២៥០គ្រួសារនៅសង្កាត់ស្រង៉ែ ក្រុងសៀមរាបខេត្តសៀមរាបទៀតផង ។ លោក ស ធានី អភិបាលរងក្រុងសៀមរាបបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវដែលជានិច្ចកាលបានយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខនិងការលំបាករបស់គ្រួសារខ្វះខាតនៅតាមមូលដ្ឋាន នេះជាសកម្មភាពមនុស្សធម៌ជួយចែករំលែកដល់អ្នកកំពុងមានតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃពិតប្រាកដមែន។
សំណេះសំណាលនាពេលនោះដែរ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ សៀង ណាំ មានប្រសាសន៍ថា៖ក្នុងជីវិតយើងម្នាក់ៗរមែងជួបនូវ ទុក្ខលំបាក និងសេចក្តីសុខ ចៀសរួចទេ គ្រាន់តែទំហំទុក្ខ និងសុខនោះវាខុសគ្នា ហេតុនេះដើម្បីជម្នះរាល់ការលំបាកបាន យើងម្នាក់ៗ ត្រូវខំប្រឹងព្យាយាម ធ្វើស្រែចម្ការ ដាំដុះ ប្រកបរបរផ្សេងៗកុំទំនេរដៃ។ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ឱ្យអស់ពីលទ្ឋភាពលើកទឹកចិត្តនិងជំរុញកូនចៅចូលរៀន និងឱ្យរៀនសូត្រឱ្យបានខ្ពស់ ដើម្បីអនាគតពួកគាត់មានភាពរុងរឿង មានចំណេះដឹងនិងសមត្ថភាពពេញលេញ ងាយស្រួលរកការងារធ្វើ ក្លាយជាធនធានមនុស្សដ៏មានសក្តានុពល សម្រាប់រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារក៏ដូចជាសង្គមជាតិយើង។ ហើយត្រូវអប់រំទូន្មានកូនចៅរបស់យើងឱ្យចៀសឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខគ្រប់ប្រភេទ និងសូមយកចិត្តទុកដាក់លើការថែទាំសុខភាព អនាម័យក្នុងការរស់នៅ និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ។ អំណោយដែលឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ សៀង ណាំ ចែកជូនប្រជាពលរដ្ឋទាំង២៥០គ្រួសារនាពេលនោះគឺ ក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាមសារុង១រួមនិង ថវិកាចំនួន១ម៉ឺនរៀលផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *