ភ្នំជី មូស ខេត្តកំពង់ធំ បច្ចុប្បន្ន ក្លាយជារបាំង បណ រ៉ាវ បទល្មើស នេសាទ

កំពង់ធំ÷ ភ្នំ ជីមូស គឺជា ភ្នំមួយដែល ធ្លាប់មានទេសភាពធម្មជាតិ ស្រស់បំព្រងបើយើង គយគន់មើលពីចម្ងាយ ពីបឹងទន្លេសាប ទៅ ភ្នំ នេះ ហាក់ដូចជាអណ្តែតលើផ្ទៃទឹក អញ្ចឹង! ភ្នំនេះ ស្ថិតនៅ ព្រំប្រទល់ រវាងឃុំ ចំណារក្រោម ស្រុក ស្ទោង និងឃុំ ផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ តើ ខណៈនេះ ភ្នំ ដ៏ពិសិដ្ឋមួយនេះមានស្ថានភាពដូចម្តេច? បើយោងតាមសម្តី ប្រជាពលរដ្ឋ បានប្រាប់ អ្នកសារព័ត៌មាន ថាបច្ចុប្បន្ន ភ្នំនេះកំពុង ក្លាយជា កន្លែងនេសាទ ប ណ រ៉ាវ របាំងវែងៗ លើសការអនុញ្ញាត របស់ ខណ្ឌ រដ្ឋបាលជលផល ខេត្តកំពង់ធំ ខ្លះទៀត យកភ្នំធ្វើជា របាំង ប តែម្ដង។ ពួកគាត់ បានអះអាងថា ខណ្ឌ រដ្ឋបាល ជលផល ខេត្ត កំពង់ធំ បានផ្សព្វផ្សាយ អប់រំ ឲ្យប្រជានេសាទ ដែលនេសាទ ដោយឧបករណ៍ បរ ណរ រ៉ាងត្រូវប្រើប្រាស់សាច់អួនក្រឡា ចាប់ពី ៣ សង់ទីម៉ែត្រ ឡើងទៅហើយរបាំងប្រវែង ២០០ ម៉ែត្រ ទៅ ២៥០ ម៉ែត្រ ប៉ុណ្ណោះ ម្យ៉ាងវិញទៀត ហាមដាក់របាំងកាត់ព្រែក ឬ ខ្វែង ដែលនាំឱ្យប៉ះពាល់ដល់ចរាចរណ៍មច្ឆាជាតិ។ ប៉ុន្តែ ផ្ទុយទៅវិញ ពេលនេះ នៅជុំវិញ ភ្នំ ជីមូស ខ្លះ ប្រើ អូនក្រឡាតូចជាង ៣ សង់ទីម៉ែត្រ ខ្លះ ទៀតប្រើក្រឡាត្រូវតាម ការអនុញ្ញាត ហើយប៉ុន្តែ របាំង រាប់ គីឡូម៉ែត្រ ហើយ ខ្លះទៀត ដាក់កាត់ព្រែក កាត់ខ្វែង ជុំវិញភ្នំ ច្រើន ស្អេកស្កះដូចក្រឡាពីងពាង មិនតែប៉ុណ្ណោះ អ្នកខ្លះ យកជើង ភ្នំធ្វើជារបាំង ក៏ មាន ដែរ ធ្វើឱ មច្ឆាជាតិ មិនអាច ធ្វើចរាចរណ៍បាន ជាពិសេសក្នុងរដូវទឹកសម្រក នេះ ត្រីមេពូជត្រូវការវិលត្រលប់ទៅ ទឹកជ្រៅ ដែលជាតំបន់អភិរក្សការពារត្រីមេពូជ ក៏មិនអាច ចរាចរណ៍បានដែរ។ ប្រជាពលរដ្ឋ ម្នាក់ ក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់អ្នកថា ជាក់ស្តែង អ្នកនេសាទ ដែល ប្ដី ឈ្មោះ ធី ប្រពន្ធ ឈ្មោះ ខែម និងម្នាក់ទៀត ប្ដី ឈ្មោះ រ័ត្ន និង ប្រពន្ធ ឈ្មោះស្រូយ អ្នកទាំងពីរគូ បច្ចុប្បន្នរស់នៅ ភូមិ ចំណាក់ ឃុំ ចំណារក្រោម ស្រុក ស្ទោង ខេត្តកំពង់ធំ ដាក់ បរ នៅចំណុច ក្បាលខ្មៅ នៅជើងភ្នំ ជីមូស ដោយមាន របាំងរាប់ គីឡូម៉ែត្រ និងម្នាក់ទៀត ប្ដី ឈ្មោះ រម្យ និង ប្រពន្ធ ឈ្មោះ ម៉ុម នៅភូមិឃុំ ជាមួយអ្នក ខាងលើ ដោយ យកជើង ភ្នំ ធ្វើជា របាំងតែម្តង ហើយក៏មានជាច្រើននាក់ទៀតដែលគាត់មិនបាន ប្រាប់ឈ្មោះ ពួកគាត់ បញ្ជាក់ថា ជារៀងរាល់ឆ្នាំ ពួកគាត់មិនដែល ឃើញមានជំនាញជលផលមកទប់ស្កាត់និងបង្រ្កាប ម្ដងណា ឡើយ? សង្ស័យតែ ចំណុចខាងលើនេះមានករណី ដូចគ្នា ទៅនឹងការបែកធ្លាយដែលថា អនុភូមិ បាឡតប្រមូល លុយ ៥ លានរៀល ឲ្យ នាយរង ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ គឺ លោក ចាយ គង់ម៉េង ជាថ្នូរ នឹងការបិទភ្នែកមិនបង្រ្កាប អញ្ចឹងដែរ មើលទៅ ! ទើបតំបន់ភ្នំ ដែលមានព្រំប្រទល់ ២ ស្រុកនេះអាចបាននឹងកំពុងនេសាទខុសច្បាប់យ៉ាងអនាធិបតេយ្យបែបនេះ។
ពាក់ព័ន្ធករណីខាងលើនេះអ្នកសារព័ត៌មាន មិនអាចសុំការបកស្រាយពីនាយសង្កាត់រដ្ឋបាលជលផល ស្ទោង លោក កន ចន្ទសីហា និងនាយ រង ខណ្ឌរដ្ឋបាល ជលផល ខេត្ត កំពង់ធំ លោក ចាយ គង់ម៉េង បានទេ ព្រោះ អ្នកសារព័ត៌មាន បានបញ្ជូន សំណួរ និងរូបភាពដែលពាក់ព័ន្ធតាម Telegram ពួកលោកចូលមើលហើយ ប៉ុន្តែពួកលោកគ្មានការបកស្រាយអ្វីទាល់តែសោះ? នេះជាទម្លាប់ដ៏អាក្រក់របស់ ពួកគាត់។ រីឯ នាយសង្កាត់រដ្ឋបាលជលផល កំពង់ស្វាយ លោក សោម សុធាវុទ្ធ មិនអាចធ្វើការទំនាក់ទំនងជាមួយដើម្បី បកស្រាយ បានទេ ព្រោះគ្មានលេខទូរស័ព្ទ។ ទាហានដែលនៅថែរក្សាភ្នំ លោក ឃុន ចន្ថា ប្រាប់អ្នកសារព័ត៌មានថា លោកបានប្រាប់អ្នកដាក់ លប ប ឲ្យដករបាំងចេញពីជើងភ្នំហើយ ប៉ុន្តែគេមិនព្រមដក បានត្រឹមតែបន្ទាប។
ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋសំណូមពរដល់ រដ្ឋមន្ត្រី ក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ឌីណា និងអភិបាល នៃគណៈ អភិបាលខេត្ត កំពង់ធំ ឯកឧត្ដម នុន ផារ័ត្ន មេត្តាចង្អុរបង្ហាញ នាយខណ្ឌ រដ្ឋបាលជលផល ខេត្តកំពង់ធំ លោក ជិន ស៊ីថា ឱ្យលោកដឹកនាំកម្លាំងទៅ ពិនិត្យមើល ចំណុចខាងលើនេះ! ប្រជាពលរដ្ឋ ព្រមានថាប្រសិនបើគ្មាន ការទប់ស្កាត់ និងបង្ក្រាបទេ សោភ័ណភាព ភ្នំ ជី មូសទាំងមូល នឹងក្លាយជារបាំង បរ ណរ៉ាវ ទិដ្ឋភាព ជុំវិញភ្នំដូចផ្ទះ ខ្មោច ដែលគ្មានមនុស្សរស់នៅ ច្រើន ខែ, ឆ្នាំ ពោពេញទៅដោយសំបុកពីងពាងអញ្ចឹង! ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *