អំពូលសូឡា៥០ដើម ដែលជាអំណោយ របស់សប្បុរសជន ត្រូវបានដាក់បំភ្លឺតាមដងផ្លូវ ដែលងាយរងគ្រោះ នៅស្រុកព្រៃកប្បាស

តាកែវ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុវត្ថិភាព និងសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តតាកែវ
នាព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងនគរបាល និងកម្លាំងបញ្ជាការពារ២ភូមិ ដើម្បីជួយដំឡើងនិងបំពាក់អំពូលសូឡាចំនួន៥០ដើម ដែលបានមកពីសប្បុរសជន ដែលបានជួយឧបត្ថម្ភ យកមកបំពាក់បំភ្លឺតាមដងផ្លូវ ដែលងាយរងគ្រោះ និងផ្លូវដែលស្ងាត់ដាច់ស្រយាល ពីចំនុចទំនប់ទទឹង ឃុំព្រៃល្វាកើត រហូតដល់ភូមិកញ្ជិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស.។
លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនៃអធិការដ្ឋាននគរបាល ស្រុកព្រៃកប្បាស ក៏បានថ្លែងអំណរអរគុណដល់សប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភអំពូលសូឡា ដើម្បីបំភ្លឺផ្លូវជូនបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរនាពេលយប់ នឹងជួយបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលធ្វើដំណើរនៅពេលយប់ ផងដែរ.។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *