ថ្មីទៀតហើយ ខេត្តកំពង់ធំ បែកធ្លាយ រឿងអ្នកអូសលៀស និងមន្ត្រីប៉ូលិសឈ្លោះ ប្រកែកគ្នា តាមទូរស័ព្ទផ្អើលពេញ Facebook

កំពង់ធំ÷ ថ្មីៗ នេះ មានរឿង បែកធ្លាយតាមបណ្ដាញសង្គម ជាច្រើន ពាក់ព័ន្ធនឹងមន្ត្រី ខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ធំ។
តើមាន រឿងរ៉ាវ អ្វីខ្លះ បែកធ្លាយតាម បណ្ដាញសង្គមពី អ្នកនេសាទ ពាក់ព័ន្ធទៅនឹងមន្ត្រីខណ្ឌ រដ្ឋបាលជលផលខេត្តកំពង់ធំ?
សម្លេងបែកធ្លាយ រវាង អ្នកដាក់ លប បរ សន្ទនា ជាមួយ អនុភូមិ បាឡត រឿងអនុភូមិ បាឡត ប្រមូលលុយពី ប្រជាពលរដ្ឋដែលដាក់ប របាំងវែងលើស ច្បាប់កំណត់ ៥ លានរៀល ឲ្យទៅ នាយរងខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ធំ លោក ចាយ គង់ ម៉េង ជាថ្នូរនឹងមិនអនុវត្តច្បាប់ស្តីពី ជលផល មិនបាន ប៉ុន្មានថ្ងៃផង ស្រាប់តែមាន Facebook អាក់ខោន ឈ្មោះ Pozz Nha បានបង្ហោះការ ឈ្លោះប្រកែក គ្នា តាមទូរស័ព្ទរវាងអ្នកអូសលៀស និងមន្ត្រីប៉ូលិស ផ្អើលពេញfacbook ដោយអ្នកអូសលៀសថាខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ធំ បើកដៃឱ្យប្រជាពលរដ្ឋអូសលៀសក្នុងបឹងទន្លេសាប ភូមិសាស្ត្រខេត្តក៉ពង់ធំ ហើយប៉ូលិសនៅតែសុំលុយទៀត។ Facebook ខាងលើ នេះថា មន្ត្រីប៉ូលិសមានប្រាក់ខែហើយសុំលុយលោក អូសលៀសត្រូវច្បាប់ទៀតលោកបន្តថា មេ ខណ្ឌជំនាញជលផលឱ្យ លោក រកហើយទើបលោកហ៊ាន រក ម្យ៉ាងវិញទៀត នៅ ជុំវិញ បឹងទន្លេសាប មានអ្នក អូសលៀសរាប់រយ រាប់ពាន់ គ្រួសារ ពីព្រោះប្រជាពលរដ្ឋ ដែលរស់នៅតំបន់នេះគ្មានស្រែចម្ការធ្វើទេ ហើយក៏ គ្មាន ប្រាក់ខែដែរ មានតែ ធ្វើការបែក ញើសបែកខ្លាញ់ ទេទើបបានលុយហើយការអូសលៀសរបស់ លោកត្រឹមត្រូវ តាមច្បាប់ កាល ការប្រជុំដែលមាន គណះ ប្រតិភូ ចូលរួមលៀស អនុញ្ញាតឱ្យអូសសាច់អួនមានក្រឡា ៣ ហ៊ុន ឡើងទៅ។ ចំណែកឯមន្ត្រីប៉ូលិសនិយាយថា លោក មិនបាន សុំលុយទេ ហើយ ចោទប្រកាន់ ថាភាគីខាងអូសលៀសខុសច្បាប់។ ពាក់ព័ន្ធករណីខាងលើ នេះ អ្នកសារព័ត៌មាន បានបញ្ជូន សំនួរទៅ នាយសង្កាត់រដ្ឋបាលជលផលពាមបាង លោក ហួន ផល និងនាយរងខណ្ឌរដ្ឋបាលជលផល ខេត្ត កំពង់ធំ លោក ចាយ គង់ម៉េង តាមប្រព័ន្ធ telegram ដើម្បីបកស្រាយករណីអូសលៀស យ៉ាងអាណាធិប តេយ្យ ពួកលោក ចូល មើលហើយប៉ុន្តែគ្មានការឆ្លើយតប។ទន្ទឹមនឹងនេះដែរ ប្រជានេសាទជាច្រើន នាក់បានប្រាប់ អ្នកសារព័ត៌មាន ថាការជួបប្រជុំស្ដីពី ឧបករណ៍នេសាទណាអនុញ្ញាតឲ្យនេសាទកំរិតណា?ពួក លោក ក៏បាន ចូលរួមដែរ។ ដោយឡែកការ នេសាទលៀសអនុញ្ញាតឱ្យប្រើសាច់អួន ចាប់ពី ក្រឡា ៣ សង់ទីម៉ែត្រ ឡើងទៅ ប្រើប្រាស់កាណូត ដែលមាន ម៉ាស៊ីន១ គ្រឿង កម្លាំងអស់ធំ ២៥សេស រើស ដោយដៃ មិនអនុញ្ញាតឱ្យប្រើប្រាស់កញ្ច្រែងរែងដោយម៉ាស៊ីនទេ។ ផ្ទុយ ទៅវិញប្រជា ពលរដ្ឋ ហាក់ដូចជាគ្មាន នណាម្នាក់អូសលៀសត្រឹមត្រូវ តាមច្បាប់នោះឡើយ? ជាពិសេស ត្រង់ចំណុច ប្រឡិចជីកែង និងផ្លូវកប៉ាល់ ស្ថិតនៅក្នុង ភូមិ បាឡត ឃុំ ពាមបាង ស្រុក ស្ទោង ខេត្ត កំពង់ធំ ពិតជា មានកាណូតអូសលៀស រាប់សិបគ្រឿង ក្នុង១ថ្ងៃៗ សុទ្ធសឹងតែ ប្រើម៉ាស៊ីនមានកម្លាំងសេសធំហើយប្រើ កញ្ជ្រែងរែង ដោយម៉ាស៊ីនថែមទៀត ។ ការប្រើ ប្រាស់សាច់អួនភាគច្រើនសាច់អួនមានក្រឡា តូចជាង៣ សង់ទីម៉ែត្រ ហៅថាកញ្រែ្ចងលៀស(ចំណី ទា)ខុសច្បាប់ ។ពួកគាត់បានបន្តថាទោះបីយ៉ាងណាក៏ដោយ ពួកគាត់ មិនដែលឃើញមន្ត្រីជំនាញជលផលណាមកពិនិត្យហាមឃាត់ ម្ដងណា ឡើយ? សង្ស័យតែមន្ត្រីជលផល និងស្ថាប័នពាក់ព័ន្ធបានទទួល លាភសក្ការៈពីអ្នកអូសលៀសទាំងនោះ ហើយ មើលទៅ ទើបមិនខ្វល់ខ្វាយពីលំនឹងអេកូឡូស៊ី មច្ឆាជាតិក្នុងបឹងទន្លេសាប ដូច្នេះ។ ពួកគាត់បាន ត្អូញត្អែរថាការអូសលៀសនេះ ធ្វើឲ្យមហន្តរាយជីវៈចម្រុះ យ៉ាងធ្ងន់ធ្ងរកុំថាឡើយ លៀស ខ្យង ខ្ចៅ សូម្បីតែពង មច្ឆាជាតិក្នុងទឹក ក៏ ម៉ាញ់លៀសអូសធ្វើឲ្យ បែកខ្ទេចខ្ទីមិនអាច ញាស់បានឡើយ ម្យ៉ាងវិញទៀត ពួកគាត់មិនអាចប្រកបមុខរបរ នេសាទជាលក្ខណៈប្រពៃណីដូចជា រាយមង,ចងសន្ទូច,ដាក់សុីយឺនបានឡើយព្រោះ ម៉ាញ់លៀសអូសដាច់ខ្ទេចខ្ទីគ្នាន សល់ បច្ចុប្បន្ននេះផ្ទៃបឹងទន្លេសាប ស្ទើ តែ50% ជាកន្លែងអូសលៀសទៅហើយ ជាពិសេសខេត្តកំពង់ធំ។
ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរដល់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ឌិត ឌីណា និងអភិបាល ខេត្តកំពង់ធំ ឯកឧត្ដម នុន សុផារ័ត្ន មេត្តាចង្អុល បង្ហាញនាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ធំ លោក ជិន សុីថា ឱ្យពិនិត្យការអូសលៀស ក្នុងដែន រដ្ឋបាលរបស់លោកផងទាន។ តើទូក ណាខុសច្បាប់ ទូកណាត្រូវច្បាប់? បើមិនដូច្នោះទេ លំនឹងអេកូឡូស៊ី ជីវចម្រុះមច្ឆាជាតិ ក្នុង បឹងទន្លេសាប នឹងរលាយផុតពូជជាមិនខាន។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *