នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជីក្រែង នាព្រឹកថៃ្ងទី០២ខែ ធ្នូ ឆ្នាំ២០២៤ មានប្រារព្ធមិទ្ទិញអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៤៦ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ ១៩៧៨.២ធ្នូ.២០២៤ក្រោមអធិបតីភាពឯកឧត្តម សឿន រឿត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តមជាសមាជិកក្រុមការងារ អស់លោកលោកស្រីជាសមាជិករណសិរ្សស្រុក មន្ត្រីរាជការជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ ក្រុមយុវជនកាកបាទក្រហម សិស្សានុសិស្ស និង អាជ្ញាធរ ភូមិ ឃុំចូលរួមសរុប ២៤០នាក់ផងដែរ។
ក្នុងកិច្ចស្វាគមន៍នោះ លោក បូ ម៉េងទ្រី ប្រធានគណៈកម្មាធិការ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាស្រុក ជីក្រែង បានអាននូវខ្លឹមសារអត្ថន័យនៃសន្ទរកថា របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការ ប្តេជ្ញាចិត្តពីតំណាងសមាជិកសមាជិកានៃអង្គមិទ្ទិញរួចមក មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តម សឿន រឿត បានបញ្ជាក់ថា ថ្ងៃ២ធ្នូ ជាប្រវត្តិសាស្រ្តចារឹកជាប់ក្នុងបេះដូងប្រជាជនកម្ពុជាគ្រប់រូប មានថ្ងៃ២ធ្នូ ទើបមាន ថ្ងៃ៧មករា មានថ្ងៃ៧មករាទើបមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យដូចសព្វថ្ងៃនេះ ។ ឯកឧត្តមគូសបញ្ជាក់ថា ថ្ងៃ២ធ្នូជា ថ្ងៃបង្កើតកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះទឹកដី និង រំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត ។ ដូច្នេះយើងទាំងអស់គ្នាបានចាត់ទុកថ្ងៃ២ឆ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការ រស់រានមានជីវិតឡើងវិញ របស់មាតុភូមិ និង ប្រជាជនកម្ពុជា ។ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងគ្នាឲ្យរួចផុតពីគ្រោះមហន្តរាយរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្តោះទេ រណសិរ្ស២ធ្នូ បានជួយស្តារ កសាង និងអភិវឌ្ឍន៍មាតុ ភូមិឲ្យមានការរីកចម្រើននលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេសកម្ពុជា។ឯកឧត្តម សឿន រឿត បានគាំទ្រ ចំពោះសន្ទរកថារបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានគូសបញ្ជាក់យ៉ាងច្បាស់ អំពីអត្ថន័យជាប្រវត្តិសាស្ត្រ នៃ(រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា) និងបណ្តាសមទ្ធិផលនានា ចាប់តាំងពីក្រោយថ្ងៃបង្កើតរណសិរ្ស ២ធ្នូ១៩៧៨ រហូតដល់បច្ចុប្បន្ននេះ ។ ឯកឧត្តមបន្តទៀតថា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចពញាចក្រី ហេង សំរិន សម្តេចធម្មពោធិសាល ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត បានជួយសង្រ្គោះជីវិត ប្រជាជនកម្ពុជា រួចផុតពីសេចក្តីស្លាប់ និងរស់នៅក្នុងកិត្តិយស សេចក្តីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើន និង សិទ្ធសេរីភាព ប្រកបដោយក្តីសង្ឃឹម ។ ឯកឧត្តម បានលើកឡើងថា ខួបអនុស្សាវរីយ៍ លើកទី៤៦នៃទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ឆ្នាំ២០២៤នេះ ស្របពេលព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមទ្ធិផលធំៗជាច្រើន លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តការអភិវឌ្ឍប្រទេសកម្ពុជា នូវផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។ ដើម្បីជាសក្ខីភាពនៃការដឹងគុណ ចំពោះបុព្វការីជន និង រណសិសរ្សអភវឌ្ឍន៍មាតុភូមិកម្ពុជា យើងគ្រប់រូប ត្រូវលើកកំពស់ស្មារតីថែរក្សាសុខសន្តិភាព សាមគ្គីភាពផ្ទៃក្នុង ប្រកាន់ភ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សាភ្ជាប់ជាមួយប្រជាជនបម្រើប្រជាជន ឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្តឲ្យបានជោគជ័យនូវទិសដៅនៃមហាសន្និបាតលើកទី៦ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមសហការសាមគ្គីគ្នា ធ្វើការពន្យល់ដល់ស្រទាប់យុវជនជំនាន់ក្រោយឲ្យយល់និងចងចាំជានិច្ចនូវគុណបំណាច់ថៃ្ង២ធ្នូ និង ថៃ្ងជ័យជំនៈ៧មករា ដែលជាកំណើតទី២របស់យើងទាំងអស់គ្នា ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប