ធុំក្លិនស្អុយផោមចេញពីក្នុងទឹក អនុភូមិបាឡតប្រមូលលុយ ពីបទល្មើសនេសាទឱ្យលោក ចាយ គង់ ម៉េង នាយរង ខណ្ឌរដ្ឋបាល ជលផល ខេត្ត កំពង់ធំ

កំពង់ធំ÷ តើ លោក ចាយ គង់ម៉េង នាយរង ខណ្ឌ រដ្ឋ បាលជលផល ខេត្ត កំពង់ធំ គិតដូចម្តេច ចំពោះមុខតំណែង ឯកឧត្តម នុន ផារ័ត្ន អភិបាល ខេត្ត កំពង់ធំ? ពិតជា ដូច ពាក្យចាស់ លោកពោលថាមែន! (ផោម ក្នុងទឹក នៅតែស្អុយ) ទោះបីជា មានការ ព្រមានដក តំណែងអភិ បាលខេត្ត ទាំង ៦ ជុំវិញបឹង ទន្លេ សាប ដោយ សម្ដេច បវរ ធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ករណី អភិបាល ខេត្ត ណាដែលមិនអាចការពារ លំនឹង អេកូឡូស៊ី ជីវះចម្រុះ មច្ឆាជាតិ ក្នុង បឹងទន្លេ សាប ក៏ ដោយចុះ? ប៉ុន្តែថ្មីៗ នេះមានការ បែក ធ្លាយសារសម្លេងសន្ទនាគ្នារវាង អ្នកនេសាទ ដែលប្រើប្រាស់ ឧបករណ៍នេសាទ ខុសច្បាប់ លោក ម៉ន មៀន ស្នាក់នៅចំណុច រ លាំ ទ្រុង ស្ថិតក្នុងភូមិ បាឡត ឃុំ ពាមបាង ស្រុក ស្ទោង ខេត្ត កំពង់ធំ ត្រូវបាន នាយរង ខណ្ឌរដ្ឋ បាលជលផល ខេត្ត កំពង់ធំ លោក ចាយ គង់ម៉េង នាំកម្លាំងទៅកាប់បំផ្លាញ់ ឧប្បករណ៍ នេសាទសុខច្បាប់របស់ លោក នៅថ្ងៃ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បាន សន្ទនា ជាមួយ អនុ ភូមិ បាឡត លោក គង់ សំ អ៊ាន អស់ រយៈពេល ៤,៤៩ នាទី។ ក្នុងកិច្ចសន្ទនា នេះ លោក ម៉ន មៀន បានរ៉ាយរ៉ាប់ប្រាប់លោក គង់ សំ អ៊ាន ថាលោក ចាយ គង់ម៉េង បាន នាំនាយខណ្ឌរដ្ឋបាល ជលផលកំពង់ធំ លោក ជិន សុីថា មក កាប់បំផ្លាញឧបករណ៍ នេសាទ របស់លោក រីឯ ឧប្បករណ៍ របស់ អ្នកភូមិ ពៅ វេុីយ និងភូមិបាឡត អត់កាប់បំផ្លាញទេ ។ លោក បន្តថា លោក ធ្លាប់ បង់លុយ ឲ្យ លោក ចាយគង់ ម៉េង រៀងរាល់ឆ្នាំមិនគួរណា លោក ចាយ គង់ ម៉េង នាំ នាយខណ្ឌ មកកាប់បំផ្លិចបំផ្លាញ របាំង បរ របស់ លោក ទាល់តែសោះ។ លោក គង់ សំ អ៊ាន ឆ្លើយតបថា លោក មិន ជឿថា ជំនាញណាក្នុងខេត្ត កំពង់ធំ ហ៊ានបំផ្លាញឧបករណ៍ នេសាទ របស់ លោក ម៉ន មៀន ទេ លោក និយាយក្នុង ន័យថា លោក ម៉ន មៀន ជាមនុស្ស ហ៊ានសុី ហ៊ានសង ចេះរកសុី ហ៊ានរកសុីមុខរបរខុសច្បាប់ ហ៊ានចំណាយលុយឱ្យមន្ត្រីពុករលួយ លោក អនុភូមិ រូបនេះ បាន បន្ត ការសន្ទនា ថា ក្នុង ភូមិ បាឡត លោក ចាយ គង់ម៉េង តម្រូវ ឱ្យ លោកប្រមូលលុយ ចំនួន ៥ លាន រៀល ពីអ្នក នេសាទខុសច្បាប់ ប្រភេទ បរ របាំងវែង ឲ្យទៅ លោក ចាយ គង់ម៉េង ប៉ុន្តែ លោក ទើបតែប្រមូល បានលុយចំនួន ២ លាន រៀល ប៉ុណ្ណោះ នៅ ខ្វះ ៣ លានរៀល ទៀតទើបគ្រប់។ រីឯភូមិ ពៅវេុីយ អ្នកដែលប្រើប្រាស់ ឧបករណ៍ ខុសច្បាប់ ប្រភេទ បរ របាំងវែងលោក ចាយ គង់ម៉េង យកម្នាក់ ៧០ មុឺនរៀលក្នុង រដូវបិទ នេសាទ ៧០ មុឺនរៀល ទៀតក្នុង រដូវ បើក នេសាទ ជាថ្នូរនឹងការមិនបង្រ្កាប។
ពាក់ព័ន្ធ នឹងករណី ខាងលើនេះ អ្នកសារព័ត៌មាន បាន ទូរស័ព្ទ ទៅលោក ចាយ គង់ម៉េង ដើម្បីសុំ ការបកស្រាយ ទូរស័ព្ទចូលហើយប៉ុន្តែ ត្រូវបានចុចផ្ដាច់ទៅវិញ។
ជាចុងក្រោយប្រជាពលរដ្ឋ ចោទជាសំណួរថាតើ ឯកឧត្តម នុន ផារ័ត្ន មានចំណាត់ការ ឬមានការ អប់រំ យ៉ាងចំពោះ លោក ចាយ គង់ម៉េង? ឬ បណ្តែតបណ្តោយ ឲ្យ លោក ចាយ គង់ម៉េង ធ្វើជា មេមាន់ ពង ហ្នឹងស្រូវ បន្តទៀត? ប្រជាពលរដ្ឋ ក៏ សំណូមពរ ដល់អង្កភាពប្រឆាំង អំពើពុករលួយ មេត្តាធ្វើការ សេុីបអង្គេត នាយរង ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ម្នាក់នេះផង។
យើងខ្ញុំ ធ្វើការផ្សាយ តាមតែ សារសម្លេងបែកធ្លាយតែប៉ុណ្ណោះ អង្កភាព យើងខ្ញុំ រងចាំ ការបកស្រាយពី លោក ចាយ គង់ម៉េង និងស្ថាប័នពាក់ព័ន្ធ ពេលក្រោយ រៀងរាល់ម៉ោងធ្វើការ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *