តាកែវ៖ ថ្លែងនៅក្នុងអង្គប្រជុំពង្រឹងកិច្ចការងារសន្តិសុខជាមួយកងកំលាំងនគរបាលផែនព្រហ្មទណ្ឌ នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដតាកែវ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានលើកឡើងអំពី ការរៀបចំកងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ នឹងត្រូវដាក់អោយឈរជើងការពារនៅតាមគោលដៅសំខាន់ៗដែលងាយនឹងរងគ្រោះក្នុងភូមិសាស្រ្តខេត្តតាកែវដើម្បីរក្សាសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋ នឹងបង្ការបង្ក្រាបបទល្មើសអោយបានទាន់ពេលវេលា ។
ក្នុងនាមជាមន្រ្តីនគរបាលយុត្តិធម៌កងកម្លាំងនគរបាលទាំងអស់ត្រូវខិតខំអោយអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចត្រូវធ្វើយ៉ាងណាដើម្បីលុបបំបាត់កាត់បន្ថយបញ្ហាក្មេងទំនើងចោរឆក់ប្លន់ ត្រូវតែបង្កើនការចេញល្បាតតាមគោលដៅងាយរងគ្រោះអោយបានច្រើន ។
ក្នុងនោះដែរលោកស្នងការក៏បាន ជំរុញអោយកងកម្លាំងនគរបាលយុត្តិធម៌ត្រូវតែបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាចាស់ ថ្មីដែលនៅសេសសល់យកមកផ្តន្ទាទោសតាមច្បាប់ ត្រូវក្តាប់មុខសញ្ញាឲ្យបានទាំងមានដីការ ឬអត់ដីការ និងមុខសញ្ញាទើបចេញពីពន្ធនាគារទៅរស់នៅក្នុងមូលដ្ឋានដើមវិញ ហើយត្រូវបន្តការផ្សព្វផ្សាយតាមវេទិការសាធារណៈអំពីផលប៉ះពាល់ នៃគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ចោរលួច ឆក់ប្លន់គ្រប់ប្រភេទផងដេរ ។