អាជ្ញាធរខេត្តសៀមរាប ចាត់ទុកវិស័យអប់រំ នៅផ្នែកឯកជន បានរួមចំណែក ក្នុងយុទ្ឋសាស្ត្រគន្លឺះ ដើម្បីកសាងធនធានមនុស្ស និងអភិវឌ្ឍសង្គមជាតិ

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាបលើកឡើងថា៖រាជរដ្ឋាភិបាល កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ហារកោណដំណាក់កាពរ ទី១ ដែលកំណត់យក អាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។ក្នុងន័យនេះ ការពង្រឹង គុណភាព វិស័យអប់រំ គឺជាគោលដៅយុទ្ធសាស្ត្រក្នុង ការបណ្តុះបណ្តាលប្រកបដោយគុណភាព និងជំនាញខ្ពស់ តាមរយៈការពង្រឹងអភិបាលកិច្ច នៃការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា ការពង្រឹងគុណភាព នៃការបណ្តុះបណ្តាលគ្រប់កម្រិត ការបង្កើនគុណភាព និងការចូល រៀនមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM) ។ល។ការថ្លែងបែបនេះនៅក្នុងពិធីចែកបណ្ណសរសើរដល់សិស្សានុសិស្សនិទ្ទេស អេនិងសិស្សបានបញ្ចប់ការសិក្សាឆ្នាំ២០២៣-២០២៤របស់សាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប នារសៀលថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៤ ។លោកស្រីអភិបាលរងខេត្តមានប្រសាសន៍ថា៖ការចូលរួមចំណែកពីវិស័យឯកជនក៏មានសារៈសំខាន់ផងដែរ ដែល បានផ្តល់សេវាអប់រំដល់សិស្ស និស្សិតស្របតាមចក្ខុវិស័យរបស់សាលារៀននិងមាន បេសកកម្មក្នុងការកសាងធនធានមនុស្សប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងចូលរួម ចំណែកក្នុងការធ្វើឱ្យសម្រេចនូវគោលដៅអប់រំជាតិ ដែលត្រូវធានាការបណ្តុះបណ្តាលមូល ធនមនុស្ស មនុស្សពេញលេញប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា និងសម្បទា។ព្រោះថាការកសាង និងអភិវឌ្ឍធនធានមនុស្សជាកត្តា សំខាន់ គឺសំដៅលើការកសាងទាំងសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ការច្នៃប្រឌិត ព្រមទាំងសមត្ថភាពក្នុងការស្រាវជ្រាវ របកគំហើញថ្មី និងការអភិវឌ្ឍ។លោកស្រី ម៉ននី រង្សី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកនិងគណៈគ្រប់គ្រងសាលា មាតាបិតា ព្រមទាំងជំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យខិតខំរៀនសូត្រ លើមុខវិជ្ជាផ្សេងៗ  បន្ថែមទៀត ដើម្បីបង្កើន សមត្ថភាព ចំណេះដឹង ចំណេះធ្វើ និងបច្ចេកវិទ្យា ឈានឱ្យទាន់សភាពការសង្គមជាតិនិងសកលលោក និងត្រូវប្រកាន់ខ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូរ និងរក្សាសាមគ្គីភាពនៅក្នុងគ្រប់មជ្ឈដ្ឋាន ពិសេសគឺត្រូវមានសីលធម៌ សុជីវធម៌ គុណធម៌ ដែលជាលក្ខណៈសម្បត្តិចាំបាច់មិនអាចខ្វះបានដើម្បីក្លាយខ្លួនជាពលរដ្ឋល្អមានប្រយោជន៍សម្រាប់សង្គជាតិយើង។តាមរយៈរបាយការណ៍សមិទ្ធិផលការងាររបស់ លោក រ័ត្ន រស្មី នាយកសាលាវេសហ្គេត អន្តរជាតិ បង្ហាញថា៖សម្រាប់ជ័យលាភីចំណាត់ល្អប្រចាំឆ្នាំ២០២៣- ២០២៤ មានចំនួន១៩៥ នាក់ ចាប់ពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា មានសិស្សចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) មានចំនួន ៤៧នាក់ ទទួល បាននិទ្ទេស A ចំនួន ៥នាក់ និង Bចំនួន១២ នាក់។ តាម លទ្ធផលរង្វាយតម្លៃសិក្សារបស់សិស្សានុសិស្សនាឆ្នាំកន្លងមកនេះ យើងទទួលបានជោគជ័យប្រមាណ ៩៧% ។លោក រ័ត្ន រស្មី បន្តថា៖ក្នុងបេសកកម្ម និងទិសដៅ របស់សាលាគឺ បណ្តុះបណ្តាលឱ្យមានធនធានដែលមានគុណភាព សម្រាប់ចូលរួមប្រកួតប្រជែងចំណេះដឹង និងស្នាដៃផ្សេងៗ ទាំង ក្នុង និងក្រៅប្រទេសតាមរយៈការដាក់គោលដៅ និងរៀបចំ ផែនការ ពង្រឹងចំណេះដឹង សមត្ថភាព សីលធម៌ និងសុជីវធម៌ចាប់ពីកម្រិតមត្តេយ្យសិក្សាឡើងទៅ ជាមួយគ្នានេះសាលាបានអនុវត្តតាមគោលការណ៍ និង គរុកោសល្យអប់រំ ក្នុងការធានាគុណភាព និងទទួលបានគ្រូបង្រៀនមានបទពិសោធន៍ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *