លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាបលើកឡើងថា៖រាជរដ្ឋាភិបាល កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ហារកោណដំណាក់កាពរ ទី១ ដែលកំណត់យក អាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។ក្នុងន័យនេះ ការពង្រឹង គុណភាព វិស័យអប់រំ គឺជាគោលដៅយុទ្ធសាស្ត្រក្នុង ការបណ្តុះបណ្តាលប្រកបដោយគុណភាព និងជំនាញខ្ពស់ តាមរយៈការពង្រឹងអភិបាលកិច្ច នៃការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា ការពង្រឹងគុណភាព នៃការបណ្តុះបណ្តាលគ្រប់កម្រិត ការបង្កើនគុណភាព និងការចូល រៀនមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM) ។ល។ការថ្លែងបែបនេះនៅក្នុងពិធីចែកបណ្ណសរសើរដល់សិស្សានុសិស្សនិទ្ទេស អេនិងសិស្សបានបញ្ចប់ការសិក្សាឆ្នាំ២០២៣-២០២៤របស់សាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប នារសៀលថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៤ ។លោកស្រីអភិបាលរងខេត្តមានប្រសាសន៍ថា៖ការចូលរួមចំណែកពីវិស័យឯកជនក៏មានសារៈសំខាន់ផងដែរ ដែល បានផ្តល់សេវាអប់រំដល់សិស្ស និស្សិតស្របតាមចក្ខុវិស័យរបស់សាលារៀននិងមាន បេសកកម្មក្នុងការកសាងធនធានមនុស្សប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងចូលរួម ចំណែកក្នុងការធ្វើឱ្យសម្រេចនូវគោលដៅអប់រំជាតិ ដែលត្រូវធានាការបណ្តុះបណ្តាលមូល ធនមនុស្ស មនុស្សពេញលេញប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា និងសម្បទា។ព្រោះថាការកសាង និងអភិវឌ្ឍធនធានមនុស្សជាកត្តា សំខាន់ គឺសំដៅលើការកសាងទាំងសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ការច្នៃប្រឌិត ព្រមទាំងសមត្ថភាពក្នុងការស្រាវជ្រាវ របកគំហើញថ្មី និងការអភិវឌ្ឍ។លោកស្រី ម៉ននី រង្សី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកនិងគណៈគ្រប់គ្រងសាលា មាតាបិតា ព្រមទាំងជំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យខិតខំរៀនសូត្រ លើមុខវិជ្ជាផ្សេងៗ បន្ថែមទៀត ដើម្បីបង្កើន សមត្ថភាព ចំណេះដឹង ចំណេះធ្វើ និងបច្ចេកវិទ្យា ឈានឱ្យទាន់សភាពការសង្គមជាតិនិងសកលលោក និងត្រូវប្រកាន់ខ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូរ និងរក្សាសាមគ្គីភាពនៅក្នុងគ្រប់មជ្ឈដ្ឋាន ពិសេសគឺត្រូវមានសីលធម៌ សុជីវធម៌ គុណធម៌ ដែលជាលក្ខណៈសម្បត្តិចាំបាច់មិនអាចខ្វះបានដើម្បីក្លាយខ្លួនជាពលរដ្ឋល្អមានប្រយោជន៍សម្រាប់សង្គជាតិយើង។តាមរយៈរបាយការណ៍សមិទ្ធិផលការងាររបស់ លោក រ័ត្ន រស្មី នាយកសាលាវេសហ្គេត អន្តរជាតិ បង្ហាញថា៖សម្រាប់ជ័យលាភីចំណាត់ល្អប្រចាំឆ្នាំ២០២៣- ២០២៤ មានចំនួន១៩៥ នាក់ ចាប់ពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា មានសិស្សចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) មានចំនួន ៤៧នាក់ ទទួល បាននិទ្ទេស A ចំនួន ៥នាក់ និង Bចំនួន១២ នាក់។ តាម លទ្ធផលរង្វាយតម្លៃសិក្សារបស់សិស្សានុសិស្សនាឆ្នាំកន្លងមកនេះ យើងទទួលបានជោគជ័យប្រមាណ ៩៧% ។លោក រ័ត្ន រស្មី បន្តថា៖ក្នុងបេសកកម្ម និងទិសដៅ របស់សាលាគឺ បណ្តុះបណ្តាលឱ្យមានធនធានដែលមានគុណភាព សម្រាប់ចូលរួមប្រកួតប្រជែងចំណេះដឹង និងស្នាដៃផ្សេងៗ ទាំង ក្នុង និងក្រៅប្រទេសតាមរយៈការដាក់គោលដៅ និងរៀបចំ ផែនការ ពង្រឹងចំណេះដឹង សមត្ថភាព សីលធម៌ និងសុជីវធម៌ចាប់ពីកម្រិតមត្តេយ្យសិក្សាឡើងទៅ ជាមួយគ្នានេះសាលាបានអនុវត្តតាមគោលការណ៍ និង គរុកោសល្យអប់រំ ក្នុងការធានាគុណភាព និងទទួលបានគ្រូបង្រៀនមានបទពិសោធន៍ ៕
Related Posts
ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តការណ៍ថ្ងៃរះ ចំកំពូលកណ្តាល ប្រាសាទអង្គរវត្ត
សៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍សមរាត្រី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនជាង១ម៉ឺននាក់ បានក្រោកមកតាំងពីម៉ោង៥ព្រឹក ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងកាត់តាមកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត។ ដោយសារអាកាសធាតុនាព្រឹកព្រលឹមនេះ មានអំណោយផលល្អ ទេសចរអាចទស្សនា និងផ្តិតយកទិដ្ឋភាពថ្ងៃរះ គួរទីជាគយគនបានយ៉ាងរីករាយ។ សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង…
ប្រជាពលរដ្ឋប្រកបមុខរប ដាំសណ្តែកត្អូញត្អែ នៅពេលដែលប្រមូលផល តម្កៃបន្តធ្លាក់ចុះគួអោយព្រួយបារម្មណ៍
ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋដែលប្រកបមុខរបដាំសណ្តែកបានត្អូញត្អែខណះដែលពួកគាត់ចំណាយច្រើននៅពេលដែលប្រមូលផលបានហើយតម្កៃបន្តធ្លាក់ចុះគួអោយព្រួយបារម្មណ៍យ៉ាងខ្លាំង ។ ស្ត្រីដែលកំពង់តែប្រមូលសណ្តែកហើយក៍បានប្រាប់ដោយមិនចេញឈ្មោះបាននិយាយអោយដឹងនៅថ្ងៃទី៣១មិនា២០២៤ថារដូវប្រមូលផលសណ្តែកបានមកដល់ហើយគាត់ធ្វើបានដឹកយកទៅលក់អោយម៉ូយនៅផ្សារក្រោមបែជាបានតម្លៃបានធ្លាក់ចុះដោយ១គីឡូក្រាម៣០០០រៀលដែលជាការព្រួយបារម្មណ៍យ៉ាងខ្លាំង ។ស្ត្រីខាងលើដែលបានត្អូញត្អែអោយដឹងទៀតថាការធ្វើចំការសណ្តែកពួកគាត់បានខ្ចីលុយគេយកមកចំណាយលើថ្នាំបាញ់សម្លាប់សត្វល្អិត ថ្លៃប្រេងបូមទឹកស្រោចថ្លៃកម្មកថ្លៃម៉ាស៊ីនច្រូតហើយក៍ចំណាយទៅលើជីដោយធ្វើយ៉ាងណាអោយសណ្តែកដាក់គ្រាប់បានផលល្អដើម្បីអោយបានតម្កៃ តែបែជាធ្វើបានហើយតម្លៃធ្លាក់ចុះគួអោយបារម្មណ៍ខ្លាំងណាស់ព្រោះលុយសុទ្ធតែខ្ចីគេហើយបើតម្លៃធ្លាក់ចុះហួសពីការុំពឹងទុក អញ្ចឹង តើអោយគាត់រុំពឹងលើអីទៀត មានតែចំណាកស្រុកស្វែងរកការងារធ្វើនៅស្រុកគេហើយដើម្បីរកលុយសងគេ ។ លោក អៀង ដែលជាអាជីវកប្រមូលទិញសណ្តែកដែលមានទីតាំងនៅផ្សារក្រោមក៍បានត្អូញត្អែអោយដឹងថាថ្ងៃ៣១មិនា២០២៤នេះថាសណ្តែកដែលកសិកធ្វើបានហើយយកមកលក់អោយឃ្លាំងទាំងសណ្តែកបាយសណ្តែកប្រេងនិងសណ្តែកលឿងពួគគាត់ទិញមួយគីឡូ៣០០០រៀល ។ អាជីវកប្រមូលទិញសណ្តែកខាងលើបានអោយដឹងទៀតថាសណ្តែកទាំងពីមុខខាងលើនេះវានិងអាចបន្តធ្លាក់ចុះដោយ១គីឡូថ្លៃ២៩០០ទៅ២៨០០រៀលហើយក៍អាចបន្តធ្លាក់ចុះបន្តទៀតព្រោះគ្មានអ្នកទិញហើយបើមានម៉ូយធំចូលមកទិញវិញគឺជំពាក់ដែលធ្វើអោយមានការបារម្មណ៍ខ្លាំងណាស់ព្រោះវាមិនមានទីផ្សារតើអោយគាត់ទិញយកមកស្តុកយ៉ាងម៉េចទៀតបើមិនមានអ្នកទិញផងហ្នឹង ។ ប្រជាកសិកក៍ដូចជាអ្នកប្រមូលទិញបានធ្វើការអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលរួមនិងមន្ត្រីពាក់ព័ន្ធមេត្តាជួយរកទីផ្សារអោយផងបើមិនអញ្ចឹងរបស់ធ្វើបានហើយរកអ្នកទិញមិនបានដែលធ្វើអោយពួកគាត់ត្រូវបង្ខំចិត្តធ្វើចំណាកស្រុកស្វែងរកការងារធ្វើនៅក្រៅស្រុកដោយបោះបង់ចោលដីចំការដែលមានស្រាប់ ៕ សុក្ខារិន
ពិធីប្រកាសសច្ចវាចាបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន
សៀមរាប៖ នៅបរិវេណ អភិរក្ស ដ្ឋានអង្គរ ខេត្តសៀមរាប មានប្រារព្ធធ្វើ ពិធីប្រកាសសច្ចវាចាបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន ដែលរៀបចំធ្វើឡើងដោយលោកជំទាវ ហ៊ុន សេងនី និង ឯកឧត្តមឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាការរងកងអង្គរក្ស តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង…