ពិធីបិទវេទិកាស្តីពី ការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តសៀមរាប

វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋឲ្យចំគោលដៅ សំដៅដល់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តភាព កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ដែលបានដំណើរការរយៈពេល១ថ្ងៃកន្លះ ដែលធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ត្រូវបានបិទនៅព្រឹកថ្ងៃទី ២២ខែ វិចិ្ឆកា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប ។ ដោយផ្អែកតាមលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋបាលឃុំ សង្កាត់ និង កិច្ចប្រជុំថ្នាក់រដ្ឋបាលក្រុង ស្រុក តាមរយៈក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត ដែលទទួលបន្ទុកក្នុងការរៀបចំវេទិកាថ្នាក់ខេត្តនេះ រដ្ឋបាលខេត្ត ទទួលបាននូវសំណួរ សំណូមពរ និងបញ្ហាប្រឈមពីថ្នាក់រដ្ឋបាលឃុំ សង្កាត់បានសរុបចំនួន៣៩ ព្រមទាំងសំណួរ សំណូមពរ បញ្ហាប្រឈម ពីថ្នាក់រដ្ឋបាលក្រុង ស្រុក បានសរុបចំនួន៥១និងរដ្ឋបាលខេត្តផ្ទាល់ មានសំណួរ សំណូមពរ បញ្ហាប្រឈមសរុប ចំនួន២៣ នឹងសំណួរ សំណូមពរពីបទអន្តរាគមន៍មានចំនួន០៧ ដែលសរុបទាំង៤ប្រភព មានចំនួន១២០ ។ នៅក្នុងចំណោមសំណួរ សំណូមពរ និង បញ្ហាប្រឈមបញ្ហាទាំង១២០ ត្រូវបានដាក់ពិភាក្សា រកដំណោះសា្រយ ក្នុងអង្គវេទិកានេះ ដែលមានការចូលរួមពីសមាជិក សមាជិកា នៃអង្គវេទិការយ៉ាងផុលផុស ជាលទ្ធផល អង្គវេទិកាពេលនេះបានសម្រេចធ្វើការដោះស្រាយ និងធ្វើការបញ្ជូនទៅធ្វើការដោះស្រាយបន្តទៅរាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងអង្គវេទិកាក៏បានលើក ឡើងជាសំណើរនិងសំណូមជាច្រើន ដូចជាការស្នើសុំផ្សព្វផ្សាយ បណ្តុះបណ្តាលធនធានមនុស្សរបស់ក្រុមប្រឹក្សាសង្កាត់ ដើម្បីបានយល់កាន់តែច្បាស់ពីការងារគ្រប់គ្រង ។ ការស្នើសុំធនធានមនុស្សនិងថវិកាបន្ថែមនៅថ្នាក់ឃុំ សង្កាត់។
ក្នុងឱកាសបិទអង្គវេទិកានោះ ឯកឧត្តម លី សំរិទ្ធ បានមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេល១ថ្ងៃកន្លះនៃវេទិកាថ្នាក់ក្រុង ស្រុក និងឃុំសង្កាត់ បានលើកឡើង នូវសំណួរ សំណូមពរ និងបញ្ហប្រឈមពីថ្នាក់រដ្ឋបាលឃុំ សង្កាត់បានសរុបចំនួន៣៩ ព្រមទាំងសំណួរ សំណូមពរ បញ្ហាប្រឈមពីថ្នាក់រដ្ឋបាលក្រុង ស្រុក បានសរុបចំនួន៥១ និង រដ្ឋបាលខេត្តផ្ទាល់ មានសំណួរ សំណូមពរ បញ្ហាប្រឈមសរុបចំនួន២៣ ហើយនឹងសំណួរ សំណូមពរពីបទអន្តរាគមន៍មានចំនួន០៧ ដែលសរុបទាំង៤ប្រភព គឺមានចំនួន១២០ ។ នៅក្នុងចំណោមសំណួរ សំណូមពរ និងបញ្ហាប្រឈមបញ្ហាទាំង១២០ ត្រូវបានដាក់ពិភាក្សា រកដំណោះសា្រយ ក្នុងអង្គវេទិកា ផងដែរ ។ ឯកឧត្ដម បានមានប្រសាសន៍ទៀតថា វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺដើម្បីរួមគ្នាកំណត់បញ្ហាប្រឈមនានា យកមកដោះស្រាយ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ផ្អែកលើមូលដ្ឋានគ្រឹះរបស់ប្រទេសកម្ពុជា ក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ អង្គវេទិកា ក៏បានធ្វើការដោះស្រាយ និងឆ្លើយតបទៅនឹងសំណួរ សំណូមពរ និង បញ្ហាប្រឈមជាច្រើនដែលបានឡើង ដោយថ្នាក់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក រដ្ឋបាលខេត្ត និងពីមន្ទីរ អង្គភាពដែលលើកឡើងជាសំណូមពរនៅក្នុងបទអន្តរាគមន៍របស់ខ្លួន ។ ឯកឧត្តម លី សំរិទ្ធ ក៏បានធ្វើការណែនាំ និង ផ្តល់នូវអនុសាសន៍ជាគន្លឹះ ដែលជាសូចនាករ សម្រាប់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ យកទៅអនុវត្តនៅក្នុងមូលដ្ឋានខ្លួន ព្រមទាំងអនុសាសន៍របស់ឯកឧត្តមអនុប្រធានលេខាធិការដ្ឋាន ដោយធ្វើការកំណត់នូវរាល់បញ្ហា ដោយធ្វើការបែងចែកឲ្យចាច់ទៅលើប្រភេទមុខងារ បញ្ហាប្រឈម ព្រមទាំងសម្របសម្រួលឡើងវិញ ដើមី្បធានាទាំងទិដ្ឋភាពខ្លឹមសារ និង ទិដ្ឋភាពច្បាប់ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *