ស្នងការនគរបាលខេត្តតាកែវ ជំរុញដល់ស្នងការរងទាំងអស់ ចុះពង្រឹងការងារ តាមការិយាល័យជំនាញ របស់ខ្លួននិងជំរុញអោយ អធិការនគរបាល ស្រុកក្រុងទាំង១០ បង្កើនការចុះល្បាត បង្ហាញពីសកម្មភាព របស់ខ្លួននៅតាមទីប្រជុំជន

តាកែវ៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រត្តិបត្តិការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្តរសម្រាប់ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាន នគរបាលខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានជំរុញដល់ស្នងការរងទាំងអស់ អោយចុះពង្រឹងការងារតាមការិយាល័យជំនាញរបស់ខ្លួន និងជំរុញអោយអធិការនគរបាលស្រុកក្រុងទាំង១០ បង្កើនការចុះល្បាតបង្ហាញពីសកម្មភាពរបស់ខ្លួននៅតាមទីប្រជុំជន ខណៈរយៈពេល៣ខែកន្លងមកនេះ បទល្មើសព្រហ្មទណ្ឌមានការថយចុះគួរអោយកត់សម្គាល់ និងមានបទល្មើសព្រហ្មទណ្ឌខ្លៈ ត្រូវបានកងកំលាំងសមត្ថកិច្ចជំនាញរបស់យើងធ្វើការបំបែកសំណុំរឿងបានយ៉ាងរហ័ស ដើម្បីរកយុត្តិធម៍ជូនជនរងគ្រោះ ។
លោកស្នងការបានបន្តរថា ការថយចុះនៅបទល្មើសព្រហ្មទណ្ឌនេះ គឺជាកិច្ចការងារខិតខំប្រឹងប្រែងរបស់បងប្អូនកងកំលាំងនគរបាលជាតិយើងទាំងអស់គ្នា «អង្គភាពមានវិន័យ កងកំលាំងមានសមត្ថភាព» ទើបទទួលបានលទ្ធផល នឹងការគាំទ្រកោកសរសើពីសំណាក់បងប្អូនប្រជាពលរដ្ឋនេះបាន ដូច្នេះកងកំលាំងនគរបាលយើងទាំងអស់គ្នា ជាពិសេសអធិការនគរបាលស្រុកក្រុងទាំង ១០ ត្រូវតែបន្តរពង្រឹងបន្ថែមទៀត លើកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ និងរក្សាសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនអោយបានល្អប្រសើរ ត្រូវតែធានាអោយបាន និងបង្ក្រាបអោយអស់រាល់សកម្មភាពនានា ក្មេងទំនើង នឹងគ្រឿងញៀននេះ អោយដូចភ្លៀងរលឹម គឺមិនត្រូវអនុគ្រោះ ឬដកដៃឡើយ ។ តាកែវ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *