សៀមរាប: កម្លាំងអាជ្ញាធរអប្សរាបានចុះដកបង្គោលថ្មព្រំដីជាច្រើនដើមស្ថិតនៅភូមិព្រៃគុយ ឃុំអពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
តាមការឲ្យដឹងពីពលរដ្ឋដែលស៊ីឈ្នួលឈូសពង្រាបដី និងដាក់បង្គោលបានឲ្យដឹងថា តំណាងអាជ្ញាធរអប្សរា ឲ្យដកគ្រឿងចក្រ ត្រឡប់ទៅផ្ទះវិញ ប៉ុន្តែភ្លាមៗនោះស្រាបតែខាងអាជ្ញាធរអប្សរាបានដកសោគ្រឿងចក្រ ឲ្យទៅដោះស្រាយនៅស្នាក់ការក្រោយពីមានការតវ៉ាពីម្ចាស់គ្រឿងចក្រ ក៏មានការព្រមព្រៀងគ្នា ធ្វើកិច្ចសន្យានៅនិងកន្លែង រួចដកគ្រឿងចក្រចេញ។
ក្នុងករណីនេះក៏មានការសម្របសម្រួលតាមទូរស័ព្ទពី លោក ឡុង កុសល អគ្គនាយករងអាជ្ញាជាតិអប្សរា។តាមការបញ្ជាក់ពីមន្ត្រីអាជ្ញាធរជាតិអប្សរាដែលចុះទីតាំងនោះថា ដីនេះគឺជាកម្មសិទ្ធិរបស់រដ្ឋ៕