តាកែវ៖ ស្នងការនគរបាលខេត្តតាកែវណែនាំដល់មន្ត្រីប៉ូលិសចរាចរណ៍ត្រូវស្វែងរកចាប់ឲ្យបានភ្លាមៗរថយន្តបង្កដែលបុកមនុស្សស្លាប់ហើយរត់គេចខ្លួនដើម្បីយកផ្ដន្ទាទោសទៅតាមច្បាប់ ការថ្លែងបែបនេះខណៈដែលលោក ឧត្តមសេនីយ៍សេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយការិយាល័យទាំង៥ចំណុះអោយផែនសណ្តាប់ធ្នាប់កាលពីថ្ងៃពុធទី១៣ខែវិច្ឆិកាឆ្នាំ២០២៤។
លោក ឧត្តមសេនីយ៍សេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវបានមានប្រសាសន៍ថាមន្រ្តីនគរបាលចរាចរណ៍ត្រូវតែបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ដើម្បីអោយប្រជាពលរដ្ឋយល់ដឹងអំពីច្បាប់។ត្រូវមានសីលធម៌នឹងណែនាំចំពោះបងប្អូនប្រជាពលរដ្ឋអោយយល់ដឹងពីច្បាប់ចរាចរណ៍ត្រូវពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវដើម្បីការពារអាយុជីវិត។
លោកស្នងការបានសង្កត់ធ្ងន់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឱ្យមានមនុស្ស ស្លាប់ របួសធ្ងន់ ពាក់ព័ន្ធការកសាងសំណុំរឿង ករណីជនបង្ករត់គេចខ្លួន ការិយាល័យជំនាញ ត្រូវសហការជាមួយជំនាញកម្លាំងអធិការ,ប៉ុស្ដិ៍រដ្ឋបាល ដើម្បីកំណត់អត្តសញ្ញាណជនបង្ក ត្រូវស្នើសុំដីកាចាប់ខ្លួន ចូលខ្លួន និងស្វែងរកចាប់ខ្លួនជនបង្ក ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដើម្បីរកយុត្តធម៌ជូនជនរងគ្រោះ។
ជាពិសេសតាមគោលដៅត្រួតពិនិត្យអនុវត្តច្បាប់ ដើម្បីបង្ការនិងទប់ស្កាត់ករណីគ្រោះចរាចរណ៍ ត្រូវមានឆន្ទៈ ពង្រឹងជំនាញនៅក្នុងមូលដ្ឋាន ការងារគ្រប់គ្រង ពាក់ព័ន្ធយានយន្ត យានដ្ឋាន វិធីកំណត់អត្តសញ្ញាណ។
– ពាក់ព័ន្ធបទល្មើសជាក់ស្ដែង ត្រូវមានវិធានការចាប់ខ្លួនជនបង្ក កសាងសំណុំរឿងឱ្យបានគ្រប់គ្រាន់ត្រឹមត្រូវ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។