អ្នកទេសចរណ៍ ៤៤៨៤២នាក់ ចូលមកទស្សនា នៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២

ក្នុងឱកាសព្រឹត្តិការណ៍ ស្នាមញញឹម នៃកម្ពុជា លើកទី២ នៅលើទឹកដីអង្គរ ជាសក្ខីភាពមួយដែលបង្ហាញអំពីស្នាមញញឹមនៃប្រជាពលរដ្ឋខ្មែរទៅកាន់ពិភពលោក ក៏ដូចជាសម្រស់ដ៏ស្រស់ត្រកាលនៃប្រាង្គប្រាសាទខ្មែរ ដែលជាតំណាងនៃអរិយធម៍ដ៏រុងរឿងនៃបុព្វបុរសខ្មែរដ៏សំបូរបែប រួមទាំងទំនាក់ទំនងដ៏ស៊ីជម្រៅជាមួយសីលធម៍សង្គម ដែលជានិមិត្តរូបនៃស្មារតីឯកភាពជាតិយូរអង្វែងបន្តពីដូនតាមក ។ ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា ក៏ជាផ្នែកមួយនៃគោលនយោបាយ និង ទិសដៅទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ ដែលបានដាក់ចេញដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា ដើម្បីជម្រុញវិស័យទេសចរណ៍នៅខេត្តសៀមរាប ឲ្យបានងើបឡើងវិញ ។ ស្នាមញញឹមក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជា មានន័យជាសញ្ញាដែលបង្ហាញពីការពេញចិត្តនិងអំណរចិត្តនៅក្នុងសង្គមខ្មែរ ។ តាមប្រវត្តិសាស្ត្រវប្បធម៌ខ្មែរ បុព្វបុរសបានធ្វើឲ្យស្នាមញញឹម ក្លាយជាសញ្ញានៃសន្តិភាព និង សាមគ្គីភាព ។ (ស្នាមញញឹមនៃកម្ពុជា) កម្មវិធីនេះ ជាមធ្យោបាយមួយក្នុងការពង្រឹងស្មារតីនៃកម្ពុជាដែលគួរឱ្យស្រលាញ់ដែលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ។ ព្រឹត្តការណ៍នេះ មិនត្រឹមតែមានន័យជាការអបអរសាទរនៅលើសម្ដែងស្នាមញញឹមនោះទេ ប៉ុន្តែក៏ជាការបង្កើនភាពរួបរួម និងការប្តេជ្ញាក្នុងការអភិវឌ្ឍសហគមន៍ជាមួយគ្នា ។
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប អំពីចំនួនភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចូលទស្សនាខេត្តសៀមរាប ក្នុងកំឡុងរៀបចំព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា ចាប់ពីថ្ងៃទី២៩ . ៣០ ខែតុលា ឆ្នាំ២០២៤ មានចំនួន ៤៤ពាន់ ៨២៤នាក់ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៦ពាន់២៤នាក់ ភ្ញៀវទេសចរជាតិ ចំនួន ៣៨ពាន់៨០០នាក់ ។
សូមបញ្ជាក់ថា ចំនួនភ្ញៀវទាំង ៤៤ពាន់៨២៤នាក់ បានចូលមកទស្សនានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងការ ចូលរួមទស្សនាស្វែងយល់អំពីវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលបានបន្តថែរក្សា និងអភិរក្ស របស់ដូនតាមកដល់ពេលបច្ចុប្បន្ននេះ និង ការដង្ហែរព្រះបាទជ័យវរ្ម័នក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីរំលឹកឲ្យមានការចងចាំនូវវីរភាពរបស់ព្រះអង្គ ជាការដាសតឿនដល់កូនខ្មែរជំនាន់ក្រោយ ឲ្យពង្រឹងចំណងសាមគ្គីភាព ជាតិនិយមនៃប្រជាជនខ្មែរ ។ ព្រឹត្តិការណ៍នេះ ក៏ជាការរំលឹកដល់បុព្វហេតុនៃសិល្បៈ និងវប្បធម៌ដែលព្រះបាទជ័យវរ្ម័នទី៧ បានបង្កើត និងបន្សល់ទុក និងដើម្បីបង្ហាញអំពីអំណាច និងសិល្បៈដ៏សម្បើមនៃសម័យនោះ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *